ចំណេះដឹង

ទឹកដបមានសារធាតុប្លាស្ទិកល្អិតតើវាអាចមានផលប៉ះពាល់ដល់សុខភាពដែរឬទេ?

ប្រែសម្រួល៖សហការី

យោង​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ខែ​មករា​នៅ​ក្នុង​ Proceedings of the National Academy of Sciences ទឹក​ដប​បិទគម្របជិតមានសារធាតុ​មួយ​ភាគ​បួន​នៃ​មួយ​លាន​បំណែក​នៃ​ប្លា​ស្ទិ​កល្អិតជា​មធ្យមដែលហៅថា ណាណូប្លាស្ទិក។

បើយោងតាមការវាស់មីក្រូននៃសារធាតុណាណូប្លាស្ទិកទាំងនោះឃើញថាច្រើនតែជាប្រភាគល្អិតតូច។ បើតាមការសិក្សាថ្មីអ្នកវិទ្យាសាស្ត្របានបង្កើតបច្ចេកទេសនូវរូបភាពដែលបង្ហាញថាចំនួនភាគល្អិតនៃណាណូប្លាស្ទិកនៅក្នុងទឹកដបគឺខ្ពស់ជាងការប៉ាន់ប្រមាណពីមុនចាប់ពី ១០ ទៅ ១០០ ដង។ លោក Wei Min ជីវវិទូនៅសកលវិទ្យាល័យ Columbia និងជាសហអ្នកនិពន្ធនៃការសិក្សាបាននិយាយដូច្នេះ។

អ្នកគីមីវិទ្យាវិភាគនៅសាកលវិទ្យាល័យ Emory លោក Douglas Walker ដែលមិនបានចូលរួមក្នុងការស្រាវជ្រាវបាននិយាយថា “ប្លាស្ទិករាប់លានតោនត្រូវបានផលិតនៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ” ។ ភាគល្អិតមីក្រូទស្សន៍ពីប្លាស្ទិកទាំងនោះអាចតាមរយ:ការវេចខ្ចប់អាហារ និងដាក់ភេសជ្ជៈចូលនៅក្នុងដំណើរការផលិតដែលអាចប្រើប្រាស់តាមការបញ្ជូលក្នុងបំពង់ដបប្លាស្ទិកដែលបញ្ជាដោយម៉ាស៊ីន ឧទាហរណ៍ ឬអាចធ្លាយចេញពីការវេចខ្ចប់ដូចជាដបប្លាស្ទិកជាដើម។

លោក​បាន​បន្ត​ថា​៖ “ ​ប្រសិន​បើ​គិត​ពី​សក្ដានុពល​​នៃ​សារធាតុ​បំពុល​បរិស្ថាន វា​មាន​ទំហំ​ធំក្រៃលែង”។

ប៉ុន្តែខណៈដែលណាណូប្លាស្ទិកដែលមានប្រភាគល្អិតរាងធំជាងនេះបន្តិចគេស្គាល់វាថាជាមីក្រូប្លាស្ទិកត្រូវបានរកឃើញកាន់តែច្រើនឡើងនៅក្នុងអាហារឬភេសជ្ជៈសូម្បីតែនៅក្នុងរាងកាយរបស់យើងវាមានឥទ្ធិពលចំពោះសុខភាពតែអ្នកគីមីវិទ្យានៅតែមិនទាន់អាចព្យាករឲ្យបានច្បាស់លាស់នៅឡើយទេ។

នេះជាអ្វីដែលយើងដឹងរហូតមកដល់ពេលនេះ និងអ្វីដែលអ្នកអាចធ្វើបានដើម្បីកាត់បន្ថយសារធាតុណាណូប្លាស្ទិកមានចលនាឆ្លងកាត់ក្នុងរាងកាយរបស់យើង។

  • តើសារធាតុណាណូប្លាស្ទិកនៅក្នុងទឹកអាចប៉ះពាល់ដល់សុខភាពរបស់អ្នកដែរឬទេ?

