បទវិភាគ

បទវិភាគ៖ ផ្លូវឆ្ពោះទៅមុខនៅក្រោយការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់

ប្រែសម្រួល៖ សហការី

តៃប៉ិ៖ អ្នកវិភាគបានព្យាករថានៅក្រោយការបោះឆ្នោតតៃវ៉ាន់ស្ថានការណ៍នយោបាយទំនងជាមិនអូសទាញចិនធ្វើ “ការឈ្លានពាន” កោះតៃវ៉ាន់នោះទេ។ ចិនទំនងជានៅរក្សាលំនឹងក្នុងការបន្តដាក់សម្ពាធផ្នែកយោធា និងសេដ្ឋកិច្ចទៅលើកោះតៃវ៉ាន់ដូចធម្មតា ខណៈដែលប្រធានាធិបតីលោក ឡៃ ឈីងតេ រៀបចំទទួលតំណែងពីលោកស្រី សាយ អ៊ីងវេន ។

លោក Lai ដែលមានអាយុ ៦៤ ឆ្នាំបានឈ្នះ ៤០.០៥ ភាគរយនៃការបោះឆ្នោតប្រធានាធិបតីនាំមុខគូប្រជែងរបស់គាត់គឺលោក Hou Yu-ih នៃ Kuomintang (KMT) ដែលមាន ៣៣.៤៩ ភាគរយ និងលោកវេជ្ជបណ្ឌិត Ko Wen-je នៃគណបក្សប្រជាជនតៃវ៉ាន់ (TPP) ដែលមាន ២៦.៤៦ ភាគរយ។

លទ្ធផលឆ្នោតសម្រាប់អាណត្តិទីបីនេះគឺជាប្រវត្តិសាស្ត្រសម្រាប់បក្ស DPP ដែលបានបន្តកាន់អំណាច សម្រាប់អាណត្តិទីបីជាបន្តទៀត។ លទ្ធផលឆ្នោតសម្រាប់បក្ស DPP បង្ហាញថាឈ្នះក្នុងកម្រឹតមួយទាបបំផុតចាប់តាំងពីតៃវ៉ាន់បានចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីដោយផ្ទាល់តាំងពីឆ្នាំ ១៩៩៦កន្លងមក ។

អ្នកវិភាគបានគូសបញ្ជាក់ថាបក្ស DPP បានបាត់បង់សមាជិកសភាភាគច្រើនរបស់ខ្លួនហើយត្រូវខិតខំពង្រឹងការគាំទ្រនៅក្នុងសភាដូចច្នេះហើយបក្ស DPP ត្រូវស្វែងរកការគាំទ្រពីភាគីផ្សេងទៀត។

  • ការបន្តដាក់សម្ពាធរបស់ចិន

ក្រុមអ្នក​ជំនាញ​ផ្នែក​សន្តិសុខ និង​នយោបាយ​ជឿថា​ក្រុង​ប៉េកាំង​នឹងមិន​បន្ត​កិច្ច​សន្ទនា​ជា​ផ្លូវ​ការ​ជាមួយ​តៃវ៉ាន់​ក្រោម​ការ​ដឹកនាំ​របស់​លោក Lai នោះទេ។ ទំនាក់ទំនងផ្លូវការត្រូវបានបញ្ឈប់តាំងពីឆ្នាំ ២០១៦ បន្ទាប់ពីលោកស្រី Tsai Ing-wen របស់បក្ស DPP បានយកឈ្នះតំណែងប្រធានាធិបតី។

ប្រទេសចិននឹងបន្ត “ប្រើប្រាស់យុទ្ធសាស្រ្តបង្ខិតបង្ខំ” ដើម្បីដាក់សម្ពាធមកលើកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលត្រូវតែបង្រួបបង្រួមជាមួយដីគោកដែលអាចនឹងបង្ខំឲ្យប្រើកម្លាំងទ័ពប្រសិនបើចាំបាច់។

លោកវេជ្ជបណ្ឌិត Arthur Ding មកពីសាកលវិទ្យាល័យ National Chengchi University (NCCU) បាននិយាយថា ដាក់សម្ពាធរបស់ចិនលើកោះតៃវ៉ាន់អាចរាប់បញ្ចូលទាំងទណ្ឌកម្មសេដ្ឋកិច្ចនិងបង្កហេតុបន្ថែមទៀតដោយរំលោភចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ (ADIZ)។

