ចំណេះដឹង

សាលាបឋមសិក្សាព្រៃទទឹងដែលមានប្រវត្តិជិតមួយសតវត្សរ៍នឹងក្លាយជាសាលាគំរូ

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក កើត រិទ្ធ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងថា បន្ទាប់ពីមានការសាងសង់ កែប្រែ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងសាលាបឋមសិក្សាព្រៃទទឹងចំណាយថវិកាប្រមាណជិតកន្លះលាន ដុល្លារ គឺនឹងប្រែក្លាយសាលាមួយនេះជាសាលាគំរូ និងមានឈ្មោះថា«សាលាបឋមសិក្សាសម្តេច ហ៊ុន ម៉ាណែត ព្រៃទទឹង»។


លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសដែលលោក និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារសិក្សាចំនួនពីរខ្នង ពីរជាន់ ២០បន្ទប់ និងអគារបណ្ណាល័យថ្មី នៅក្នុងសាលាបឋមសិក្សា ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ នៅថ្ងៃទី ២០ មករា ម្សិលមិញនេះ។
លោករដ្ឋមន្រ្តីក្រសួងយុតិ្តធម៌បានថ្លែងថា៖ អាណាព្យាបាលកុំភ្លេចឱ្យសោះមិនមែនត្រឹមបញ្ជូនកូនឱ្យទៅរៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវដាក់ចិត្តមួយថាកូនខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ។ ដោយឡែកអ្វីដែលរាជរដ្ឋាភិបាលអាចជួយបាន គឺការកសាងសាលាសម្រាប់រៀនសូត្រ និងលើកកម្ពស់គុណភាព។មួយវិញទៀតការរៀនពូកែ ឬមិនពូកែមិនចំណុះលើការសាងសង់សាលាល្អទេ គឺចំណុះទៅលើសិស្សានុសិស្សទាំងអស់ និងវាចំណុះទៅលើអាណាព្យាបាលទាំងអស់ដែលជាអ្នកបង្កលក្ខណៈឱ្យដោយផ្ទាល់។


លោកបានបន្តថា៖ ជុំវិញបញ្ហាសាលាបឋមសិក្សាព្រៃទទឹងនេះ លោកនឹងស្នើសុំទៅសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីដាក់ឈ្មោះសាលា និងប្រែក្លាយសាលានេះជាសាលាគំរូ ដោយដាក់ឈ្មោះថា« សាលាបឋមសិក្សាសម្តេច ហ៊ុន ម៉ាណែត ព្រៃទទឹង»។ ចំពោះមូលនីធិរបស់សាលានេះបានប្រមូលសម្រាប់ប្រែក្លាយជាសាលានេះជាសាលាគំរូទាំងសាលា និងគំរូទាំងការសិក្សា គឺសិស្សរៀនពូកែ។
សូមញ្ជាក់ថា សាលារៀនព្រៃទទឹង បានកសាងឡើងប្រហែលក្នុងឆ្នាំ១៩៤៤ . មានឈ្មោះថា សាលាបឋមសិក្សាបំពេញវិជ្ជា ព្រៃទទឹង មានទីតាំងនៅក្នុងភូមិព្រៃទទឹង ដែលជាទី តាំងបច្ចុប្បន្ននេះ ដំបូងមាន មួយអគារ បី បន្ទប់។ អគារ នេះសង់ពីឈើប្រក់ស្លឹក ជញ្ជាំងការលាបកំបោរថ្មពណ៍ ស បង្រៀនដោយគ្រូ បីនាក់ ជាបន្តបន្ទាប់សាលាត្រូវ បានកសាង ដែលមានថ្នាក់កុមារដ្ឋាន១បន្ទប់ ដាច់ពី គេ ថ្នាក់បរិច្ឆេនដ្ឋានមួយ ថ្នាក់អាទិកដា្ឋនមួយ ថ្នាក់មជ្ឈិម ស្ពានមួយ និងមានបួនថ្នាក់ទៀត ផ្ញើនៅក្នុងរោងបាំង កសិកម្ម ជាឃ្លាំងធំសល់ពីជំនាន់បារាំង ដែលសរុបទាំង អស់មាន១១ថ្នាក់ រហូតដល់ឆ្នាំ១៩៥១។ ឆ្នាំ១៩៦១ សាលា រៀនបានសាងសង់ពីឥដ្ឋប្រក់ក្បឿង មាន៤អគារ ស្មើ១៦បន្ទប់ក្នុងនោះមាទីចាត់ការ១ខ្នងមាន១បន្ទប់។ចន្លោះឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៧៥ សាលារៀនត្រូវបានក សាង១ខ្នងទៀត មាន៥បន្ទប់ នៅទល់មុខសាលារៀន បច្ចុប្បន្ន សរុប ២២បន្ទប់។ ក្នុងសម័យសង្គ្រាម រហូតដល់ ឆ្នាំ១៩៧៥ ត្រូវវិនាសសាបសូន្យ ហើយសាលារៀនត្រូវបាន យកធ្វើជាទីតាំងបន្ទាយទាហាន។

ក្នុងរបបប្រល័យពូជ សាសន៍ប៉ុលពត ទីតាំងសាលារៀនធ្វើជាកន្លែងស្លដែក ចាក់ធ្វើចាន ឆ្នាំងខ្ទះ ផាលនង្គ័ល។ល។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដោយមានការជ្រោមជ្រែងពីអាជ្ញាធរ ភូមិ ឃុំ ព្រះសង្ឃ និងសហគមន៍ សាលារៀន ត្រូវបានក សាងឡើងវិញ មាន១អគារ ជញ្ជាំងក្តារ ប្រក់ស្បូវ មាន៣ ថ្នាក់ ក៏ថ្នាក់ទី២ ទី៣ និងថ្នាក់ទី៤ រីឯថ្នាក់ទី១ បង្រៀន នៅក្នុងវត្តត្រពាំងព្រះ(ថ្នាក់ទី៤ កម្រិតស្ត្រីថ្នាក់ទី៦ បច្ចុប្បន្ននេះ)។

នាយកសាលា គឺលោក ហេង គឹមស្រេង បន្តមកទៀត សិស្សកាន់តែកើនឡើងពី១ឆ្នាំទៅ១ឆ្នាំជា លំដាប់ ធ្វើឱ្យជួបការលំបាកខ្វះគូ ខ្វះអការសិក្សា នៅ ឆ្នាំ១៩៨៦ អង្គការស្ពាននៃប្រទេសហូឡង់ បានជួយក សាងអគារជាបន្តបន្ទាប់ដោយមានបដិភាគពីរាជរដ្ឋ ភិបាល អាជ្ញាធរ អាណាព្យាបាល មាន៥អការ ដែលចាប់ ផ្ដើមកសាងនៅឆ្នាំ១៩៨៩ និងអការចុងក្រោយនៅឆ្នាំ ២០០២។ ក្នុងនោះដែរអគារ១ខ្នង ៥បន្ទប់ ជាអំណោយ របស់អង្គការ UNICEF និង១អគារទៀតមាន៣បន្ទប់ អំណោយរបស់ប្រជាជនសហរដ្ឋអាមេរិក(USA)ដែលកសាងនៅឆ្នាំ១៩៩៨៕