អ្នកស្រាវជ្រាវមិនទាន់រកឃើញភ័ស្តុតាងរឹងមាំនៅឡើយទេសម្រាប់បង្ហាញថា តើប្រភាគល្អិតទាំងនេះអាចប៉ះពាល់ដល់សុខភាពរបស់យើងយ៉ាងដូចម្តេចនៅឡើយទេ។ តាមការសិក្សាកម្រឹតតូចៗមួយចំនួនបានរកឃើញថា វាអាចឆ្លងកាត់របាំងឈាមចូលទៅក្នុងខួរក្បាល ចូលទៅក្នុងសុក និងមាននៅក្នុងទឹកនោមរបស់មនុស្ស។

វេជ្ជបណ្ឌិត Konstantinos Lazaridis ដែលសិក្សាពីតួនាទីបរិស្ថានដែលជាកត្តាមួយបង្កើតឲ្យមានជំងឺថ្លើមនៅគ្លីនិក Mayo បានបកស្រាយថា “ប្រសិនបើមីក្រូប្លាស្ទិក ឬណាណូប្លាស្ទិក  ពិសេសមានវត្តមាននៅក្នុងជាលិកា នោះមិនមានន័យថាវាបណ្តាលឲ្យប៉ះពាល់ដល់សុខភាពនោះទេ” ។

វេជ្ជបណ្ឌិត Lazaridis បាននិយាយថា វាអាចទៅរួចចំពោះបំណែកប្លាស្ទិកតូចៗដែលមានចលនាឆ្លងកាត់ក្នុងរាងកាយរបស់មនុស្សភាគច្រើននោះគឺមិនអាចបង្កគ្រោះថ្នាក់ច្រើននោះទេ។ គាត់បាននិយាយថា ឬអាចថាភាគល្អិតទាំងនេះមានផលប៉ះពាល់ដល់មនុស្សដែលហ្សែនរបស់មនុស្សមានជំងឺរួចទៅហើយ។

អ្នកស្រាវជ្រាវខ្លះបានបង្កើតជាទ្រឹស្ដីថាមីក្រូប្លាស្ទិកអាចបង្កឲ្យមានជំងឺតែយើងនៅមិនទាន់រកឃើញហេតុផលដើម្បីពន្យល់អំពីមូលហេតុផ្សេងៗទាំងនេះនៅឡើយទេ ដូចជាការកើនឡើងនៃជំងឺមហារីកពោះវៀនធំក្នុងចំណោមមនុស្សវ័យក្មេង ឬការកើនឡើងនៃជំងឺ ក្រូម និងដំបៅរលាកជាដើម។ ប៉ុន្តែការសិក្សាស្ថិតនៅឆ្ងាយពីការសន្និដ្ឋាននៅឡើយ។

វេជ្ជបណ្ឌិត Min បាននិយាយថា អ្នកវិទ្យាសាស្ត្រដែលសិក្សាមីក្រូប្លាស្ទីក និងណាណូផ្លាស្ទិកជឿថា “ទំហំភាគល្អិតកាន់តែតូច វាអាចមានគ្រោះថ្នាក់ជាង”។ ម្យ៉ាងវិញទៀត ណាណូប្លាស្ទិកអាចមានឥទ្ធិពលខ្លាំងលើសុខភាពជាងមីក្រូប្លាស្ទីក ព្រោះវាមានចំនួនច្រើនជាងដោយសារពួកវាអាចចូលទៅក្នុងកោសិកាបានកាន់តែងាយស្រួល។

លោកវេជ្ជបណ្ឌិត Walker បាននិយាយថាទ្រឹស្ដីបានណែនាំថាយ៉ាងហោចណាស់សារធាតុបន្ថែម និងសារធាតុគីមីមួយចំនួនដែលមាននៅក្នុងដបប្លាស្ទិកអាចប៉ះពាល់ដល់សុខភាពរបស់យើង។ នេះរួមបញ្ចូលទាំងសារធាតុគីមីដូចជា bisphenol A ឬ BPA ដែលត្រូវបានធ្វើឲ្យឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ សារធាតុ polyfluoroalkyl, ឬ PFAS, ដែលអាចប៉ះពាល់ដល់ការមានកូន; និង phthalates ដែលអាចរំខានដល់អរម៉ូនមនុស្ស។

