កីឡា

គ្រូបង្វឹក Petar Segrt នាំក្រុមតាហ្ស៊ីគីស្ថានឈានទៅវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Asian Cup

ប្រែសម្រួល៖ បញ្ញា

ដូហា៖ លោក Petar Segrt ដែលជាគ្រូបង្វឹកជនជាតិតាហ្ស៊ីគីស្ថានទទួលបានប្រជាប្រិយភាពដោយសារភាពទាក់ទាញរបស់គាត់នៅក្នុងព្រឹត្តិការណ៍ Asian Cup ឥឡូវនេះគាត់សង្ឃឹមថាក្រុមរបស់គាត់នឹងឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រ។

ក្រុមតាហ្ស៊ីគីស្ថានបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតនៅប្រទេសកាតា តាហ្ស៊ីគីស្ថានគឺជាក្រុមដែលគេមើលឃើញថាលេចធ្លោជាងគេនៅក្នុងវគ្គចែកពូលមាន ២៤ក្រុមបានចាប់ផ្តើមឡើង។

ក្រោយមកពួកគេបានធ្វើឲ្យមានការភ្ញាក់ផ្អើលដោយសារតែគេអាចឈានទៅដល់វគ្គ ១៦ ក្រុមចុងក្រោយ ដោយបានទម្លាក់អារ៉ាប់រួមជាមួយនឹងបាល់ប៉េណាល់ទីក្នុងវគ្គ ១៦ ក្រុមចុងក្រោយកាលពីថ្ងៃអាទិត្យ។

លោក Segrt ស្ថិតក្នុងវ័យ ៥៧ ឆ្នាំបានប្រាប់អ្នកយកព័ត៌មានថា “ឥឡូវនេះយើងប្រៀបដូចជាស្រមោលសត្វសេះនៅក្នុងការប្រកួតនេះគឺគ្មាននរណាម្នាក់អាចដឹងថាយើងអាចរត់បានឆ្ងាយប៉ុណ្ណានោះទេសម្រាប់កីឡាកររបស់យើងគឺរត់គ្មានដែនកំណត់នោះទេ ពួកគេបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាខ្លាំង” ។

គ្រូបង្វឹកដែលគ្រប់គ្រងការប្រកួតបានយ៉ាងល្អធ្លាប់បានដឹកនាំក្រុមដូចជាហ្សកហ្ស៊ី អាហ្វហ្គានីស្ថាន និងម៉ាល់ឌីវ គ្រូបង្វឹកជនជាតិក្រូអាតរូបនេះមានស្នាដៃជាវីរបុរសជាតិសម្រាប់តាជីគីស្ថានដែលបានជួយឲ្យក្រុមតាជីគីស្ថានឈ្នះកាលពីសប្តាហ៍មុន។

​ការ​បង្ហាញអំពី​ទម្រង់​លេង​របស់​គាត់​គឺ​ជា​គំរូ​មួយ​សម្រាប់​ក្រុម​យុវជន​របស់​គាត់ហើយ​ទម្រង់នេះគឺ​លេងបានល្អខ្លាំងណាស់​។

នៅពេលដែលគាត់ត្រូវបានសួរថាតើទម្រង់លេងបែបណាដើម្បីការពារក្រុមរបស់គាត់នៅក្នុងអំឡុងវគ្គចែកពូលលោក Segrt បាននិយាយថា “យើងលេងស្របតាមពេលវេលាឲ្យបានត្រឹមត្រូវ” ។

“ឥឡូវ​នេះ​ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្ពាធនេះនឹងធ្លាក់មក​លើ​ខ្ញុំ ប៉ុន្តែ​ពួក​គេក៏​ត្រូវប្រឹងប្រែង​ធ្វើការឲ្យធ្ងន់ជាងនេះ​និងខិតខំដោយ​ខ្លួន​ឯងដើម្បី​ជ័យជំនះ “។

