សេដ្ឋកិច្ច

រោងចក្រផលិតកម្មរបស់ចិនបានធ្លាក់ចុះសារជាថ្មីម្តងទៀតដោយសារតែតម្រូវការថយចុះ

ប្រែសម្រួល៖ ស្រីស្រស់

ប៉េកាំងៈ សកម្មភាពផលិតកម្មរបស់រោងចក្រចិនបានចុះកិច្ចសន្យាសម្រាប់ខែទីបួនជាប់ៗគ្នានៅក្នុងខែមករា នេះបើយោងតាមការស្ទង់មតិអំពីសកម្មភាពរោងចក្រផលិតកម្មផ្លូវការបានបង្ហាញឲ្យឃើញក្នុងថ្ងៃពុធនេះថាសន្ទុះលើវិស័យសេដ្ឋកិច្ចប្រកបដោយវិសាលភាពដ៏ទូលំទូលាយកំពុងតែខិតខំប្រឹងប្រែងតស៊ូយ៉ាងលំបាកដើម្បីលើកកម្ពស់ឲ្យមានសន្ទុះឡើងវិញនៅដើមឆ្នាំ ២០២៤នេះ ។

យោងតាមសន្ទស្សន៍ទិន្នន័យរបស់អ្នកគ្រប់គ្រងការបញ្ជាទិញផលិតផលរោងចក្រផ្លូវការ (PMI) បានកើនឡើងដល់ ៤៩.២ នៅក្នុងខែមករាបើធៀបនឹងខែធ្នូ ៤៩.០ ដែលជាកត្តាជំរុញមួយឲ្យមានការកើនឡើងនៃទិន្នផលផលិតកម្មរបស់រោងចក្រឡើងវិញក៏ប៉ុន្តែក្នុងស្រុកជារួមគឺថានៅតែស្ថិតនៅក្រោមមធ្យមភាគ ៥០ ភាគរយដែលនៅមិនទាន់បំបែកបាននូវអត្រាកំណើនបើគិតចាប់តាំងពីពេលដែលបានការចុះកិច្ចសន្យាកន្លងមក។ គឺវាបានដើរស្របតាមការព្យាករជាមធ្យមក្នុងរង្វង់ ៤៩.២ នេះបើយោងតាមការស្ទង់មតិរបស់ Reuters កន្លងមក។

ទិន្នន័យនេះផ្តល់នូវទិដ្ឋភាពផ្លូវការជាលើកដំបូងរបស់ប្រទេសសេដ្ឋកិច្ចលេខ ២ របស់ពិភពលោកដែលបានចាប់ផ្តើមនៅដើមឆ្នាំថ្មីនេះឃើញថានៅមានការរង្គោះរង្គើជាងការរំពឹងទុកក្រោយការស្តារឡើងវិញបន្ទាប់ពីកូវីដ។

យោងតាមតួលេខចុងក្រោយនេះបង្ហាញថា សេដ្ឋកិច្ចក្នុងស្រុកក៏នឹងរងផលប៉ះពាល់ផងដែរនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីរបស់ចិនបើតាមការព្យាករណ៏គឺវាអាចនឹងធ្លាក់ចុះនៅថ្ងៃទី ១០ កុម្ភៈឆ្នាំនេះ ដោយសាររោងចក្រអាចនឹងបិទទ្វារទាំងអស់នៅមុនចូលឆ្នាំថ្មីរបស់ចិន ហើយត្រូវបញ្ជូនកម្មករត្រឡប់ទៅផ្ទះវិញនៅមុនថ្ងៃឈប់សម្រាក។

ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Pinpoint Asset Management លោក Zhiwei Zhang បាននិយាយថា “សន្ទុះសេដ្ឋកិច្ចនៅតែជាប់គាំងយ៉ាងស្ងប់ស្ងាត់ ខណៈដែលសម្ពាធបរិត្តផរណានៅតែបន្ត” ដែលអ្នកជំនាញបានព្យាករថាធនាគារកណ្តាលរបស់ប្រទេសចិននឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដើម្បីលើកគំពស់ការចំណាយលើតម្រូវការក្នុងស្រុក។

បើយោងតាមការស្ទង់មតិរបស់ NBS សន្ទស្សន៍ស្តីពីការបញ្ជាទិញថ្មីក្នុងខែមករាគឺស្ថិតនៅក្នុងរង្វង់ ៤៩.០ ដោយបានចុះកិច្ចសន្យាសម្រាប់ខែទី ៤ នេះ។ តម្រូវការខាងក្រៅបានថយចុះដែលជាសម្ពាធមួយលើសកម្មភាពផលិតកម្មរបស់រោងចក្រផងដែរ សន្ទស្សន៍ទិន្នន័យក្នុងការបញ្ជាទិញនាំចេញថ្មីត្រូវបានចុះបញ្ជីក្នុងកម្រឹត ៤៧.២ ភាគរយដោយមានចុះកិច្ចសន្យាសម្រាប់រយៈពេល ១០ ខែជាប់ៗគ្នាផងដែរ។

