បច្ចេកវិទ្យា

ហេតុអ្វីជប៉ុនចាត់ទុកការបញ្ជូនយានចុះចតឈ្មោះថា “លបប្រមាញ់ព្រះច័ន្ទ” មានសារៈសំខាន់?

ប្រែសម្រួល៖ សហការី

តូក្យូ៖ ជប៉ុនចង់ក្លាយជាប្រទេសដែលអាចបញ្ជូនយានអាវកាសរបស់ខ្លួនទៅចុះចតនៅឋានព្រះច័ន្ទ នៅថ្ងៃសុក្រ ទី១៩ មករានេះជប៉ុនព្យាយាមបញ្ជូនយាន Smart Lander for Investigating Moon (SLIM) ទៅចុះចតលើឋានព្រះច័ន្ទ ។

បេសកកម្មបញ្ជូនយានអាវកាសទៅចុះចតនៅឋានព្រះច័ន្ទមានឈ្មោះថា “លបប្រមាញ់ព្រះច័ន្ទ” យានអាវកាស SLIM នឹងធ្វើតេស្តបច្ចេកវិទ្យាដើម្បីជាការដកពិសោធន៍ ដែលទីភ្នាក់ងារអវកាសជប៉ុន JAXA និយាយថាមិនមានពីមុនមកប្រកបទៅដោយសារៈសំខាន់នៅក្នុងការស្វែងរកប្រភពទឹក និងសារធាតុផ្សេងៗទៀតដែលអាចទ្រទ្រង់ជីវិតរស់នៅលើឋានព្រះច័ន្ទបាន។

ទីភ្នាក់ងារអវកាស JAXA នឹងចាប់ផ្តើមដំណើរការទៅតាមដំណាក់កាលសម្រាប់ការចុះចត touchdown ដោយបាញ់បង្ហោះក្នុងរយៈពេល ២០ នាទីស្របតាមគោលដៅនៃគន្លងហោះហើររបស់ខ្លួនចាប់ពីម៉ោង 1500 GMT ថ្ងៃសុក្រដែលនិងព្យាយាមចុះចតលើជម្រាលភ្នំភ្លើងមួយនៅភាគខាងត្បូងនៃខ្សែបន្ទាត់អេក្វាទ័រស្របតាមដំណើរច័ន្ទគតិ។

  • តើការចុះចតលើឋានព្រះច័ន្ទរបស់ជប៉ុនគឺជាអ្វី?

ការអភិវឌ្ឍន៍ គម្រោង SLIM អស់រយ:ពេលជាងពីរទសវត្សរ៍ដែលទីភ្នាក់ងារអវកាសជប៉ុន JAXA បានខិតខំព្យាយាមបញ្ជូនយានរបស់ខ្លួនទៅចុះចតស្របតាមប្រតិទិនជាលើកទីពីរ។ការបាញ់បង្ហោះលើកទីមួយនៅឆ្នាំ ២០២២ យានបានបាត់ទំនាក់ទំនងជាមួយ OMOTENASHI Lander ភ្លាមៗបន្ទាប់ពីត្រូវបានបាញ់បង្ហោះ។

ការបញ្ជូនយានSLIM ត្រូវបានរចនាឡើងសម្រាប់បេសកកម្មចុះចតស្របតាមគោលដៅ។ នៅពេលដែលយានបានចុះលើផ្ទៃព្រះច័ន្ទ យានអាចចងចាំគន្លងដែលកំពុងហោះហើរដោយចាប់យករូបភាពតាមកាមេរ៉ារបស់យានផ្គូផ្គងជាមួយនឹងរូបភាពផ្កាយរណបដែលមានស្រាប់អំពីឋានព្រះច័ន្ទ។ ទីភ្នាក់ងារអវកាសជប៉ុន JAXA និយាយថា “ការរុករកផ្អែកលើចក្ខុវិស័យ” នេះអនុញ្ញាតឲ្យមានការចុះចតមួយបានយ៉ាងជាក់លាក់។

បច្ចេកវិទ្យាចុះចតប្រកបដោយភាពជាក់លាក់នឹងក្លាយជាឧបករណ៍ដ៏មានអានុភាពក្នុងការរុករកនាពេលអនាគតលើភពព្រះច័ន្ទដែលត្រូវបានគេមើលឃើញថាមានសក្តានុពលនៃប្រភពអុកស៊ីហ៊្សែន ឥន្ធនៈ និងទឹកនិងអាចបង្កឱកាសសម្រាប់ការរស់រនៅរបស់មនុស្សដែលបានទៅចុះចតលើឋានព្រះច័ន្ទ ដោយជ្រើសរើសទីតាំងល្អបំផុតដើម្បីផលិតថាមពលពន្លឺព្រះអាទិត្យ ។

  • តើអ្វីជាបញ្ហាប្រឈម?