ការលុកលុយរបស់ចិនមានចំនួនជាង ១,៦០០លើក នៅក្នុងឆ្នាំ ២០២៣ នេះបើយោងតាមកំណត់ត្រារបស់អង្គភាពការពារមីស៊ីលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

អ្នកជំនាញបានគូសបញ្ជាក់លើសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យកិច្ចការនយោបាយតៃវ៉ាន់របស់ប្រទេសចិនភ្លាមៗបន្ទាប់ពីលទ្ធផលបោះឆ្នោត។ អ្នកនាំពាក្យលោក Chen Binhua បាននិយាយថា បក្សDPP មិនតំណាងឲ្យមតិសាធារណៈទាំងអស់របស់តៃវ៉ាន់នោះទេ ហើយការបោះឆ្នោតមិនអាចផ្លាស់ប្តូរ “ទិសដៅលើបញ្ហាទំនាក់ទំនងច្រកសមុទ្រតៃវ៉ាន់” បានទេ។

ក្រសួងការបរទេសតៃវ៉ាន់បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យទីក្រុងប៉េកាំង “គោរពលទ្ធផលបោះឆ្នោតហើយហ៊ានប្រឈមមុខនឹងការពិត និងស្នើឲ្យចិនបោះបង់ការគាបសង្កត់ប្រឆាំងនឹងតៃវ៉ាន់បន្តទៀត”។

ក្រសួងបានបន្ថែមថា “អន្តរកម្មច្រកសមុទ្រតៃវ៉ាន់និងត្រឡប់មកសភាពវិជ្ជមានឡើងវិញនិងត្រូវបានធានាទាំងស្រុង”។

សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យជាតិសិង្ហបុរី (NUS) លោកបណ្ឌិត Huang Chin-Hao បានប្រាប់ CNA ថា “ប្រទេសចិនទំនងជានឹងបន្តគោលនយោបាយដែលមានស្រាប់របស់ខ្លួនដើម្បីដាក់សម្ពាធលើតៃវ៉ាន់ទាំងផ្នែកយោធា និងសេដ្ឋកិច្ចឲ្យបោះបង់សកម្មភាពទាមទារឯករាជ្យភាពរបស់ខ្លួន”។

លោកវេជ្ជបណ្ឌិត Huang ដែលជាអ្នកនិពន្ធបាននិយាយថា “ត្រូវរង់ចាំមើលការរៀបចំគណៈរដ្ឋមន្ត្រីរបស់លោក Lai និងនយោបាយនីតិប្បញ្ញត្តិក៏ដូចជាសក្តានុពលក្នុងការចងសម្ព័ន្ធភាពដែលកំពុងតែមានភាពរង្គោះរង្គើ ហើយនិងរង់ចាំមើលលើខ្លឹមសារសុន្ទរកថាក្នុងពិធីសម្ពោធចូលកាន់តំណែងរបស់លោក Lai ដើម្បីធ្វើការវាយតម្លៃឡើងវិញថាតើគោលនយោបាយថ្មីរបស់តៃវ៉ាន់ត្រូវបានធានាដែរឬទេ” ក្នងខណ:ដែលតៃវ៉ាន់កំពុងប្រឈមនិង “អំណាចបង្ខិតបង្ខំរបស់ចិន និងការអត់ធ្មត់របស់តៃវ៉ាន់ប្រឈមនឹងការដាក់សម្ពាធរបស់ចិនកាន់តែខ្លាំងឡើង”។

លោកវេជ្ជបណ្ឌិត Ding បាននិយាយថា លទ្ធភាពនៃ “ការចូលលុកលុយរបស់ចិន” នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខគឺមានកម្រឹតទាបណាស់។

ប្រធានមូលនិធិ The Prospect Foundation លោកវេជ្ជបណ្ឌិត Lai I-chung បាននិយាយថាត្រូវរង់ចាំមើលប្រតិទិននយោបាយមួយចំនួននៅក្នុងប៉ុន្មានខែខាងមុខនេះ។