ប៉ុន្តែសារធាតុគីមីជាច្រើនទៀតដែលប្រើក្នុងការផលិតប្លាស្ទិក មិនត្រូវបានសិក្សាអំពីជាតិពុលនៅក្នុងមនុស្សទេ។ វេជ្ជបណ្ឌិត Walker បាននិយាយថា ការសិក្សាមួយបានកំណត់អត្តសញ្ញាណនៃសមាសធាតុប្លែកៗជាង ១០,០០០ ដែលប្រើក្នុងការផលិតប្លាស្ទិកហើយបានរកឃើញថាមានតែប្រភាគល្អិតតូចៗប៉ុណ្ណោះដែលត្រូវបានវាយតម្លៃថាជាសក្តានុពលប៉ះពាល់ដល់សុខភាព។

អ្នកជំនាញក៏ត្រូវយល់ឲ្យកាន់តែច្បាស់ថា តើភាគល្អិតប្លាស្ទិក និងសារធាតុបន្ថែមផ្សេងៗដែលចូលទៅក្នុងប្រព័ន្ធរបស់មនុស្សយើងបានលឿនប៉ុណ្ណា ថាតើការប្រមូលផ្តុំរបស់វាមានទំហំប៉ុណ្ណា ទើបអាចបណ្តាលឲ្យមានផលប៉ះពាល់នៅក្នុងរយៈពេលយូរដែលវាស្ថិតនៅក្នុងខ្លួនមនុស្ស។

  • តើយើងអាចកាត់បន្ថយផលប៉ះពាល់ដោយវិធីដូចម្តេច?

វេជ្ជបណ្ឌិត Walker បាននិយាយថា អ្នកប្រហែលជាមិនអាចជៀសវាងពីណាណូប្លាស្ទិក  ឬ មីក្រូប្លាស្ទិកបានទាំងស្រុងនោះទេ ក៏ប៉ុន្តែប្រសិនបើអ្នកមានការប្រុងប្រយ័ត្ន អ្នកអាចចាត់វិធានការដើម្បីកាត់បន្ថយការប៉ះពាល់របស់អ្នកបាន។

គឺអ្នកផឹកទឹកម៉ាស៊ីនចម្រោះតាមដែលអាចធ្វើទៅបាន។ តម្រងដែលមានទំហំប៉ុនរន្ធញើស ១ មីក្រូ ឬតូចជាងអាចជួយកាត់បន្ថយមីក្រូប្លាស្ទិកនៅក្នុងទឹករបស់អ្នក។ រន្ធ​តូចៗ​នឹង​ល្អ​ប្រសើរ​ក្នុង​ការ​ច្រោះ​ភាគល្អិត​តូចៗ។ វេជ្ជបណ្ឌិត Walker បាននិយាយថា ប៉ុន្តែអ្នកគួរតែប្រាកដថាតម្រងច្រោះទឹករបស់អ្នកមិនត្រូវបានផលិតចេញពីប្លាស្ទិកដោយខ្លួនវានោះទេ ត្រូវជំនួសដោយតម្រងសេរ៉ាមិច ឬកាបូនដែលបញ្ជាក់ដោយ NSF International ឬសមាគមគុណភាពទឹក។

នៅពេលអ្នកកំពុងធ្វើដំណើរ សូមប្រើដបធ្វើពីកញ្ចក់ ឬដែកអ៊ីណុក។ DrWalker បាននិយាយថា ប្រសិនបើអ្នកត្រូវការទឹក ហើយអ្វីដែលអ្នកអាចប្រើប្រាស់បានគឺដបទឹកប្លាស្ទិក នោះមិនអីទេ DrWalker បាននិយាយ។ អ្នកអាចកាត់បន្ថយការរិចរិលប្លាស្ទិកដោយរក្សាដបទឹករបស់អ្នកឲ្យឆ្ងាយពីពន្លឺព្រះអាទិត្យ និងកំដៅ។

ប្រសិនបើអ្នកចង់កាត់បន្ថយផលប៉ះពាល់បន្ថែមទៀត វេជ្ជបណ្ឌិត Walker បាននិយាយថា ត្រូវព្យាយាមកំណត់ការប្រើប្រាស់ប្លាស្ទិកផ្សេងទៀត ដូចជាធុងដាក់អាហារ និងថង់ខ្ចប់គ្រឿងទេសជាដើម។

ដោយ Knvul Sheikh -The New York Times Company

អត្ថបទដើមដំបូងបានចេញផ្សាយនៅក្នុងកាសែត The New York Times ។

ប្រភព៖ New York Tim