កីឡា

ការអត្ថាធិប្បាយ៖ ការចាកចេញពី Liverpool របស់លោក Klopp គឺជារឿងល្អ

ប្រែស​ម្រួល៖សហការី

សេអ៊ូល៖ ខ្ញុំនៅតែចងចាំនូវការលាលែងពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Kenny Dalglish ដែលជាអ្នកគ្រប់គ្រងក្លឹបបាល់ទាត់របស់ខ្ញុំ។ កីឡាករសញ្ជាតិស្កុតឡេនរូបនេះបានប្រកាសថាគាត់នឹងចាកចេញពីក្រុមអ្នកគាំទ្រទាំងស្រុងហើយថាគាត់កំពុងចុះចេញពីតំណែងនៅក្រោយពេលដែលគាត់បានដឹកនាំក្រុម Blackburn Rovers ដណ្តើមបានពាន English Premier League ក្នុងឆ្នាំ ១៩៩៥ ក្នុងរយ:ពេលត្រឹមតែមួយខែក្រោយមក។

កាលពីបួនឆ្នាំមុន Dalglish បានធ្វើឲ្យពិភពបាល់ទាត់មានការភ្ញាក់ផ្អើលជាមួយនឹងការលាលែងពីតំណែងភ្លាមៗចេញពីក្រុម Liverpool ដោយសារតែក្តីអស់សង្ឃឹមនិងសភាពតានតឹងផ្លូវចិត្តដោយសារគ្រោះមហន្តរាយធម្មជាតិ Hillsborough ។ នៅពេលនោះ ក្រុមហង្សក្រហមគឺជាជើងឯក ក៏ប៉ុន្តែនៅក្នុង ៣០ ឆ្នាំមុនពួកគេមិនដែលដណ្តើមបានពានណាមួយនៅក្នុងស្រុកនោះទេ។

លោក Jurgen Klopp ដែលត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ Liverpool នៅក្នុងខែតុលា ឆ្នាំ ២០១៥ គឺមិនដែលបានទទួលពាននោះទេតែឥឡូវនេះវាគឺជាវេនរបស់គាត់ហើយសម្រាប់ការប់បែកកំណត់ត្រាមួយនេះ។ ការ​ប្រកាស​របស់​កីឡាករ​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​សុក្រ ទី២៦ មករា ថា​ការ​កាន់​តំណែង​របស់​គាត់​សម្រាប់ក្លឹបមួយនេះ​នឹង​ត្រូវ​បញ្ចប់​ជាមួយ​នឹង​រដូវ​កាល​បច្ចុប្បន្ន​នេះ​ធ្វើឲ្យមាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

មានការលើកឡើងថ្មីៗជុំវិញការងារដែលធ្វើឲ្យគាត់នឿយហត់អស់កម្លាំងមិនឈប់ឈរបង្កឲ្យមានភាពតានតឹងធ្ងន់ធ្ងរក្នុងអារម្មណ៍របស់ខ្លួនឯងជាមួយនឺងរឿងរ៉ាវនៅក្នុងគ្រួសារផងដែរ។

Klopp អាយុ ៥៦ ឆ្នាំបានពន្យល់ថា “តើខ្ញុំត្រូវនិយាយដោយរបៀបណា ខ្ញុំអស់ថាមពលហើយ ខ្ញុំដឹងថាខ្ញុំមិនអាចធ្វើការងារនេះដដែលៗម្តងទៀតហើយម្តងទៀតនោះទេ” ដោយសារកត្តាទាំងនេះហើយបានជំរុញឲ្យខ្ញុំសម្រេចចិត្តចាកចេញបន្ទាប់ពីបទពិសោធន៍ ៩ ឆ្នាំជាមួយនឺងក្លឹប។

