ចំណេះដឹង

សមណសិស្ស សិស្ស៣៦០អង្គ/នាក់ប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា(បាលី រង) ឆ្នាំសិក្សា២០២៣-២៤

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖បេក្ខជន បេក្ខនារីជាសមណសិស្ស សិស្សចំនួន៣៦០អង្គ/នាក់នៅទូទាំងខេត្តបន្ទាយមានជ័យបានចូលរួមប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឬបាលីរងឆ្នាំសិក្សា២០២៣-២៤ មានរយ:ពេល២ថ្ងៃ(ថ្ងៃទី២០-២១ខែមករាឆ្នាំ២០២៤) នៅមណ្ឌលប្រឡងសាលាពុទ្ធិកវិទ្យាល័យ សម្តេចជាស៊ីម ក្នុងវត្តចមសុទ្ធាវាសហៅវត្តស្វាយ នាភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

ពេលបើកវិញ្ញាសានៃដំណើរការមណ្ឌលសំណេរប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានេះមានការចូលរួម ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកយឹម សំណាង អភិបាលរងខេត្ត ព្រះឧត្តមសីលញ្ញាណ ធុលសុធា រាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យគណ:មហានិកាយ ព្រះគ្រូណាប់ ម៉ឺន ព្រះបាល័ដ្ឋគណខេត្ត លោក បៀវ ថានប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យ និងគណ:មេប្រយោគទូទាំងខេត្តជាច្រើនអង្គ/នាក់ ។

លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យអោយដឹងថា : ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាឬហៅថាបាលីរងឆ្នាំសិក្សា២០២៣-២៤ នេះមានសមណសិស្សចូលរួមប្រឡងចំនួន៣៦០អង្គ /នាក់មកពី ក្រុង ស្រុក ទាំង៩ក្នុងខេត្តបន្ទាយមានជ័យ  ។ក្នុងនោះមានបន្ទប់ចំនួន ១៥បន្ទប់ ក្នុង១បន្ទប់មានបេក្ខជន នារី២៤អង្គ/នាក់ ។

លោកបៀវ ថាន ឲ្យដឹងបន្តទៀតថា : វិញ្ញាសាប្រឡងមានចំនួន៦ មុខវិទ្យា :១/វិញ្ញាបាលី ២/វិញ្ញាសាតែងសេចក្តី ៣/វិញ្ញាប្រវត្តិ និងភូមិ វិទ្យាសាស្ត្រអនុវត្ត ៤/វិញ្ញាសា ពុទ្ជវិន័យ.ពុទ្ធប្រវត្តិ ពុទ្ធសាសនា ៥/វិញ្ញាសាសរសេរតាមអាន ៦/វិញ្ញាសាគណិតវិទ្យា។

បេក្ខជនត្រូវគោរពតាមគោលការណ៍មួយចំនួនដែលក្រសួងធម្មការបានកំណត់ ដូចជាហាមយកថង់យាម  ទូរសព្ទដៃ ព្រមទាំងសំណៅឯកសារពាក់ព័ន្ធផ្សេងៗ មិនអនុញ្ញាតឲ្យយកចូលក្នុងបន្ទប់ប្រឡងជាដាច់ខាត។ល។

ក្នុងឱកាសនោះលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា: ការលើកតម្ពស់សាលាបាលីឲ្យរីកដុះដាលបន្ថែមដែលស្របជាមួយរដ្ឋធម្មនុញ្ញបានបន្តលើកស្ទួយវិស័យពុទ្ធសិក្សានៅក្នុងប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។

ហេតុនេះវិស័យនេះត្រូវតែកែទម្រង់ឲ្យបានស៊ីជម្រៅនិងគ្រប់កម្រិតដើម្បីធានានូវគុណភាព សាមណសិស្ស និស្សិត ឲ្យក្លាយជាធនធានមនុស្ស ប្រកបដោយចំណេះ ជំនាញ និងមានគុណធម៌ពិតប្រាកដ។

លោកអ៊ុំ រាត្រី បានបន្តទៀតថា :ក្រៅពីកែទម្រង់លើវិស័យសិក្សា មន្ត្រីសង្ឃត្រូវជំរុញ ឲ្យមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ និងព្រះសង្ឃគ្រប់អង្គ ត្រូវពង្រឹងសមត្ថភាពផ្នែកវិជ្ជាពុទ្ធសាស្ត្រ ដូចជាភាសាបាលី សំស្ក្រឹត ទ្រឹស្ដីព្រះធម៌វិន័យនិងវិជ្ជាផ្លូវលោក ។

ដើម្បីពង្រឹងស្ថាប័នព្រះពុទ្ធសាសនាផ្សព្វផ្សាយព្រះធម៌ ឲ្យបានទូលំទូលាយភាពក្រឹត្យក្រមនៃការគោរពធម៌វិន័យនិងពង្រីកធនធានព្រះសង្ឃក្នុងទិសដៅភាពស្ថិតស្ថេរជ័យភាពរបស់ព្រះពុទ្ធសាសនាផងដែរ៕