ទីមួយគឺនៅដើមខែមីនា ចិននឹងរៀបចំកិច្ចប្រជុំ “ពីរសម័យ” គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលមាននៅលើប្រតិទិននយោបាយ។ កិច្ចប្រជុំប្រចាំឆ្នាំនៃស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេស និងស្ថាប័នប្រឹក្សានយោបាយដែលអាចលេចចេញជាព័ត៌មានមួយចំនួនទាក់ទងនឹងយុទ្ធសាស្ត្ររបស់ក្រុងប៉េកាំងសម្រាប់តៃវ៉ាន់។

លោកវេជ្ជបណ្ឌិត Lai បាននិយាយថា នៅរដូវក្តៅ លោក Lai អាចធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងក្នុងខែឧសភា។លោក វេជ្ជបណ្ឌិត Lai ជឿជាក់ថាការធ្វើដំណើរបែបនេះអាច “មានសារ:សំខាន់” សម្រាប់គាត់ដែលជាប្រធានាធិបតីដើម្បីផ្សារភ្ជាប់ “ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយមិត្តភក្តិនៅសហរដ្ឋអាមេរិក” ។

លោកបាននិយាយថា កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសប៉េរូក្នុងខែវិច្ឆិកា ក៏រង់ចាំមើលផងដែរថាតើនរណានឹងតំណាងឲ្យលោក Lai ។ តៃវ៉ាន់បានតែងតាំងស្ថាបនិកក្រុមហ៊ុនតៃវ៉ាន់ Semiconductor Manufacturing Company (TSMC) លោក Morris Chang ជាបេសកជនពិសេសរបស់ខ្លួនសម្រាប់កិច្ចប្រជុំកំពូលចំនួនប្រាំដង ប៉ុន្តែលោក Dr Chang ស្ថិតក្នុងវ័យ 90 ឆ្នាំហើយ។

លោក​បន្ត​ថា ប្រ​ធានា​ធិបតី​មួយ​ចំនួន​រំពឹង​​ថា លោកស្រី Tsai ដែល​នឹង​ចុះ​ចេញ​ពី​តំណែង​នៅ​ពេល​នោះ អាច​នឹង​ត្រូវ​តែង​តាំងជាបេសកជនពិសេស។ ប៉ុន្តែ​មានសំណួរ​មួយ​​ថា​តើ​អ្នកស្រី​​អាច​ចូលរួម​បាន​ដែរ​ឬ​ទេ ព្រោះ​ប្រទេស​ប៉េរូ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទំនាក់ទំនង​ល្អ​គួរសម។

  • ឆាកល្ខោន​​នៅ​ក្នុង​សភា

បក្ស DPP បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា លោក Lai បានប្តេជ្ញាថានឹងបង្កើតបរិយាកាសសហប្រតិបត្តិការ និងមានការពិគ្រោះយោបល់ជាមួយដៃគូប្រជែងក្នុងការបោះឆ្នោតរបស់គាត់។

ឥឡូវនេះសភាដែលមានសមាជិក ១១៣ អាសនៈរបស់តៃវ៉ាន់ ដោយបក្ស KMT ទទួលបាន ៥២ អាសនៈ គណបក្ស DPP មាន ៥១ និង TPP មាន ៨ អាសនៈ។ ចំណែកពីរអាសនៈដែលនៅសល់ត្រូវបានកាន់កាប់ដោយបេក្ខជនឯករាជ្យ។

លោកវេជ្ជបណ្ឌិត Huang របស់ NUS បាននិយាយថា ការបង្កើតគោលនយោបាយកុងសង់ស៊ីសដ៏ទូលំទូលាយដែលជាទិសដៅសម្រាប់របៀបវារៈអនាគតនយោបាយរបស់តៃវ៉ាន់ និងគោលនយោបាយច្រកសមុទ្រតៃវ៉ាន់គឺកាន់តែមានសារៈសំខាន់ដើម្បីជៀសវាងការជាប់គាំងផ្នែកនយោបាយដឹកនាំប្រទេស។

លោកបាននិយាយថា DPP នឹងត្រូវធ្វើការជាមួយគណបក្សផ្សេងទៀត “ទំនងជាចាប់ផ្តើមជាមួយគណបក្សរបស់លោក Ko” ។