គាត់បាន​ប្រដូច​ខ្លួនឯង​​ទៅ​នឹង​រថយន្ត​ស្ព័រ គាត់​បាន​និយាយ​ថា​៖ “ ខ្ញុំ​ក៏ដូច​ជា​រថយន្ត​ស្ព័រ​ដ៏សមរម្យមួយតែមិនមែន​ជា​រថយន្ត​ដែល​ល្អ​បំផុតនោះ​ទេ ប៉ុន្តែ​ជា​រថយន្ត​ដែល​​ស្អាតដែលអាចបើកបរក្នុងល្បឿន ១៦០, ១៧០, ១៨០ ម៉ាយក្នុងមួយម៉ោង ប៉ុន្តែខ្ញុំជាមនុស្សតែម្នាក់គត់ដែលឃើញឋាមពលខ្លួនឯងកំពុងតែធ្លាក់ចុះជាបន្តបន្ទាប់អ្នកក្រៅមើលមិនដឹងនោះទេដូច្នេះត្រូវការសម្រាក” ។

  • ការចាកចេញមិនមែនដោយសាររើសអើងនោះទេ

 នៅក្នុងសមាជិកក្រុមបាល់ទាត់ ពន្លឺតែងតែជះមកលើកីឡាករល្បីៗទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយឆាក គ្រូបង្វឹក និងអ្នកគ្រប់គ្រងមានការប្រឈមមុខនឹងសម្ពាធជាបន្តបន្ទាប់នៅក្នុងការផ្តល់លទ្ធផល ជារឿយៗជាមួយនឹងការសម្រាកតិចតួចបំផុត។

​ក្នុង​ការ​គ្រប់​គ្រង​ក្រុម​មួយទាមទារឲ្យ​មាន​រយៈ​ពេល​លើស​ពី ៩០ នាទី​នៅ​លើ​ទីលាន ត្រូវមានកាលវិភាគដ៏ខ្លាំងក្លា វគ្គបណ្តុះបណ្តាលដ៏វែង និងការវិភាគថេរសម្រាប់ទម្រង់លេងគឺមានពេលទំនេរបានតិចតួចបំផុត។

ការស្រាវជ្រាវក្នុងចិត្តវិទ្យាកីឡាករ បង្ហាញយ៉ាងខ្ជាប់ខ្ជួននូវភាពតានតឹងដែលភ្ជាប់ទៅនឹងតួនាទីជាអ្នកដឹកនាំក្នុងក្រុមកីឡាឲ្យមានប្រសិទ្ធភាពខ្ពស់។ យោងតាមការសិក្សាឆ្នាំ ២០១៥ដោយ Marte Bentzen នៅសាលាវិទ្យាសាស្ត្រកីឡាន័រវេស ភាគច្រើនដូចជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹក ៤ នាក់មានអារម្មណ៍អស់កម្លាំងខ្លាំងនៅចុងបញ្ចប់នៃរដូវកាលប្រកួតប្រជែងនិមួយៗ។

“អាជីពនេះអាចធ្វើទៅបានលុះត្រាតែអ្នករវល់ខ្លាំង ហើយសម្រាប់ ១០០,០០០ នៃភាគរយដែលជាការប្តេជ្ញាចិត្តចំពោះអ្វីគ្រប់យ៉ាងដែលអ្នកត្រូវធ្វើ ហើយអ្នកត្រូវលះបង់វាពេញមួយជីវិតរបស់អ្នក។ ខ្ញុំ​មិន​ចង់​រង់​ចាំ​រហូត​ដល់​អាយុ​ចាស់​ពេក​សម្រាប់​ការ​មាន​ជីវិត​ធម្មតា​នោះ​ទេ” Klopp និយាយដូច្នេះ​។

  • ការពង្រឹងសមត្ថភាពក្រុម

លោក Klopp ទទួលស្គាល់ដែនកំណត់នៃឋាមពលរបស់គាត់ក្នុងវិជ្ជាជីវៈជាអ្នកដឹកនាំក្រុម។ គឺគាត់បានចែករំលែកទាំងស្រុងនៅមុនពេលចាកចេញទៅហើយគាត់ក៏កំពុងតែលើកកម្ពស់ក្លឹប និងកីឡាករដែលនៅចំពោះមុខគាត់។

