កីឡា

Ten Hag និយាយថា Man United មិនមានគម្រោងដោះដូរកីឡាករខ្សែប្រយុទ្ធដោយសារតែបញ្ហាធនធាន FFP

ប្រែសម្រួល៖ បញ្ញា

អ្នកចាត់ការ United លោក Erik ten Hag បានអះអាងកាលពីថ្ងៃសុក្រថា Manchester United មិនមានគម្រោងដោះដូរកីឡាករខ្សែប្រយុទ្ធ Anthony Martial នៅក្នុងខែមករានេះទេដោយសារតែការរឹតបន្តឹងផ្នែកធនធាន (FFP) ។
United ដែលបានទៅលេង Newport County ក្នុងការប្រកួត FA Cup ជុំទី ៤ កាលពីថ្ងៃអាទិត្យ បានបាត់បង់ខ្សែប្រយុទ្ធ Anthony Martial រហូតដល់ខែមេសា ដោយសារការរបួសរបស់គាត់ ដែលធ្វើឲ្យពួកគេ​មានជម្រើសក្នុងការកំណត់លើការវាយលុក។

ខ្សែប្រយុទ្ធ Rasmus Hojlund ដែលត្រូវបានចុះហត្ថលេខាក្នុងតម្លៃ ៧២ លានផោនស្មើនឺង ៩១.៤៧ លានដុល្លារនៅក្នុងអំឡុងពេលបិទរដូវកាលនេះ រកបានតែពីរគ្រាប់ប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League មកទល់ពេលនេះ ខណៈដែល Marcus Rashford មាន ៤ គ្រាប់ក្នុងដៃ។

Ten Hag បានប្រាប់អ្នកយកព័ត៌មានថា “មិនមានកន្លែងទំនេរទេ​មិនមានកន្លែងសម្រាប់ដោះដូរកីឡាករ ដោយសារតែបញ្ហា ធនធានFFP ដើម្បីធ្វើការដោះដូរខ្សែប្រយុទ្ធនោះទេ” ។

“ពិត​ណាស់ Rashford អាចលេងជាខ្សែប្រយុទ្ធបាន​តែយើងនៅមាន​ជម្រើសផ្សេងទៀត វាច្បាស់ហើយថា Anthony ត្រូវអវត្តមានពីរបីខែទៀត ហើយនេះជាគម្លាតខ្វះខាតនៅក្នុងក្រុមរបស់យើង”។

ក្លឹបបានចុះហត្ថលេខា​សម្រាប់ខ្សែបម្រើ Mason Mount និងអ្នកចាំទី Andre Onana ក្នុងតម្លៃដ៏ច្រើនក្នុងការបិទរដូវកាលនេះ ហើយបានចំណាយច្រើន​ជាង ៤០០ លានផោនទៅហើយនៅក្នុងរយៈពេលពីររដូវកាល​ចុងក្រោយនេះ។

United ឈរនៅលេខរៀងទី ៨ ក្នុង Premier League ដោយមាន ១៦ ពិន្ទុរត់តាមពីក្រោយក្រុមកំពូលតារាង Liverpool ហើយ Ten Hag បានទទួលស្គាល់ថាពានរង្វាន់ FA Cup គឺជាឱកាសចុងក្រោយរបស់ពួកគេ​ក្នុងការទទួលបានមេដាយប្រាក់នៅរដូវកាលនេះ។

Ten Hag បាន​និយាយថា “FA Cup ប្រហែលជាឱកាសចុងក្រោយសម្រាប់​ពានរង្វាន់នេះហើយយើងប្រឹងប្រែងដណ្តើមវា” ។

United បានជួប​បញ្ហា ដោយខ្សែការពារ Harry Maguire និង Mount រងរបួសនៅរដូវកាលនេះហើយនៅតែអវត្តមាន។

ខ្សែ​បម្រើ Casemiro និងខ្សែការពារ Luke Shaw និង Lisandro Martinez សង្ឃឹមថានឹងអាចរកបានគ្រាប់បាល់សម្រាប់ថ្ងៃអាទិត្យ បើទោះជា​យ៉ាងណាក៏ដោយ អ្នកចាំទី Altay Bayindir នឹងបង្ហាញខ្លួនជាលើក​ដំបូងក្នុងអវត្តមាន Onana ដែលបានអវត្តមាននៅក្នុងព្រឹត្តិការណ៍ Africa Cup of Nations៕
ប្រភព៖ Reuters