បច្ចេកវិទ្យា

អាមេរិកត្រៀមបាញ់បង្ហោះរ៉ុក្កែត Vulcan នាំយាន Peregrine ទៅចុះចតលើឋានព្រះច័ន្ទ

ប្រែសម្រួល៖ ស.សម្បត្តិ

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Boeing និង Lockheed Martin ហៅថា United Launch Alliance បានត្រៀមបាញ់បង្ហោះរ៉ុក្កែតដែលមានឈ្មោះថា Vulcan ដ៏មានអានុភាពចេញពីរដ្ឋផ្លរីដានៅថ្ងៃចន្ទនេះដោយប្រើពេលកន្លះម៉ោងសម្រាប់ការបាញ់បង្ហោះនេះដើម្បីបំពេញបេសកកម្មចុះចតលើភពព្រះច័ន្ទជាលើកដំបូងរបស់សហរដ្ឋអាមេរិកដែលបានខកខានអស់រយៈពេលជាងកន្លះសតវត្សកន្លងមក។

រ៉ុក្កែតកម្ពស់ ២០០ ហ្វីត ស្មើនឹង៦០ ម៉ែត្រ ជាមួយនឹងម៉ាស៊ីនដែលផលិតដោយ Jeff Bezos ‘Blue Originត្រូវបានដំឡើងនៅលើកោះ Vulcan សម្រាប់បាញ់បង្ហោះយានចុះចតស្របតាមដំណើររបស់ច័ន្ទគតិរបស់យាន Peregrine ដែលរចនាឡើងដោយក្រុមហ៊ុនមនុស្សយន្តអវកាសហៅថា Astrobotic ។

ការបាញ់បង្ហោះគ្រោងនឹងរៀបចំនៅ Cape Canaveral រដ្ឋ Florida នៅវេលាម៉ោង ២:១៨ ព្រឹកថ្ងៃចន្ទនេះ។

ប្រសិនបើអ្វីៗអាចដំណើរការយ៉ាងរលូននោះយាន Peregrine របស់សហរដ្ឋអាមេរិកនឹងទៅចុះចតជាលើកដំបូងបង្អស់នៅលើភពព្រះច័ន្ទចាប់តាំងពីមានការចុះចតជាលើកចុងក្រោយរបស់យាន Apollo នៅក្នុងឆ្នាំ ១៩៧២ ជាមួយនឹងការរៀបចំសម្រាប់ការចុះចតតាមច័ន្ទគតិជាលើកដំបូងដោយក្រុមហ៊ុនឯកជនដែលជាស្នាដៃនៃការខិតខំប្រឹងប្រែងដែលបង្ហាញឲ្យឃើញច្បាស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

យានPeregrine គ្រោងនឹងចុះចតនៅលើឋានព្រះច័ន្ទនៅថ្ងៃទី ២៣ ខែកុម្ភៈ ដោយនាំយកទៅជាមួយនូវបន្ទុកស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់ធ្វើការរុករកនិងប្រមូលទិន្នន័យលើផ្ទៃព្រះច័ន្ទ នៅមុនពេលបញ្ជូនមនុស្សទៅបំពេញបេសកកម្មនាថ្ងៃអនាគតដែលជាផែនការមួយត្រូវបានគ្រោងទុកជាយូរមកហើយ។

វាមានសារ:​សំខាន់ខ្លាំងណាស់​​ចំពោះការ​បាញ់​បង្ហោះយាន Peregrine ​របស់ United Launch Alliance (ULA)។ យានចម្លង Vulcan ដែលត្រូវបានដំឡើងនៅលើជើងទម្ររបស់វាកាលពីថ្ងៃសុក្រគឺត្រូវបានចំណាយពេលបង្កើតឡើងប្រហែលមួយទសវត្សរ៍មកហើយនៅក្នុងការអភិវឌ្ឍន៍ប្រកបដោយភាពឆ្នៃប្រឌិតដើម្បីជំនួសគ្រាប់រ៉ុក្កែត Atlas V របស់ ULA និងបានប្រកួតប្រជែងជាមួយនឹងគ្រាប់រ៉ុក្កែត Falcon 9 ដែលអាចយកមកប្រើឡើងវិញដោយ SpaceX របស់ Elon Musk ដែលគេប្រើសម្រាប់ការបាញ់បង្ហោះផ្កាយរណប។

លោក Tory Bruno នាយកប្រតិបត្តិ ULA បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X រួមជាមួយនឹងរូបថតរបស់ Vulcan ថា “ឥឡូវនេះគេអាចមើលឃើញនូវរូបភាពដ៏ស្រស់ស្អាតរបស់វាហើយ” ។