នៅពេលដែល Klopp បានគ្រប់គ្រងក្រុមប្រកបដោយជោគជ័យជាមួយ Borussia Dortmund ក្រុម Liverpool ស្ថិតនៅចំណាត់ថ្នាក់ទី ១០ ។ ក្រោយពីទទួលពានរង្វាន់ FA Cup, League Cup និង Premier League លោក Klopp ក៏ចាប់ផ្តើមល្បីល្បាញដោយបានដឹកនាំក្រុមហង្សក្រហមឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ចំនួនបីលើកតែនៅតែចាញ់ Real Madrid ពីរលើក ក៏ប៉ុន្តែគាត់បានផ្តួលក្រុម Tottenham Hotspur ក្នុងឆ្នាំ ២០១៩ ។

ប៉ុន្មានខែក្រោយមកក៏មានការប្រកួត Club World Cup ផងដែរ។ ពានរង្វាន់ដ៏សំខាន់តែមួយគត់ដែលគាត់មិនបានលើកគឺ Europa League ទោះបីជា Liverpool បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ ២០១៦ ក៏ដោយ។ ពួកគេកំពុងលេងបានល្អនៅក្នុងការកំណែទម្រង់បច្ចុប្បន្ន។

វា​មិន​មែន​មានតែឈ្មោះថាជាអ្នកគ្រប់គ្រង​នោះ​ទេគឺត្រូវមាន​វិធីសាស្ត្រក្នុងការ​ជ្រើសរើស​កីឡាករ ការ​បង្វឹក​កីឡាករ និង​ការ​អភិវឌ្ឍ​កីឡាករ។ កីឡាករ Mohamed Salah, Sadio Mane និង Virgil van Dijk ត្រូវ​បាន​គេ​គោរព​ថា​ជា​កីឡាករ​លេងបានល្អ​នៅលើទីលាន​ Anfield ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​របស់ Klopp ​កីឡាករទាំងនេះបាន​បន្ត​ក្លាយ​ជា​អ្នកលេងប្រកប​ដោយ​ទេពកោសល្យ​លំដាប់​ពិភពលោក។ ដូចជាកីឡាករវ័យក្មេងដែលគេមិនដែលស្គាល់ដូចជា Andy Robertson និង Trent Alexander-Arnold ឥឡូវនេះជាដៃគូក្នុងក្រុមដែលលេងបានពេញសមត្ថភាពយ៉ាងល្អបំផុតនៅអឺរ៉ុប។

នៅចំពោះមុខអ្នកគាំទ្រ Klopp ត្រូវបានគេស្គាល់ថាជាអ្នកជំរុញឲ្យក្រុមរកបានពិន្ទុនៅចុងបញ្ចប់នៃការប្រកួតផងដែរ។ នៅខែធ្នូ ឆ្នាំ ២០១៥ មិនយូរប៉ុន្មានបន្ទាប់ពីការមកដល់ Borussia Dortmund គាត់បានប្រមូលផ្តុំកីឡាកររបស់គាត់ កាន់ដៃគ្នាសំពះលោក Kop ដែលជាគ្រូបង្វឹកដ៏ល្បីល្បាញរបស់ Liverpool បន្ទាប់ពីយកស្មើ ២-២ ជាមួយ West Bromwich Albion ។

គាត់​ត្រូវ​បាន​អ្នក​វិភាគ​ចំអកឲ្យនៅ​ជុំវិញ​ការ”អបអរ” ក្នុងការ​ចាប់​ឆ្នោត ប៉ុន្តែ​ចំណង​មិត្តភាព​រវាង​កីឡាករ អ្នកគាំទ្រ និង​គ្រូ​បង្វឹក​មាន​នៅ​ទីនោះ​សម្រាប់​អ្នក​ទាំង​អស់​គ្នា។ គេមិនអាចមើលឃើញលើសនេះទៀតទេនៅពេលដែល Liverpool ត្រលប់មកវិញក្រោយពីចាញ់ ៣-០ ក្នុងជើងទីមួយទល់នឹង Barcelona ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ UEFA Champions League ២០១៨-១៩ ក្រោយមកបានយកឈ្នះ ៤-០ នៅលើកីឡដ្ឋាន Anfield ។

