ចំណេះដឹង

ចាប់ឆ្នោតជ្រើសរើសគ្រឹះស្ថានឧត្ដមសិក្សារបស់បេក្ខជនទទួលអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តបាត់ដំបង-បន្ទាយមានជ័យ បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសគ្រឹះស្ថានឧត្ដមសិក្សា របស់បេក្ខជនដែលទទួលបានអាហារូបករណ៍ដូចខាងលើ តាមរយ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី  ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ ថ្នាក់បរិញ្ញាបត្រសិក្សាក្នុងខេត្តបន្ទាយមានជ័យជំនាន់ទី១២ ចំនួន ៥០អង្គ-នាក់សិក្សាក្នុងខេត្តបន្ទាយមានជ័យ ។ កម្មវិធីធ្វើនៅសាលមន្ទីរ អប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ ។

លោកលឹម គុណវុឌ្ឍប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្ត បាត់ដំបង-បន្ទាយមានជ័យ អអញ្ជើញជាអធិបតីក្នុងពិធីនោះ ។

ពិធីនេះមានការ អញ្ជើញចូលរួម ពីសំណាក់ តំណាងសាកលវិទ្យាល័យទាំង៣ ក្រុមការ ងារសមាគមសិស្ស- និស្សិតអ.ម.ត ខេត្តបាតដំបង- បន្ទាយមានជ័យ និងបេក្ខជន ជាសិស្សានុសិស្ស និងតំណាងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ។

សូមរំលឹកដែរថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ក្រុមការងារនេះ ក៏បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសគ្រឹះស្ថានឧត្ដមសិក្សា របស់បេក្ខជនទទួលបានអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញាបត្រសិក្សាក្នុងខេត្តបាត់ដំបង ចំនួន២០៨នាក់រូចហើយផងដែរ។

កម្មវិធីធ្វើនៅសាលមន្ទីរ អប់រំ យុវជននិងកីឡាខេត្តបាត់ដំបង ។

លោកលឹម គុណវុឌ្ឍ បានរំលឹកពីប្រវត្តិ  ពីកញ្ចប់និងផ្លែផ្កានៃអាហារូបករណ៍ដែលបង្កើតឡើងដើម្បីជួយដល់សិស្ស និស្សិតនៃគ្រួសារក្រីក្រ តែចង់សិក្សារៀនសូត្រដើម្បីការអភិវឌ្ឍន៍ធនធានមនុស្សអោយមានអនាគតរុងរឿង៕