ចំណេះដឹង

អ្នកវិទ្យាសាស្ត្រចិន ក្លូនសត្វស្វា rhesus ជាលើកដំបូងតាមរយ:វិធីសាស្ត្រថ្មី

ប្រែសម្រួល៖ ស.សម្បត្តិ

អ្នកវិទ្យាសាស្ត្រចិនបានប្រាប់ AFP ថាក្រុមរបស់គាត់បានខិតខំធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅទៅលើការបរាជ័យពីមុនមកក្នុងការក្លូនសត្វស្វាប្រភេទ rhesus (Macaca mulatta)។

នៅក្នុងការព្យាយាមសាកល្បងនៅមុននេះ អ្នកវិទ្យាសាស្ត្រចិនបានយកស្វាមួយក្បាល ក្នុងចំណោមកូនស្វា ៣៥ ក្បាលដែលបានផ្សាំឲ្យកើតមកទាំងរស់ តែក្រោយមកវាក៏បានស្លាប់នៅក្នុងរយៈពេលតិចជាងមួយថ្ងៃបន្ទាប់ពីវាបានកើតមក។

លោក Qiang អ្នកវិទ្យាសាស្ត្រចិន បាននិយាយថា “បញ្ហាចម្បង” មួយគឺថាសុកនៃអំប្រ៊ីយ៉ុងដែលបានផ្សាំឡើងមានសភាពមិនប្រក្រតីបើធៀបទៅនឹងការបង្កកំណើតនៅក្នុង vitro តាមបែបធម្មជាតិ។

ដូច្នេះ អ្នកស្រាវជ្រាវបានដាក់ជំនួសកោសិកាដែលក្រោយមកបំប្លែងឲ្យទៅជាសុក ដែលត្រូវគេហៅថា trophoblast (កន្សោមកូន) ជាមួយនឹងអំប្រ៊ីយ៉ុងដែលមានសុខភាពល្អ និងមិនមានផ្សាំនោះទេ។

កោសិកាបញ្ជូលក្នុងកន្សោមកូន trophoblast ផ្តល់សារធាតុចិញ្ចឹមដល់អំប្រ៊ីយ៉ុងដែលកំពុងលូតលាស់ ហើយប្រែទៅជាសុកដែលផ្គត់ផ្គង់អុកស៊ីសែន និងជំនួយដល់ការបង្កឲ្យមានទារក។

អ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសចិន បានប្រកាសកាលពីថ្ងៃអង្គារ ទី១៦ មករា ថាពួកគេបានក្លូនពូជសត្វស្វា rhesus ដែលមានសុខភាពល្អដំបូងមានអាយុ ២ ឆ្នាំដែលគេដាក់ឈ្មោះវាថា Retro ដោយមានការកែសម្រួលវិធីសាស្ត្របច្ចេកទេសក្នុងការបង្កកំណើតជំនួសដោយសត្វចៀមប្រភេទ Dolly ។

Primates បានបង្ហាញពីភាពលំបាកជាពិសេសក្នុងការក្លូន ហើយអ្នកវិទ្យាសាស្ត្របានជំនះលើការបរាជ័យជាច្រើនឆ្នាំកន្លងមកដោយដាក់ជំនួសកោសិកាក្លូនដែលនឹងបំប្លែងឲ្យទៅជាសុកជាមួយនឹងអំប្រ៊ីយ៉ុងធម្មតា។

អ្នកវិទ្យាសាស្ត្រសង្ឃឹមថា តាមរយ:បច្ចេកទេសថ្មីនេះនឹងនាំទៅដល់ការបង្កកំណើតពូជស្វា rhesus ដូចគ្នានឹងការពិសោធក្នុងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ។

បើទោះបីជាអ្នកស្រាវជ្រាវបានព្រមានថា អត្រាជោគជ័យសម្រាប់វិធីសាស្ត្រថ្មីនេះនៅមានកម្រិតទាបនៅឡើយដោយមានការលើកឡើងជាសំណួរទាក់ទងទៅនឹងក្រមសីលធម៌ធម្មតាជុំវិញការក្លូនពូជស្វា rhesus ។

ចាប់តាំងពីមានការក្លូនជាប្រវត្តិសាស្ត្រដោយសត្វចៀមប្រភេទ Dolly ដោយប្រើបច្ចេកទេសហៅថា somatic cell nuclear transfer (SCNT) ក្នុងឆ្នាំ ១៩៩៦ សត្វជាង ២០ ប្រភេទ ផ្សេងគ្នាត្រូវបានបង្កកំណើតឡើងតាមរយ:វិធីសាស្ត្ររបៀបនេះ រួមទាំងសត្វឆ្កែ ឆ្មា ជ្រូក និងគោក្របីផងដែរ។

ជាងពីរទសវត្សរ៍កន្លងមកក្រុមអ្នកវិទ្យាសាស្ត្របានដកពិសោធន៏ក្លូនសត្វព្រាបជាលើកដំបូងដោយប្រើ SCNT ។