ក្នុងតួនាទីជាអ្នកចាត់ការទូទៅ “តារាឯក” Klopp នឹងត្រូវខកខានក្នុងក្របខ័ណ្ឌ English Premier League ទោះបីជាអ្នកគាំទ្រមើលឃើញគូប្រជែង Manchester United ប្រហែលជាមិនអាចរកគ្រាប់បាល់បានច្រើននោះក៏ដោយព្រោះគេដឹងពីអ្វីដែលអាចកើតឡើងនៅពេលដែលគ្រូបង្វឹកដែលនៅបម្រើការយូរឆ្នាំត្រូវបានចាកចេញ។ Alex Ferguson បានចាកចេញពី Old Trafford ក្នុងឆ្នាំ ២០១៣ បន្ទាប់ពីឈ្នះជើងឯកលីកចំនួន ១៣ ដងក្នុងរយៈពេល ២០ ឆ្នាំ ហើយ United បានធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយនៅតែមិនទាន់បានឈ្នះជើងឯកណាមួយផ្សេងទៀតនៅឡើយទេ។ ពួកគេឈរនៅលេខរៀងទីប្រាំបួនក្នុងលីក ដោយមាន ១៩ ពិន្ទុរត់ពីក្រោយក្រុមកំពូលតារាង Liverpool គិតមកត្រឹមម៉ោង ៦ ល្ងាចថ្ងៃព្រហស្បតិ៍ ម៉ោងនៅសិង្ហបុរី។

  • កេរដំណែលដ៏រឹងមាំនៅក្រោយពេលចាកចេញ

អ្នកណាអាចក្លាយជាអ្នក​អង្គុយលើ​កៅអី​ក្ដៅ​នៅ Anfield ដើម្បី​រៀបចំកីឡាករ​ឲ្យ​ខ្លាំង​​គ្រប់​កម្រិត​ជាង​ពេលដែលលោក Klopp ចាប់ផ្តើមនៅ​ក្នុង​ឆ្នាំ ២០១៥។

អ្នកចាំទី Alisson Becker ខ្សែការពារ Van Dijk និងខ្សែប្រយុទ្ធ Salah សុទ្ធតែមានវ័យខ្ទង់ ៣០ ឆ្នាំ ប៉ុន្តែក៏ស្ថិតក្នុងស្ថានភាពកាយសម្បទាល្អដដែល គឺអាចលេងបានមួយរយៈទៀត។ ដូចជា កីឡាករ​Joe Gomez, Diogo Jota, Luis Diaz, Alexander-Arnold, Cody Gakpo និង Darwin Nunez មានអាយុ ២០ ឆ្នាំ ជិតឈានដល់ឆ្នាំបាល់ទាត់កំពូលរបស់ពួកគេ។ បន្ទាប់​មក​មាន​កីឡាករ​វ័យ​ក្មេង​ដែល​មាន​ទេព​កោសល្យ​ទើបមក​ដល់​ដូច​ជា Curtis Jones និង Harvey Elliott។ សមាជិកក្នុងក្រុមមិនចាំបាច់វះកាត់ទម្រង់លេងពេកទេ។

គឺវាកាន់តែងាយស្រួលក្នុងការទាក់ទាញកីឡាករកំពូលៗ ខណៈដែល Liverpool ត្រូវបានចាត់ទុកថាជាក្លឹបកំពូលមួយរបស់ពិភពលោកម្តងទៀត។ នេះមិនមែនជាករណីទេនៅពេលដែល Klopp មកដល់ជាមួយនឹងក្លឹបដែលបញ្ចប់នៅក្រៅក្រុមកំពូលទាំងប្រាំសម្រាប់រយៈពេលប្រាំមួយរដូវកាលមុន។ នៅក្រៅទីលាន សាលារបស់ក្លឹប នាយកដ្ឋានជ្រើសរើសបុគ្គលិក និងវិទ្យាសាស្ត្រកីឡាត្រូវបានចាត់ទុកថាមានគុណភាពល្អបំផុត។