ULA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដែលជាការរួមបញ្ចូលគ្នានៃកម្មវិធីរ៉ុក្កែតរបស់ក្រុមហ៊ុន Boeing និង Lockheed ។ ក្រុមហ៊ុនអាកាសចរណ៍យក្សទាំងពីរនេះបានកាន់កាប់ភាគហ៊ុនដោយបែងចែក ៥០-៥០ស្មើគ្នា បើទោះបីជាពួកគេបានស្វែងរកការលក់អាជីវកម្មនេះជាងមួយឆ្នាំមុនក៏ដោយ។

ការបង្កើនភាគហ៊ុនរួមគ្នានេះគឺសម្រាប់រៀបចំបេសកកម្មរបស់យានចម្លង Vulcan ។ ចំណែកកងកម្លាំងអវកាសអាមេរិកគឺជាអតិថិជនដ៏សំខាន់របស់ Vulcan ដែលបានមើលឃើញថាការបាញ់បង្ហោះនេះ គឺជាជើងហោះហើរដែលត្រូវធ្វើការផ្ទៀងផ្ទាត់តាំងពីរដំបូងនៅមុនពេលវាអាចផ្តល់ទំនុកចិត្តផ្នែកសន្តិសុខជាតិ។

អតីតប្រធានអ្នកវិទ្យាសាស្ត្ររបស់ ULA និងជាស្ថាបត្យករម្នាក់នៃកម្មវិធី Vulcan លោក George Sowers បាននិយាយអំពីបេសកកម្មនេះថា “វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ភាពជោគជ័យឆ្ពោះទៅមុខរបស់ ULAអ្វីៗគ្រប់យ៉ាងនិងបានល្អប្រសើរណាស់សម្រាប់ពួកគេប្រសិនបើវាដំណើរការបានល្អ” ។ “​ប៉ុន្តែប្រសិន​បើ​វា​មិនដំណើរការទេ​ក៏នៅមិនទាន់ដល់ទី​​បញ្ចប់​នៃ​ការសាកល្បងរបស់វានោះដែរ​“ ។

គ្រាប់រ៉ុក្កែរបស់ ULA គឺជាការកសាងរួមគ្នារបស់ Atlas V និង Delta IV Heavy ដែលគ្រោងនឹងចូលនិវត្តន៍នៅប៉ុន្មានឆ្នាំខាងមុខនេះហើយ ដោយបានបន្សល់ទុក Vulcan សម្រាប់ស្នងតំណែងតែមួយគត់ ដើម្បីដំណើរការឲ្យបានជោគជ័យនៅក្នុងបេសកកម្មដ៏ល្អឥតខ្ចោះមួយនេះ។ រ៉ុក្កែត​ថ្មីមួយប្រភេទ​នេះ​ត្រូវបានចំណាយ​ប្រាក់​អស់រាប់​ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ​សម្រាប់គម្រោងរៀបចំបំពេញបេសកកម្ម​ចំនួន ៨០លើក។

ការចូលនិវត្តន៍របស់ Atlas V និងត្រូវកំណត់ឲ្យបានច្បាស់លាស់នៅក្រោយពេលដែលវាត្រូវបានដាក់ឲ្យដំណើរកាជំនួសម៉ាស៊ីន RD-180 ដែលផលិតដោយរុស្ស៊ីក្នុងភាពជាដៃគូដែលបានបង្កើតឡើងនៅក្នុងទសវត្សរ៍ក្រោយសង្គ្រាមត្រជាក់ឆ្នាំ ១៩៩០ ក្រោយមកបានបង្កឲ្យមានការព្រួយបារម្ភពីសមាជិកសភាសហរដ្ឋអាមេរិក បន្ទាប់ពីរុស្ស៊ីបានចូលលុកលុយតំបន់គ្រីមៀនៅក្នុងឆ្នាំ ២០១៤កន្លងមក ។

ទន្ទឹមនឹងនេះដែរ Falcon 9 ដែលជាដៃគូប្រជែងមកពី SpaceX ដែលជាឧបករណ៍សម្រាប់បាញ់បង្ហោះអាចប្រើបានឡើងវិញហើយមានតម្លៃថោកជាងនេះសម្រាប់ការបាញ់បង្ហោះចូលទៅក្នុងគន្លងរបស់ផែនដីត្រូវបានលុបចោលវិញធ្វើឲ្យ ULA ក្លាយជាក្រុមហ៊ុនផ្តាច់មុខសម្រាប់បេសកកម្មសន្តិសុខជាតិរបស់អាមេរិក។ ដោយបានជួយត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍ Vulcan ដែលបេសកកម្មមួយនេះត្រូវចំណាយដល់ទៅ $១១០ លានដុល្លារអាមេរិក៕

ប្រភព៖ Reuters