ការ​ទាញយក​គ្រាប់​បាល់បាន​​​មួយ​គ្រាប់​ទល់​នឹង​កាតា ការ​យកឈ្នះ​លើ​លីបង់ និង​ការ​ឈ្នះ​អារ៉ាប់រួម​ក្នុង​រយៈ​ពេល ៩០ នាទី​មុន​ពេល​ទម្លាក់​ពួក​គេ​ចេញ​ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី ទាំងនេះគឺជា​ភស្តុតាង​បង្ហាញថា​ក្រុម​របស់​គេ​ប្រហែល​ជា​លេងបានល្អ​។

ក្រុមរបស់លោក Segrt ត្រូវជួបជាមួយអ៊ីរ៉ាក់ ឬហ្ស៊កដានី គាត់បាននិយាយថា “យើងស្ថិតក្នុងចំណោមក្រុមល្អបំផុតទាំងប្រាំបីនៅអាស៊ី” ។

  • ការយកចិត្តទុកដាក់សម្រាប់ក្រុម

លោក Segrt បាននិយាយថា “ខ្ញុំមកពីតំបន់ក្រីក្រហើយបើមើលមកក្រោយវិញនោះឃើញថាខ្ញុំកាលពីក្មេងបានឆ្លងកាត់ការលំបាកខ្លាំងណាស់គឺអស់​រយៈពេល ២៧ ឆ្នាំ​មក​ហើយដែលខ្ញុំស្ថិតនៅក្នុងស្ថានភាពដ៏លំបាកខ្លាំងកាលខ្ញុំនៅយូហ្គោស្លាវីចាស់និងក្រោយមកទៅនៅអាឡឺម៉ង់។”ខ្ញុំ​មិន​ភ្លេច​ទេថា​ខ្ញុំ​មក​ពី​ណា​ហើយខ្ញុំ​គិត​ថា​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ត្រង់​នេះ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​ខ្ញុំ”។

ទម្រង់នៃ​ការ​គ្រប់​គ្រងក្រុម​របស់​គាត់​បាន​ទាក់ទាញទឹកចិត្ត​កីឡាករ​វ័យ​ក្មេង​ធ្វើឲ្យពួកគេអាច​ឈាន​ទៅដល់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​។

ខ្សែការពារជនជាតិតាជីគីស្ថាន Zoir Dzhuraboev បាននិយាយថា “គាត់មានឥរិយាបទវិជ្ជមានគ្រប់ពេល ចិត្តល្អ ប៉ុន្តែគាត់ក៏តឹងរ៉ឹងចំពោះពួកយើងផងដែរ”។

នៅពេលដែលអ្នកលេងខ្លះអង្គុយនៅលើវាលស្មៅនៅមុនពេលប្រកួតជាមួយនឹង UAE លោក Segrt បានឲ្យពួកគេក្រោកឡើងហើយបង្ហាញពីកម្លាំងចិត្តរួបរួមគ្នាស្មាទល់ស្មា។

លោក​បាន​បន្ត​ថា​៖ “ ​ខ្ញុំ​គិត​ថា​អ្វី​ដែល​សំខាន់​បំផុត​គឺ​​ភាព​សុខដុមរមនា​របស់សមាជិកក្នុងក្រុម​។ “គ្រូបង្វឹកដែលអាចនាំមកនូវភាពសុខដុមរមនាដល់សមាជិកក្នុងក្រុមនោះគឺជាគ្រូបង្វឹកដ៏ល្អ និងជាគ្រូបង្វឹកនាំមកនូវភាពជោគជ័យ”។

លោក Segrt នឹងផុតកំណត់កិច្ចសន្យាបន្ទាប់ពី Asian Cup គាត់បាននិយាយថា “យើងនឹងឃើញលទ្ធផលនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែខ្ញុំត្រូវតែនិយាយថា តាជីគីស្ថាន គឺជាក្រុមដំបូងបង្អស់សម្រាប់ខ្ញុំ” ៕

ប្រភព៖ Reuters