លោកវេជ្ជបណ្ឌិត Huang បាននិយាយថាបក្ស DPP នឹងត្រូវបង្ខំឲ្យមានការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នជាឯកតោភាគីដែលត្រូវស្វែងរកមូលដ្ឋានរួមជាមួយនឹងបក្ស TPP របស់វេជ្ជបណ្ឌិត Ko ដើម្បី “ជំរុញឲ្យមានការផ្លាស់ប្តូរជាមួយទីក្រុងប៉េកាំង ក៏ដូចពាក្យស្លោកថានំប៉័ង និងប៊ឺ” និងត្រូវបង្កើតគោលនយោបាយលំនៅឋានតម្លៃសមរម្យ កម្មវិធីសុខុមាលភាពសង្គម និងការថែទាំសុខភាពជាំដើម។

លោកបានបន្ថែមថា “លើវិស័យការពារជាតិ និងសន្តិសុខប្រសិនបើ DPP ចង់បន្តវិនិយោគលើសមត្ថភាពការពារត្រូវការស្វែងរកការឯកភាពគ្នាសម្រាប់ការធ្វើសមយុទ្ធយោធាដ៏មានសារៈសំខាន់មួយនេះ”។

ខណៈពេលដែលលោក Lai ត្រូវបានគេរំពឹងថានឹងបន្តគោលនយោបាយសមុទ្រតៃវ៉ាន់របស់លោកស្រី Tsai រួមទាំងនយោបាយការបរទេស និងការការពារជាតិដែលការអនុវត្តត្រូវជំនះលើភាពស្មុគស្មាញ។ លោកវេជ្ជបណ្ឌិត Lai នៃមូលនិធិ Prospect Foundation បានធ្វើការគូសបញ្ជាក់យ៉ាងដូច្នេះ។

អ្នកជំនាញសង្គមវិទ្យា Chen Ming-chi មកពីសកលវិទ្យាល័យ National Tsing Hua បាននិយាយថា ប្រសិនបើគ្មានសំឡេងភាគច្រើនក្នុងសភាបក្ស DPP នឹងចំណាយពេលច្រើនដើម្បីដោះស្រាយបញ្ហានៅក្នុងសភាជាជាងលើការបង្កើតគោលនយោបាយរបស់ខ្លួន។

លោកបណ្ឌិត Chen បានបន្ថែមថា លោក Lai នឹងជួបការលំបាកក្នុងការជំរុញរបៀបវារៈរបស់លោក រួមទាំងថវិការបស់រដ្ឋាភិបាលផងដែរ។ យើង​នឹង​ឃើញ​រឿង​ជា​ច្រើនទៀតដែល​ខ្ញុំ​មិន​រំពឹង​ថា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ធំ​ដុំ​ទេ។

លោក​បាន​បន្ត​ថា កត្តា​ចម្បង​គឺ​​សំឡេង​ភាគ​ច្រើន​ក្នុង​សភា​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ចម្រុះ​​ថេររបស់​គណបក្ស ឬ​គណបក្សជា​ដៃគូ​។

លោកបណ្ឌិត Chen បានលើកជាឧទាហរណ៍មួយដែលបក្ស KMT និងបក្ស TPP អាចសហការគ្នានៅពេលដែលភាគីទាំងពីរធ្វើការតស៊ូមតិនៅក្នុងសភា។

ក្រោយពីលទ្ធផលកាលពីយប់ថ្ងៃសៅរ៍ លោកបណ្ឌិត Ko បានចង្អុលបង្ហាញថាបក្ស TPP ដែលជាក្រុមភាគតិចដ៏សំខាន់ នឹងមិនមានដៃគូចម្រុះថេរនោះទេ។ គាត់បានប្រាប់អ្នកគាំទ្រថា “យើងនឹងគាំទ្រអ្នកណាដែលមានគោលជហរសមហេតុផល” ។ក្រោយការបោះឆ្នោត គណបក្សទាំងអស់នៅមានសេសសល់បញ្ហាសំខាន់ៗដែលត្រូវគិតគូរឡើងវិញ ប៉ុន្តែប្រហែលជាមានតែបក្ស KMT តែមួយគត់។

