កីឡា

ហង្សក្រហម Liverpool បំបាក់ Chelseaមិនឲ្យតដៃបានក្នុងលទ្ធផល៤-១

ប្រែសម្រួល៖បញ្ញា
កាលពីថ្ងៃពុធ កីឡាករ Conor Bradley វ័យ ២០ ឆ្នាំបានរកគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ក្រុម Liverpool និងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ២ លើកធ្វើឲ្យក្រុមរបស់លោក Juergen Klopp មាន ៥ ពិន្ទុវ៉ាដាច់លើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ដោយយកឈ្នះក្រុម Chelsea ៤-១ កាលពីថ្ងៃពុធ។


Diogo Jota, Dominik Szoboszlai និង Luis Diaz ក៏ជាជើងខ្លាំងសម្រាប់ Liverpool ផងដែរ ខណៈដែល Darwin Nunez មិនអាចបំប្លែងការទាត់ក្នុងតង់ទី ១ ឲ្យបានលេចធ្លោ។ ប៉ុន្តែវាជាសំណាងរបស់ក្រុមម្ចាស់ផ្ទះផងដោយសារតែChelsea មិនទទួលបានបាល់ប៉េណាល់ទី ខណៈដែល Chelsea បានខិតខំតវ៉ាខ្លាំងបានត្រឹមតែបាល់ពិន័យពីចម្ងាយចំនួនពីរដង។


លោក Klopp បានប្រាប់ BBC ថា “ខ្ញុំមិនដែលនឹកគិតថាពួកគេអាចលេងជាក្រុមដ៏ឆ្នើមដែលពីមុនសមាជិកក្រុមមិនដែលរួមគ្នាធ្វើការបានល្អបែបនេះទេ។ តាំងពីចាប់ផ្តើមបើកឆាកមកគឺអស្ចារ្យណាស់ យើងបានសម្រុកទៅលើពួកគេ” “យើងពូកែបញ្ឆោតបានល្អ”។


Liverpool ដែល​មិនស្គាល់ពាក្យថាចាញ់នៅ Anfield ក្នុងរដូវកាលនេះបានគ្រប់ការប្រកួតទាំងអស់ មាន ៥១ ពិន្ទុបន្ទាប់ពី ២២ ប្រកួតកន្លងមក។ Manchester City ដែលបានមួយប្រកួតក្នុងដៃជាប់ចំណាត់ថ្នាក់លេខ២ និងArsenal មាន៤៦ពិន្ទុឈរនៅលំដាប់លេខ៣ ចំណែកChelsea ស្ថិតនៅលេខ១០ មាន៣១ពិន្ទុ។


Bradley បានក្លាយជាកីឡាករវ័យក្មេងបំផុតសម្រាប់ Liverpool ដែលអាចស៊ុតបញ្ចូលទីបានទាំងការបញ្ជូនបាល់បញ្ចូលទីក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចាប់តាំងពី Raheem Sterling ដែលនៅលើទីលានសម្រាប់ Chelsea កាលពីថ្ងៃពុធ។ Bradley បានប្រាប់ TNT Sports.Liverpoolថា “ខ្ញុំគ្រាន់តែមានអារម្មណ៍ថាខ្ញុំនៅក្នុងសុបិន” សម្រាប់ជ័យជម្នះរបស់គាត់គឺជាលើកទី ២០០ហើយសម្រាប់គាត់ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Klopp ដែលបានប្រកាសកាលពីសប្តាហ៍មុនថាគាត់នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ គាត់បានលេងប្រកបដោយកម្លាំងចិត្តខ្លាំងចាប់តាំងពីផ្លុំកញ្ចែបើកឆាកចំណែកក្រុម Chelsea បានប្រឹងតស៊ូដើម្បីងាកចេញពីការវាយលុកនៅពាក់កណ្តាលទីរបស់ Liverpool ។

លោក Mauricio Pochettino គ្រូបង្វឹក Chelsea បាននិយាយថា “វាជាសំណាងអាក្រក់សម្រាប់ពួកគាត់” ។ ប៉ុន្តែយើងមិនមានអារម្មណ៍ថា Liverpool លេងបានល្អជាងយើងនោះទេ៕
ប្រភព៖ Reuters