កីឡា

Guardiola បានសរសើរ Kompany អ្នកចាត់ការ Burnley បន្ទាប់ពី Man City បានយកឈ្នះ ៣-១

ប្រែសម្រួល៖ បញ្ញា

កាលពីថ្ងៃពុធ លោក Pep Guardiola អ្នកចាត់ការរបស់ Manchester City បានលើកសរសើរលោក Vincent Kompany របស់ Burley ក្រោយពេលដែល Manchester City បានបំបាក់ Burnley  ៣-១ នាំឲ្យ Manchester Cityទទួលបានជ័យជំនះក្នុងការប្រកួត នៅ Premier League ។ លោក Pep Guardiola លើកឡើងថានៅថ្ងៃណាមួយអ្នកចាត់ការចុងក្រោយ របស់ Burley នឹងនាំមុខគេនៅកីឡដ្ឋាន Etihad។

គ្រាប់បាល់ពីរគ្រាប់របស់ Julian Alvarez និងគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Rodri បានផ្តល់ឲ្យ Man City នូវជ័យជម្នះដ៏ងាយស្រួល ខណៈដែលពួកគេបានស្វាគមន៍ Kevin De Bruyne និង John Stones ត្រឡប់មកវិញជាលើកដំបូងរួមទាំង Erling Haaland ដែលខ្សែប្រយុទ្ធនៅលើទីលានក្នុងតង់ទីពីរ បន្ទាប់ពីខកខានចូលរួមការប្រកួត ១០លើកចុងក្រោយដោយសារតែរងរបួស។

Man City ឈរនៅលំដាប់លេខរៀងទី ២ ក្នុងតារាង Premier League ដោយមាន ៥ ពិន្ទុរត់ពីក្រោយ Liverpool ។មានការលើកសរសើរថាអ្នកចាត់ការក្រុម Burley លោក Kompany នៅមុនពេលបើកការប្រកួតលោកមានការជឿជាក់លើសមត្ថភាពរបស់អតីតខ្សែការពារ Man City គឺលោក Vinny ដែលបានផ្លាស់មកលេងឲ្យក្រុម Burley អស់រយៈពេល ១១ ឆ្នាំក្នុងអំឡុងពេលនោះគាត់បានលេងចំនួន ៣៦០ លើក ។

លោក Guardiola បានប្រាប់អ្នកយកព័ត៌មានថា “Vinny មុនឬក្រោយនឹងមកបញ្ចប់នៅទីនេះ” ។ “ខ្ញុំមានអារម្មណ៍ថាគាត់នឹងមកបញ្ចប់នៅទីនេះ។ គាត់គឺជាអ្នកគ្រប់គ្រងដ៏ល្អមួយរួចទៅហើយ អ្វីដែលគាត់បានធ្វើកាលពីរដូវកាលមុនសម្រាប់ Burnley ។ អ្នកអាចមើលឃើញពីទម្រង់ដែលពួកគេលេងនិងរបៀបដែលពួកគេព្យាយាមប្រយុទ្ធការពារខ្លួននៅលើទីលានខ្ញុំចូលចិត្តនូវទម្រង់របស់គាត់”។

Man City មិនខ្វល់នឹងគ្រាប់បាល់លួងចិត្តរបស់Burnley ដែលរកបានរាងយឺតបន្តិចដោយ Ameen Al Dakhil នោះទេ។

លោក Guardiola បាន​ថ្លែងថា៖ “ថ្ងៃ​នេះ​ការ​ប្រកួត​មិន​បាន​បិទបញ្ចប់​ទេខ្ញុំមានអារម្មណ៍ថានៅមានការប្រកួតដែលសង្ឃឹមថាអាចរកបានពិន្ទុបន្ថែមពីលើនេះដែលកាន់តែខិតជិតមកដល់។ យើងមានអ្នកលេងមិនធម្មតាហើយយើងមានអ្នករត់លឿនកាន់តែច្រើនថែមទៀត។

“Burley មិនមែនជាក្រុមដែលងាយស្រួលបំបាក់នោះទេ ពួកគេមិនដែលបោះបង់នោះទេ។ ថ្ងៃនេះយើងបានយកឈ្នះលើBurley ដោយសារតែទេពកោសល្យប្រកបដោយគុណភាពរបស់កីឡាករយើង”

ការវិលត្រឡប់របស់ De Bruyne មកកាន់ក្រុមគឺជាការចាប់ផ្តើមលើកដំបូងចាប់តាំងពីថ្ងៃបើករដូវកាលនេះ នេះក៏ជាការហួសចិត្តផងដែរសម្រាប់ក្រុម Burnley ដែលត្រូវបានស្វាគមន៍ដោយក្រុមរបស់លោក Guardiola ។

អ្នកចាត់ការទូទៅបាននិយាយថា ” ៥ ខែហើយដែលគាត់មិនបានលេងគាត់ត្រឡប់មកវិញប្រកបដោយដោយថាមពលគាត់ពិតជាលេងបានល្អណាស់ចំណែក Erling មិត្តរួមក្រុមអាចជួយយើងមួយផ្នែកទៀតក្នុងរដូវកាលនេះ” ។

ទោះបីជាចាញ់ក៏ដោយក៏លោក Kompany អ្នកចាត់ការទូទៅក្រុម Burnley ទទួលបានភាពវិជ្ជមានសម្រាប់ការប្រកួតរបស់ក្រុមគាត់។

Guardiola ​បាន​បន្ត​ថា​៖ ​” យើង​ត្រូវ​​បង្កើត​​ឱកាស​​រក​គ្រាប់​បាល់ណាដែល​ងាយ​ៗ ​” ​​។ ខ្ញុំ​គិត​ថា​យើង​ត្រូវចេះគ្រប់គ្រងបាល់ឲ្យ​បាន​ល្អ​នៅរាល់​ពេល​ដែល​យើង​ចាប់បាន​បាល់គឺយើងត្រូវសម្រុកដើម្បីជាការដាក់សម្ពាធលើដៃគូប្រកួតហើយយើង​ត្រូវ​តែ​ការពារបាល់​ឲ្យ​បាន​ល្អ​ជាងនេះថែមទៀត ​” ៕

ប្រភព៖ Reuters