ក្រុមអ្នកវិភាគបាននិយាយថាបក្ស KMT មានជម្លោះផ្ទៃក្នុងលើគោលជំហររបស់ខ្លួនជាមួយប្រទេសចិន ហើយត្រូវតែដោះស្រាយវិបត្តិនេះ ប្រសិនបើចង់រក្សាក្តីសង្ឃឹមក្នុងការវិលត្រឡប់ទៅកាន់តំណែងប្រធានាធិបតីវិញ។

អតីតប្រធានាធិបតី Ma Ying-jeou របស់បក្ស KMT បាននិយាយនៅក្នុងបទសម្ភាសមួយថា តៃវ៉ាន់ “មិនអាចឈ្នះ” នៅក្នុងសង្រ្គាមប្រឆាំងនឹងចិនបានទេ ហើយថាខ្លួនគ្មានជម្រើសអ្វីក្រៅពីជឿជាក់លើប្រធានាធិបតី Xi Jinping លើបញ្ហាច្រកសមុទ្រនោះទេ។

លោកបណ្ឌិត Ding បាននិយាយថា ទស្សនៈដែលលោក Ma សម្តែងចេញមកបានធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតរបស់បក្ស KMT ដោយបន្ថែមថា គណបក្សមិនបានដឹងថា “ការឯកភាពផ្ទៃក្នុងនៅឆ្នាំ ១៩៩២” ដែលជាគោលការណ៍ “ចិនតែមួយ” លែងមានការគាំទ្រដ៏ពេញនិយមនៅតៃវ៉ាន់ទៀតហើយ។

សាស្ត្រាចារ្យបាននិយាយថា “ជំនួសឲ្យការចង្អុលទៅភាគីម្ខាងទៀត ពួកគេត្រូវតែគិតអំពីរបៀបដែលពួកគេអាចបន្សាបឥទ្ធិពលលោកម៉ា” ។

លោកបណ្ឌិត Tsai Chia-hung មកពីមជ្ឈមណ្ឌលសិក្សាការបោះឆ្នោតរបស់សាកលវិទ្យាល័យ National Chengchi បាននិយាយថា លោក Hou បានធ្វើការយុទ្ធនាការខុសប្លែកពីបេក្ខជនបក្ស KMT កន្លងមក ដោយព្យាយាមធ្វើឲ្យមានតុល្យភាពរវាងមូលដ្ឋានប្រពៃណីរបស់គណបក្សសម្រាប់អ្នកគាំទ្រជាតិនិយមនៅក្នុងការអំពាវនាវដល់អ្នកបោះឆ្នោត “គឺត្រូវកំណត់យកអត្តសញ្ញាណជនជាតិតៃវ៉ាន់” ។ .

ប៉ុន្តែ​អ្នកនយោបាយបក្ស KMT ត្រូវប្រឈម​នឹង​ការកំណត់​រចនាសម្ព័ន្ធ​ដោយសារ​ធាតុផ្សំ​របស់​ពួកគេ ដែល​ជាធម្មតា​មាន​វ័យ​ចំណាស់ទៅហើយដែលតែងតែ​ជឿលើ​ចិនថានឹង​ផ្តល់​ចម្លើយ​ចំពោះ​បញ្ហា​ណាមួយ​ដែល​តៃវ៉ាន់​ប្រឈម​។

លោកបានបន្ថែមថា “ដែនកំណត់” លើជម្រើសគោលនយោបាយដែលបេក្ខជនរបស់បក្ស KMT អាចធ្វើបាន ហើយថែមទាំងអាចប្រើជាពិដាននៃការបោះឆ្នោតរបស់ខ្លួន។

សម្រាប់នយោបាយឆ្ពោះទៅមុខ លោកបណ្ឌិត Chen បាននិយាយថា គាត់មើលឃើញឱកាសតិចណាស់ សម្រាប់បក្ស KMT ហើយបក្សនេះកាន់តែមានឥទ្ធិពលតិចតួចនៅក្នុងនយោបាយរបស់តៃវ៉ាន់  បច្ចុប្បន្ន។សមាជិកបក្សមួយចំនួនទំនងជាបានដឹងនូវអ្វីដែលត្រូវផ្លាស់ប្តូរ។