សត្វក្តាមមួយគូ ដែលមានឈ្មោះថា Hua Hua និង Zhong Zhong ត្រូវបានបង្កើតដោយប្រើ SCNT ក្នុងឆ្នាំ ២០១៨ ដោយអ្នកស្រាវជ្រាវនៅវិទ្យាស្ថានវិទ្យាសាស្ត្រសរសៃប្រសាទចិន ក្នុងទីក្រុងសៀងហៃ។

ប៉ុន្តែរបកគំហើញនោះដឹកនាំដោយលោក Qiang Sun មកពីវិទ្យាស្ថាននេះ គឺទទួលបានលទ្ធផលត្រឹមតែជាការបង្កកំណើតដោយផ្ទាល់តែប៉ុណ្ណោះដែលមានភាគរយត្រឹមតែ ២ ភាគប៉ុណ្ណោះ។

លោក Qiang ក៏ជាអ្នកនិពន្ធជាន់ខ្ពស់ដែលបានធ្វើការស្រាវជ្រាវថ្មីហើយបានចេញផ្សាយនៅលើទស្សនាវដ្តី Nature Communications ។

Qiang ក៏ជាអ្នកនិពន្ធជាន់ខ្ពស់សម្រាប់ការស្រាវជ្រាវថ្មីបាននិយាយថា បច្ចេកទេសនេះ “បានធ្វើឲ្យមានភាពប្រសើរឡើងយ៉ាងខ្លាំងនូវអត្រាជោគជ័យក្នុងការក្លូនតាមរយ: SCNT” ហើយបានធ្វើឲ្យមានការបង្កកំណើតសត្វស្វា Retro បានច្រើនថែមទៀតផង ។

  • ការក្លូនមនុស្ស “មិនអាចទទួលយកបាន”

ទោះជាយ៉ាងណាក៏ដោយ លោក Lluis Montoliu អ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលជាតិជីវបច្ចេកវិទ្យាអេស្ប៉ាញ ដែលមិនពាក់ព័ន្ធនឹងការស្រាវជ្រាវនោះ បានចង្អុលបង្ហាញថា មានតែអំប្រ៊ីយ៉ុងដំបូងក្នុងចំណោម ១១៣ ប៉ុណ្ណោះដែលនៅរស់ មានន័យថា អត្រាជោគជ័យតិចជាង ១ ភាគរយ។

គាត់បាននិយាយថា ប្រសិនបើមនុស្សត្រូវបានក្លូននោះវាធ្វើឲ្យប៉ះពាល់ដល់ក្រមសីលធម៌ដែលជាដំបូងគេត្រូវធ្វើការស្រាវជ្រាវលើប្រភេទសត្វផ្សេងទៀតសម្រាប់ក្លូនជាមុនសិន។

ប៉ុន្តែរហូតមកដល់ពេលនេះកិច្ចខិតខំប្រឹងប្រែងទាំងនេះមិនសូវមានប្រសិទ្ធភាពល្អនោះទេលោក “បានបញ្ជាក់ដោយលើកពីកត្តាជាក់ស្តែងថាវាមិនចាំបាច់ក្លូនមនុស្សទេប្រសិនបើគេប៉ុនប៉ងចង់ដំណើរការនោះវាពិតជាពិបាកខ្លាំងណាស់គឺគេត្រូវបំភ្លេចចោលនូវហេតុផលក្រមសីលធម៌” លោក Montoliu បាននិយាយយ៉ាងដូច្នេះ។

លោក Qiang បានសង្កត់ធ្ងន់ថា ការក្លូនមនុស្សគឺ “មិនអាចទទួលយកបាន” ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ។

សម្រាប់នីតិវិធី SCNT អ្នកវិទ្យាសាស្ត្រយកកោសិកាស្នូលចេញពីស៊ុតដែលមានសុខភាពល្អ បន្ទាប់មក ដាក់វាជំនួសដោយកោសិកាស្នូលមួយផ្សេងទៀត។

ដូច្នេះអំប្រ៊ីយ៉ុងលូតលាស់ទៅជាសត្វតែមួយដែលបានបរិច្ចាគកោសិកាស្នូលជាជំនួស។

 

សត្វស្វា rhesus ដែលមានឈ្មោះថា Tetra ត្រូវបានក្លូននៅឆ្នាំ ១៩៩៩ ដោយប្រើបច្ចេកទេសផ្សេងហៅថា ការបំបែកអំប្រ៊ីយ៉ុង។

ប៉ុន្តែ​បច្ចេកទេស​សាមញ្ញ​នេះ​អាច​បង្កើត​បាន​តែ​បួន​ក្លូន​នៅក្នុង​ពេល​តែ​មួយ​ប៉ុណ្ណោះ។

អ្នកវិទ្យាសាស្ត្របានផ្តោតលើ SCNT មួយផ្នែកព្រោះវាអាចបង្កើតក្លូនបានច្រើនជាងមុន ដោយមានគោលដៅបង្កើតសត្វស្វាដូចៗគ្នា ដើម្បីសិក្សាពីជំងឺជាច្រើន ក៏ដូចជាការសាកល្បងថ្នាំផងដែរ៕

ប្រភព៖ AFP/fh