សេដ្ឋកិច្ច

ដុល្លារមានលំនឺងក្រោយពីមានការបន្ថយអត្រាការប្រាក់ ECB នៅមុនពេលអតិផរណានៃប្រាក់អឺរ៉ូ

ប្រែសម្រួល៖ ស្រីស្រស់

តូក្យូ៖ នៅថ្ងៃសុក្រប្រាក់ដុល្លារអាមេរិកបានរក្សាលំនឹងបន្ទាប់ពីមានការហក់ឡើងពេញមួយយប់ ខណៈដែលពាណិជ្ជករបានពិចារណាលើទិន្នន័យ GDP ក្នុងស្រុកដែលបានជះឥទ្ធិពលដល់អត្រាការប្រាក់របស់ធនាគារកណ្តាលនាំឲ្យពួកគេរង់ចាំពិនិត្យមើលទិន្នន័យអតិផរណាលើវិស័យសំខាន់ៗដែលនឹងអាចកើ់តមាននៅពេលក្រោយ។

ចំណែកប្រាក់អឺរ៉ូក៏បានធ្លាក់ចុះបន្ទាប់ពីការប្រជុំតាក់តែងគោលនយោបាយរូបិយវត្ថុក្នុងគ្រាចុងក្រោយបង្អស់របស់ធនាគារកណ្តាលអឺរ៉ុប (ECB) កាលពីថ្ងៃព្រហស្បតិ៍ ដោយសម្រេចរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់បំផុត ៤ ភាគរយ។

នៅសហរដ្ឋអាមេរិក ទិន្នន័យផ្លូវការស្តីពីការព្យាករលើទិន្នផលក្នុងស្រុកសរុបបានបង្ហាញឡើងសម្រាប់ត្រីមាសចុងក្រោយនេះឃើញថាមានការកើនឡើក្នុងអត្រាប្រចាំឆ្នាំ ៣.៣ ភាគរយ លើសពីការព្យាករដែលឯកភាពគ្នាលើអត្រាកំណើនត្រឹមតែ ២ភាគរយ។ កត្តានេះបានបង្ហាញអពីសក្តានុពលនៃអតិផរណាដែលមានការធ្លាក់ចុះបន្ថែមទៀត។

ប្រធានយុទ្ធសាស្រ្តរូបិយប័ណ្ណលោក Charu Chanana បាននិយាយថា “ទិន្នន័យ GDP របស់សហរដ្ឋអាមេរិកបានបង្ហាញនូវក្តីសង្ឃឹមឡើងវិញសម្រាប់ការចុះទន់របស់អ្នកវិនិយោគអាមេរិក ប៉ុន្តែទីផ្សារមូលបត្របំណុលបានផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើសមាសធាតុអតិផរណាដើម្បីជួយលើកកម្ពស់ទិន្នផលដែលមានការធ្លាក់ចុះដូចមានបង្ហាញនៅលើទិន្នន័យស្រាប់ដែលអាចធ្វើឲ្យប្រាក់ដុល្លារនៅតែរក្សាលំនឹងដដែល” ។

បើយោងតាមសន្ទស្សន៍ប្រាក់ដុល្លារក្នុងការបង្វិលត្រឡប់មកវិញធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗបានស្ថិតនៅជុំវិញ ១០៣.៥២ ធៀបនឹង មួយរយអ៊ីរ៉ូ បន្ទាប់ពីបានហក់ឡើងប្រហែល ០.២ ភាគរយពេញមួយយប់។ គឺ​បាន​កើន​ឡើង​ប្រហែល ២ ភាគរយ​មក​ទល់នឹង​ពេល​នេះ​នៅក្នុង​ឆ្នាំ​នេះ។

ទិន្នផលរតនាគារសហរដ្ឋអាមេរិកបានធ្លាក់ចុះ ជាមួយនឹងទិន្នផលគោលក្នុងរយៈពេល ១០ ឆ្នាំគឺធ្លាក់មកត្រឹម ៤.១១ ភាគរយនៅលើទីផ្សារអាស៊ីក្នុងព្រឹកនេះ។

ទីផ្សារកំពុងបើកឱកាសប្រកួតប្រជេងដោយដាក់ឲ្យដេញថ្លៃ៥០ ភាគរយសម្រាប់ការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែមីនា នេះបើយោងតាម CME FedWatch ដែលធ្លាក់ចុះ ៧៥.៦ ភាគរយកាលពីមួយខែមុន៕

ប្រភព៖ Reuters