កីឡា

ប្រធានក្លិប Napoli លោក Aurelio De Laurentiis បានប្រកាសថាOsimhen គ្រោងនឹងចាកចេញ

ប្រែសម្រួល៖ បញ្ញា

ប្រធានក្លិប Napoli លោក Aurelio De Laurentiis បានប្រកាសថានៅចុងបញ្ចប់នៃរដូវកាលនេះ លោក Victor Osimhen នឹងចាកចេញពីក្លិបហើយលោកក៏បានច្រានចោលនូវពាក្យចចាមអារ៉ាមថាលោក Jose Mourinho នឹងឡើងមកដឹកនាំក្រុម Serie A ផងដែរ។

កីឡាករលំដាប់កំពូលលើឆាកអន្តរជាតិជនជាតិនីហ្សេរីយ៉ា Osimhen ដែលកំពុងស្ថិតនៅក្នុងប្រទេសកូតឌីវ័រសម្រាប់ការប្រកួត Africa Cup of Nations បានប្រាប់សារព័ត៌មាន CBS Sports កាលពីថ្ងៃអង្គារថាគាត់ “បានធ្វើការសម្រេចចិត្តរួចហើយអំពីជំហានបន្ទាប់ក្នុងអាជីពរបស់គាត់” ។

De Laurentiis បានប្រាប់អ្នកសារព័ត៌មាននៅចុងបញ្ចប់នៃសន្និបាតរបស់ Serie A នៅទីក្រុង Milan កាលពីថ្ងៃសុក្រថា “យើងបានដឹងពី Osimhen តាំងពីរដូវក្តៅនេះយើងដឹងយ៉ាងច្បាស់ថាគាត់នឹងចេញទៅក្លិប Real Madrid, Paris St Germain ឬទៅនៅក្នុងក្រុមរបស់អង់គ្លេស” ។

Osimhen ដែលបានផ្លាស់ទៅ Napoli កាលពីឆ្នាំ ២០២០ ក្នុងតម្លៃខ្លួន ៧០ លានអឺរ៉ូ ស្មើនឹង៧៦ លានដុល្លារ ហើយអាចកើនឡើងដល់ ៨០ លានអឺរ៉ូជាមួយនឹងកម្មវិធីបន្ថែម គឺជាកីឡាករសំខាន់មួយរូបកាលពីរដូវកាលមុន ខណៈដែលក្លិបបានយកឈ្នះពានរង្វាន់លីគដំបូងគេនៅក្នុងរយៈពេល ៣៣ ឆ្នាំកន្លងមក។ គាត់ជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ Serie A ដោយរកបាន ២៦ គ្រាប់។

គាត់បានចុះហត្ថលេខាលើកិច្ចសន្យាបន្ថែមកាលពីខែមុនរហូតដល់ខែមិថុនា ឆ្នាំ ២០២៦ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីតាលីបានរាយការណ៍ថាកិច្ចព្រមព្រៀងថ្មីនេះរួមបញ្ចូលលក្ខខណ្ឌនៃការចេញផ្សាយដែលមានតម្លៃចន្លោះពី ១២០ ទៅ ១៣០ លានអឺរ៉ូ។

Laurentiis ក៏​បាន​បដិសេធ​ដែរ​ថា Mourinho នឹងត្រូវ​ជំនួសដោយ Walter Mazzarri។ ការបណ្តេញគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ដោយ AS Roma កាលពីដើមខែនេះបានបង្កឲ្យមានពាក្យចចាមអារ៉ាមជាច្រើនអំពីអនាគតរបស់គាត់ដែលពាក់ព័្ធទៅនឹងការងារនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតហើយនិងក្លិបNapoli ។

“Mourinho មិនមានជាប់ពាក់ព័ន្ធជាមួយ Napoli ទេ គាត់គឺជាគ្រូបង្វឹកដ៏គួរឲ្យអស់សំណើចក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ជោគវាសនារបស់គាត់ស្ថិតនៅក្រៅរឿងនៅប្រទេសអ៊ីតាលីវាប្រាកដណាស់ថារឿងនេះគឺមិនមែនជារឿងរបស់ក្លិប Napoli” ទេគាត់បាននិយាយបន្ថែមយ៉ាងដូច្នេះ។

ប្រភព៖ Reuters