កីឡា

Real Madrid នៅកំពូលតារាងឡើងវិញ បន្ទាប់ពីផ្តួលក្រុមម្ចាស់ផ្ទះ Getafe លទ្ធផល២-០

ប្រែសម្រួល៖ បញ្ញា
កាលពីថ្ងៃព្រហស្បតិ៍ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Joselu រកបានគ្រាប់បាល់ពីរគ្រាប់ជួយ Real Madrid ឈ្នះ ២-០ លើគូប្រជែងក្នុងស្រុក Getafe ជំរុញឲ្យពួកគេហក់ឡើងមកជំនួបកំពូល LaLiga ជាមួយនឹងពីរពិន្ទុនាំមុខក្រុម Girona ដ៏គួឲ្យភ្ញាក់ផ្អើលបំផុត។


Real បានគ្រប់គ្រងបាល់បានយ៉ាងល្អតាំងពីចាប់ផ្តើមបើកឆាកដំបូង ហើយ Joselu ក៏រកបានគ្រាប់បាល់នាំមុខដោយសារតែការបញ្ជូនបាល់របស់ Dani Carvajal នៅនាទីទី ១៤ ទៅឲ្យគាត់ស៊ុតបញ្ចូលទីធ្វើឲ្យក្រុមរបស់គាត់ដែលជាភ្ញៀវទទួលបបានគ្រាប់បាល់នាំមុខភ្លាមៗតែម្តង។
គាត់រកបានគ្រាប់បាល់ជាលើកទីពីរនៅនាទីទី ៥៥ ដោយការស៊ុតបញ្ចូលទីពីខាងក្នុងប្រអប់ ដោយសារមានជំនួយពី Vinicius Jrដែលបានបញ្ជូនបាល់ទៅឲ្យគាត់បានយ៉ាងល្អ។

Real មាន ៥៧ ពិន្ទុ នាំមុខ Girona ២ ពិន្ទុ និងនាំមុខ Atletico Madrid និង Barcelona ១០ ពិន្ទុ៕
ប្រភព៖ Reuters