មិនមានក្រុមហ៊ុនឯកជនណាមួយដែលអាចសម្រេចបានការចុះចតយ៉ាងរលូននៅលើឋានព្រះច័ន្ទក្រៅពីអតីតសហភាពសូវៀត សហរដ្ឋអាមេរិក ចិន និងឥណ្ឌាទេ។

ក្រុមហ៊ុន Astrobotic របស់អាមេរិកបានចាប់ផ្តើមដំណើរការកាលពីសប្តាហ៍មុនតែដោយសារការលេចធ្លាយប្រេងក្រុមហ៊ុនក៏បានបង្ខំចិត្តបោះបង់ចោលការបាញ់បង្ហោះយានចុះចត។

ការផលិតយានចុះចតនៅលើឋានព្រះច័ន្ទដែលមានទម្ងន់ស្រាល ជាមួយនឹងការប្រើប្រាស់ប្រេងតិច គឺជាគោលបំណងមួយផ្សេងទៀតនៃគម្រោង SLIM របស់ជប៉ុនដោយសារប្រទេសនេះមានបំណងអនុវត្តបេសកកម្មឲ្យបានញឹកញាប់បន្ថែមទៀតនាពេលអនាគតដោយកាត់បន្ថយការចំណាយលើការបាញ់បង្ហោះគ្រាប់រុក្កែត។ យានចុះចតSLIM មានទម្ងន់ 700kg ស្មើនឹង 1,540 lb គឺស្រាលជាងពាក់កណ្តាលនៃទម្ងន់យាន Chandrayaan-3 របស់ឥណ្ឌានៅពេលបាញ់បង្ហោះឡើងដែលកាលពីខែសីហាបានធ្វើការចុះចតនៅប៉ូលខាងត្បូងរបស់ព្រះច័ន្ទ។

  • តើជាជំហាន​ថយ​ក្រោយសម្រាប់គម្រោង​ថ្មីៗឬទេ​?

នៅក្នុងខែមីនា ទីភ្នាក់ងារអវកាសជប៉ុន JAXA បានខូចខាតគំរូដំបូងនៃរ៉ុក្កែត H3 ថ្មីដោយសារតែបញ្ហាផ្ទុះម៉ាស៊ីនបន្ទាប់ពីការបាញ់បង្ហោះវាឡើង។

ការបរាជ័យនេះបណ្តាលឲ្យមានការពន្យារពេលច្រើនថែមទៀតសម្រាប់ការបាញ់បង្ហោះផ្កាយរណប និងបេសកកម្មអវកាសរបស់ប្រទេសជប៉ុន រួមទាំងគម្រោង SLIM និងគម្រោងរុករកនៅតាមប៉ូលរួមគ្នាមួយផ្សេងទៀតជាមួយប្រទេសឥណ្ឌាស្របតាមប្រតិទិនដែលឥឡូវនេះត្រូវបានពន្យារពេលរហូតដល់ឆ្នាំ ២០២៥ ។

ទីភ្នាក់ងារអវកាសជប៉ុន JAXA ក៏បានទទួលបរាជ័យក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតខ្នាតតូច Epsilon នៅក្នុងឆ្នាំ ២០២២ ដោយសារតែមានការផ្ទុះម៉ាស៊ីននៅអំឡុងពេលធ្វើតេស្តកាលពីខែកក្កដា។

JAXA បានបញ្ចប់ការស៊ើបអង្កេតលើការបរាជ័យរបស់រ៉ុក្កែត H3 ដំបូងកាលពីឆ្នាំមុន ហើយបានកំណត់កាលបរិច្ឆេទនៃការបាញ់បង្ហោះម៉ូដែលទីពីររបស់ខ្លួនដល់ថ្ងៃទី 15 ខែកុម្ភៈ។

  • តើបេសកកម្មផ្សេងទៀតសម្រាប់ព្រះច័ន្ទមានអ្វីខ្លះ?

អ្នកចុះចតតាមច័ន្ទគតិមួយចំនួននឹងត្រូវទៅឋានព្រះច័ន្ទនៅឆ្នាំនេះ។ ការចាប់ផ្តើមអាជីវកម្មរបស់សហរដ្ឋអាមេរិក Intuitive Machines មានគោលបំណងចាប់ផ្តើម IM-1 lander របស់ខ្លួននៅពាក់កណ្តាលខែកុម្ភៈ។ ប្រទេសចិនគ្រោងនឹងបញ្ជូនយានអវកាស Chang’e-6 របស់ខ្លួនទៅកាន់ផ្នែកឆ្ងាយនៃព្រះច័ន្ទឆមាសទីមួយនៃឆ្នាំ 2024 ដើម្បីទាញយកគំរូពីអាងបុរាណមួយ។ ក្រុមហ៊ុន ispace ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបាននិយាយថា ខ្លួននឹងចាប់ផ្តើមបេសកកម្មព្រះច័ន្ទលើកទីពីររបស់ខ្លួននៅឆ្នាំនេះ។

NASA គ្រោង​នឹង​បាញ់​បង្ហោះ​យាន​រុករក​ប៉ូល​តាម​ច័ន្ទគតិ VIPER នៅ​ខែ​វិច្ឆិកា។ ទីភ្នាក់ងារអវកាសអាមេរិកកាលពីសប្តាហ៍មុនបានប្រកាសពីការពន្យារពេលថ្មីចំពោះកម្មវិធីព្រះច័ន្ទ Artemis របស់ខ្លួនដោយកំណត់ពេលសម្រាប់ឆ្នាំ 2026 ដែលអវកាសយានិកដំបូងគេចុះចតតាមច័ន្ទគតិក្នុងរយៈពេលកន្លះសតវត្សរ៍៕

Source: Reuters/ec