តារាល្បីៗមួយចំនួននឹងមើលឃើញការចាកចេញរបស់ Klopp ជាពេលវេលាដ៏ល្អដើម្បីជាគំរូយកមកពិចារណាលើអនាគតរបស់ពួកគេនេះប្រហែលជាគ្រោះថ្នាក់ដ៏ធំមួយសម្រាប់ Liverpool ។ នៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា​តើ​គាត់​មើល​ឃើញ​ខ្លួន​គាត់​ជា​ផ្នែក​មួយ​នៃ​យុគសម័យ​បន្ទាប់​ឬ​អត់​នោះ Van Dijk បាន​និយាយ​ថា “នោះ​ជា​សំណួរ​ដ៏​ចម្លែក​មួយ ខ្ញុំរកនឹកឆ្លើយមិនទាន់​​ទេ”។

លោក Klopp ផ្លាស់ប្តូរចិត្តនៅក្នុងខណៈដែលក្រុមកំពុងខិតខំស្វែងរកភាពជោគជ័យបន្ថែមទៀតដែលបង្កឲ្យមានក្តីបារម្ភមួយមិនទំនងទាល់តែសោះ។

អ្នកគ្រប់គ្រងដែលហត់នឿយនិងអាជីពរបស់ខ្លួនគឺមិនបានគិតថាខ្លួនចង់នៅបន្តផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ទៀតនោះទេ។ ការបង្វឹកទម្រង់លេងរបស់ Klopp គឺពិតជាមានទាំងក្នុង និងក្រៅទីលាន ហើយវាអាចយល់បានថាគាត់ត្រូវការពេលវេលាសម្រាកសម្រាប់ខ្លួនឯងម្តង។

“គាត់​ក្លាហាន​ក្នុង​ការ​និយាយ​ដោយបើកចំហថា​ខ្ញុំ​នឹង​ចាក​ចេញ​ពី​កង្វល់ទាំង​នេះធ្វើឲ្យមនុស្សជាច្រើននឹងគាំង ហើយក្តៅចិត្ដុលើរឿងនេះទៅវិញ។ ខ្ញុំសរសើរគាត់ណាស់ហើយខ្ញុំស្រមៃថាជីវិតរបស់គ្រូបង្វឹកនៅក្នុងពិភពបែបនោះគឺគ្រាន់តែជាអាជីពមួយដែលមិនប្រែប្រួល” នេះជាសំដីរបស់Michael Leiter សហអ្នកនិពន្ធនៃ The Burnout Challenge៖ ការគ្រប់គ្រងទំនាក់ទំនងរបស់មនុស្សជាមួយនឹងការងាររបស់ពួកគេ។

បាល់ទាត់ក្នុងកម្រិតកំពូលលោក Klopp ជាអ្នកចាត់ការដ៏ល្អបំផុតម្នាក់នៅលើពិភពបាល់់ទាត់របស់ពិភពលោក ដែលវានឹងក្លាយជាកេរដំណែលរបស់គាត់សម្រាប់ក្រុម Liverpool ជានិច្ចជាកាល។ បន្ទាប់ពីការសម្រាកមួយរយ: គាត់ប្រាកដជាអាចនឹងត្រលប់មកវិញ ហើយទទួលបានជោគជ័យបន្ថែមទៀតនៅកន្លែងផ្សេង។ ដោយសារតែការងាររបស់គាត់សម្រាប់ក្រុម Liverpool នឹងសង្ឃឹមថានឹងធ្វើបានដូចគ្នា ប៉ុន្តែអ្វីដែលកើតឡើងក្រោមស្នាដៃរបស់គាត់គឺជាការលំបាកសម្រាប់អ្នកដទៃធ្វើតាម។

John Duerden គឺជាអ្នកនិពន្ធដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលសម្រាប់ព័ត៌មានកីឡា។ គាត់គឺជាអ្នកនិពន្ធសៀវភៅចំនួន ៤ រួមមាន Lions & Tigers – The History of Football in Singapore និង Malaysia (2017) ៕

ប្រភព៖ CNA/aj