សមាជិកសភាបក្ស KMT លោក Lee Guei-min ដែលបានផ្តល់ការធ្វើអត្ថាធិប្បាយអំពីការបោះឆ្នោត នៅលើទូរទស្សន៍ TVBS បាននិយាយថាបក្ស “KMT ត្រូវការឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅលើខ្លួនឯង ហើយស្វែងរកវិធីថ្មីដើម្បីទទួលបានសន្លឹកឆ្នោតពីអ្នកបោះឆ្នោតថ្នាក់កណ្តាល យុវជន និងស្ត្រី ដូច្នេះប្រជាជនអាចមានអារម្មណ៍ថាវាជា ការ​ផ្លាស់​ប្តូ​មួយ”។

  • ឈ្នះក្នុងស្រទាប់យុវជន

បក្ស KMT មានការចុះខ្សោយដែលអ្នកជំនាញមើលឃើញថាគណបក្សនេះហាក់ដូចជាខ្លាញ់នៅក្នុង

ខ្ទះ។

លោកវេជ្ជបណ្ឌិត Chen បាននិយាយថាបក្ស TPP បានលើកឡើងពីការខកចិត្តរបស់យុវជន ដែលមិនសប្បាយចិត្តចំពោះបញ្ហាក្នុងស្រុក ដូចជាតម្លៃផ្ទះ និងមានអារម្មណ៍ថាពលរដ្ឋរស់នៅដាច់ឆ្ងាយពីរដ្ឋាភិបាលរបស់ប្រធានាធិបតី Tsai ។

ដោយបង្ហាញពីទស្សនៈខុសគ្នា លោកបណ្ឌិត Lai បាននិយាយថាបក្ស TPP មិនបានបង្អួតរូបភាពរបស់ខ្លួនថាជា “បក្ស” តែមួយដែលមានការគាំទ្រពីស្រទាប់យុវជនធ្វើឲ្យលោកបណ្ឌិត Ko បង្កើនអាសនៈនីតិប្បញ្ញត្តិចំនួនប្រាំរបស់ខ្លួនកើនដល់ប្រាំបីនោះទេ។

បក្សTPP មិនមានសមាជិកសភាថ្នាក់ស្រុកទេ។ លោកបណ្ឌិត Lai បាននិយាយថា ប្រសិនបើគ្មានវេទិកាសម្រាប់អតីតអភិបាលក្រុងតៃប៉ិ លោក Dr Ko ធ្វើក្នុងរយៈពេល ៤ ឆ្នាំខាងមុខទេ ឥទ្ធិពល និងសំឡេងរបស់គណបក្សក៏នឹងធ្លាក់ចុះផងដែរ។

បក្ស DPP ទទួលបានសំឡេងគាំទ្រប្រហែល ៦០០,០០០ នៅក្នុងសន្លឹកឆ្នោតប្រធានាធិបតីច្រើនជាងសន្លឹកឆ្នោតរបស់គណបក្ស។ ដោយស្នើឲ្យអ្នកបោះឆ្នោតជ្រើសរើសយកប្រធានាធិបតីមកពីបក្ស DPP ដោយឈរលើមូលដ្ឋានស្និទ្ធស្នាលផ្ទាល់ខ្លួនជាមួយបេក្ខជន ជាពិសេសមិត្តរួមតំណែងរបស់លោក Lai គឺលោកស្រី Hsiao Bi-khim ជាដើម។

លោក​វេជ្ជបណ្ឌិត Lai បាន​និយាយ​ថា​ក្នុង​នាម​ជា​ភាគី​មួយ ពួកគេ​មិន​មាន​អារម្មណ៍​ថា​មាន​ការ​ចង​សម្ព័ន្ធភាព​បែប​នេះ​ទេ​។

សារដែលបានចេញនៅក្នុងការបោះឆ្នោតនេះគឺថា “មនុស្សគិតថាបក្ស DPP ជាបក្សចាស់ទុំ” លោកបណ្ឌិត Chen បាននិយាយថាអ្វីដែលបាត់ពីសុន្ទរកថារបស់លោក Lai គឺជាសារទៅកាន់ស្រទាប់យុវជន៕

ប្រភព៖ CNA/dv/cc(ws)