ដើម្បីលើកកម្ពស់កំណើន លោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិនបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីសប្តាហ៍មុនដែលគេមិននឹកស្មានដល់អំពីការកាត់បន្ថយសមាមាត្រតម្រូវការបម្រុងរបស់ធនាគារ ។ អាជ្ញាធរប្រឈមមុខនឹងយន្តការដ៏គួរឲ្យបារម្ភបំផុតមួយខណៈដែលគេខិតខំព្យាយាមធ្វើឲ្យសេដ្ឋកិច្ចអាចមានសន្ទុះដ៏រស់រវើកឡើងវិញក្នុងខណ:ដែលសេដ្ឋកិច្ចចិនកំពុងតែប្រឈមមុខនឹងការធ្លាក់ចុះលើវិស័យអចលនទ្រព្យបង្កឲ្យមានហានិភ័យបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ រួមទាំងសម្ពាធអតិផរណា និងតម្រូវការសកលកំពុងចុះខ្សោយដ៏គួឲ្យបារម្ភយ៉ាងខ្លាំង។

បើយោងតាម ​​NBS បានឲ្យដឹងថា សន្ទស្សន៍អ្នកគ្រប់គ្រងក្នុងការទិញផលិតផលដែលមិនមែនផ្លូវការ (PMI) ដែលរួមបញ្ចូលទាំងសេវាកម្ម និងសំណង់បានកើនឡើងដល់ ៥០.៧ ធៀបនឹងខែធ្នូក្នងកម្រឹត ៥០.៤  ភាគរយនេះជាកម្រិតហក់ឡើងដ៏ខ្ពស់បំផុតបើគិតចាប់តាំងពីខែកញ្ញាឆ្នាំមុន។

សន្ទស្សន៍សេវាកម្ម PMI បានងាកមកហក់ឡើងវិញបន្ទាប់ពីមានការធ្លាក់ចុះក្នុងរយៈពេលពីរខែ ក៏ប៉ុន្តែ PMI សំណង់បានកើនឡើងនៅក្នុងល្បឿនយឺតយ៉ាងខ្លាំងជាងការរំពឹងទុក ។

សមាសធាតុ PMI ដែលរាប់បញ្ចូលទាំងការផលិតនិងបូករួមនិងសេវាកម្មគឺស្ថិតនៅក្នុងកម្រិតខ្ពស់ក្នុងរយៈពេលបួនខែក្នុងរង្វង់ ៥០.៩ នៅក្នុងខែមករាធៀបនឹងខែមុន ៥០.៣។

ប្រធានផ្នែកសេដ្ឋកិច្ចចិននៅក្រុមហ៊ុន Capital Economics លោក Julian Evans-Pritchard បាននិយាយថា “វានៅមិនទាន់ដឹងច្បាស់ទេថាតើការកើនឡើងចុងក្រោយនៃ PMIs ជាការឆ្លុះបញ្ចាំងពីសភាពល្អប្រសើរឡើងវិញបន្ថែមទៀតនៅក្នុងខែមករា ឬគ្រាន់តែជាការបន្ធូរបន្ថយឥទ្ធិពលដែលជាសម្ពាធក្នុងការថ្លឹងថ្លែងលើលទ្ធផលនៃការស្ទង់មតិកន្លងមក”។

បើទោះជាក្នុងលក្ខណ:បែបណាក៏ដោយ គឺវាបានបន្ថែមជាភស្តុតាងថាសន្ទុះនៃកំណើនសដ្ឋកិច្ចនៅក្នុងប្រទេសចិនគឺស្ថិតនៅលើចំណុចកណ្តាលនៃការងើបឡើងវិញសារជាថ្មី បើទោះបីជាវានៅតែឈរនៅលើមូលដ្ឋានរង្គោះរង្គើ ហើយទំនងជាមិនអាចធានាឲ្យបាននូវនិរន្តរភាពនៅពេលដែលចេញគោលនយោបាយគាំពារដែលបច្ចុប្បន្នទទួលរងនូវផលប៉ះពាល់ត្រឡប់មកវិញ”។

កាលពីថ្ងៃអង្គារមូលនិធិរូបិយវត្ថុអន្តរជាតិបានធ្វើការព្យាករលើកំណើនសេដ្ឋកិច្ចចិននៅក្នុងឆ្នាំនេះមកនៅត្រឹមរង្វង់ ៤.៦ ភាគរយបើធៀបនឹងខែតុលាក្នុងកម្រឹត៤.២ ភាគរយដោយសារមានកិច្ចគាំទ្រសារពើពន្ធជាចម្បងដោយអាជ្ញាធរនេះគឺជាវិធានការទប់ទល់នឹងអត្រាធ្លាក់ចុះដ៏ធ្ងន់ធ្ងរឲ្យមកនៅក្នុងកម្រឹតមួយទាបជាងការរំពឹងទុកនៅក្នុងវិស័យអចលនទ្រព្យ។

ប្រទេសចិននៅមិនទាន់បង្ហាញគោលដៅផ្តោតលើកំណើនឆ្នាំ ២០២៤ របស់ខ្លួនរហូតដល់ខែមីនា ប៉ុន្តែអ្នកនយោបាយផ្ទៃក្នុងរំពឹងថាក្រុងប៉េកាំងនឹងរក្សាបាននូវគោលដៅកំណើនស្រដៀងគ្នាទៅនឹងឆ្នាំមុនប្រហែល ៥ ភាគរយដដែល៕

ប្រភព៖ Reuters