សេដ្ឋកិច្ច

ជប៉ុន នាំបច្ចេកទេសទំនើបឆ្លាក់លើកែវ និងផលិតផលកែវរចនាប្រណីត មកកម្ពុជា

ដោយៈសិរីមតី/ភ្នំពេញ៖ ពាណិជ្ជករជនជាតិជប៉ុន បាននាំម៉ាស៊ីនបច្ចេកវិទ្យាទំនើបសម្រាប់ឆ្លាក់លើកែវមកកាន់កម្ពុជាដើម្បីផលិតផលិតផលកែវ អាគ្រីលីក​សម្រាប់ដាក់អាហារ ទឹក ស្រា និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ។

ឥឡូវនេះកែវ ម៉ាស់ម៉ាស់នេះ (Masmas) បានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ។កែវនេះ មានរាងជាបួនជ្រុង និងមានរចនាយ៉ាងប្រណីតដោយប្រើច្ចេកវិទ្យាទំនើបរបស់ជប៉ុន។

លោកស្រី Fumi Tomonari ប្រធានក្រុមហ៊ុន TOMONARI KOGEI inc. បានមានប្រសាសន៍ឱ្យដឹងថា៖យើងបានបង្កើតទំនាក់ទំនងតភា្ជប់ជាមួយប្រទេសកម្ពុជាកាលពី១២ ឆ្នាំមុន ហើយនៅឆ្នាំ ២០១៤ យើងបានបញ្ជូនម៉ាស៊ីនអាណាឡូករបស់ជប៉ុនចំនួនពីរគ្រឿងមកកម្ពុជា។ ចាប់ផ្តើមពីពេលនោះ នៅឆ្នាំ២០១៦ យើងបានភ្ជាប់ទំនាក់ទំនងជាមួយក្រសួងការងារកម្ពុជាតាមរយៈ​JICA ហើយនៅឆ្នាំ ២០១៨ បានផ្ទេរម៉ាស៊ីនចំនួន ៤ គ្រឿងទៅសាលាបណ្តុះបណ្តាលវិជា្ជជីវៈជាតិ NPIA ក្នុងខេត្តសៀមរាប។យើងក៏បានចាប់ផ្តើមបណ្តុះបណ្តាលណែនាំបច្ចេកទេសដល់លោក គ្រូ អ្នកគ្រូនៅទីនោះ ហើយនៅចុងបញ្ចប់ ឆ្នាំ ២០២០គ្រូបង្រៀនម្នាក់នៅទីនោះ បានចាប់ផ្តើមបង្រៀនសិស្សម្នាក់ ។ឥឡូវនេះ សិស្សទទួលបានអ្វីៗគ្រប់យ៉ាងតាំងពីការថែទាំម៉ាស៊ីន របៀបដំណើរការ និងដំឡើងម៉ាស៊ីន រហូតដល់ការសំលៀងកាំបិត ហើយយុវជនម្នាក់នោះ ដែលយើងបានបណ្តុះបណ្តាលនោះឥឡូវនេះ អាចធ្វើអ្វីបានដោយខ្លួនឯងបានហើយ។

លោកស្រីបានបន្ថែមថា៖យើងកំពុងគិតថាជំហានបន្ទាប់គឺឱ្យគាត់រៀនសរសេរកម្មវិធីដើម្បីដំណើរការប្រើម៉ាស៊ីន CNC។ ម្យ៉ាងទៀត តាមរយៈការលក់ផលិតផល ខ្ញុំចង់ឱ្យគាត់ខិតខំឱ្យអស់ពីសមត្ថភាពក្នុងនាមជាអ្នកណែនាំ ដើម្បីដឹកនាំបង្រៀនបន្តដល់មនុស្សធ្វើការក្រោមគាត់បន្តបន្ទាប់ទៀត ។

ទាក់ទងនឹងកែវអាគ្រីលីកម៉ាស់ម៉ាស់  លោកស្រី Fumi Tomonari បានឱ្យដឹងថា៖កែវម៉ាសម៉ាសម៉ាសអាគ្រីលីកពីមុនធ្វើពីឈើមានតាំងពីបុរាណកាលនៅក្នុងប្រទេសជប៉ុន ហើយត្រូវបានគេប្រើដើម្បីវាស់បរិមាណ ប៉ុន្តែ នៅពេលមានពិធីបុណ្យ និងព្រឹត្តិការណ៍នានា កែវនោះត្រូវបានគេផ្លាស់ប្តូរប្រើធ្វើជាកែវផឹកស្រាវិញ។ នៅក្នុងឱកាសប្រារព្ធពិធីអបអរជូនពរ មានវប្បធម៌ចាក់ស្រាពីធុងចូលក្នុងកែវធ្វើពីឈើបានបន្តរហូតដល់សព្វថ្ងៃ។ កែវម៉ាស់ម៉ាស់ គឺជាផលិតផលទំនើបដែលបានកើតជាថ្មីជាផលិតផលទំនើបដោយបានផ្លាស់ប្តូរសម្ភារៈឈើទៅជាអាគ្រីលីក និងឆ្លាក់លំនាំជប៉ុនដោយប្រើបច្ចេកវិទ្យាឆ្លាក់ម៉ាស៊ីនរបស់យើង។ នៅពេលដែលផលិតផលនេះរីករាលដាល វាក៏បានដើរតួនាទីក្នុងការភ្ជាប់បច្ចេកវិទ្យារបស់យើងផងដែរ។បច្ចេកវិទ្យា “ការឆ្លាក់មេកានិច” ដែលត្រូវបានបណ្ដុះបណ្ដាលដោយជាងជំនាញជប៉ុននេះបានឆ្លងកាត់សមុទ្រមកជាមួយនឹងបេសកកម្មក្នុងការបង្កើតអនាគតនៅក្នុងប្រទេសកម្ពុជា។ កែវឆ្លាក់ម៉ាស់ម៉ាស់អាគី្រលីក បានកើតចេញពីសិល្បៈហត្ថកម្មរបស់ជប៉ុន។ បច្ចេកទេសនៃការឆ្លាក់លំនាំដ៏ស្រស់ស្អាតនៅលើ ផ្ទៃម៉ាស់អាគ្រីលីកមានលក់ក្នុងប្រទេសកម្ពុជាហើយ។មនុស្ស និងបច្ចេកវិទ្យាមានទំនាក់ទំនងគ្នា ហើយបច្ចេកវិទ្យា និងវប្បធម៌ត្រូវបានភ្ជាប់គ្នាដែរ។ យើងមាន បំណងឆ្ពោះទៅកាន់ភាពស្រស់ស្អាតថ្មី និងអនាគតមួយ ដែលយើងអាចធ្វើបានទៅតាមវិធីផ្ទាល់ខ្លួន របស់ខ្លួនយើងម្នាក់ៗ។

ពាក់ព័ន្ធនឹងក្រុមហ៊ុន លោកស្រីបានមានប្រសាសន៍ថា៖ក្រុមហ៊ុនឆ្លាក់ក្បាច់សិល្បៈតូម៉ូណារីបានឈានចូលគម្រប់ខួបទី៧០ឆ្នាំហើយ កាលពីឆ្នាំមុន។ ជារោងចក្រតូចមួយដែលមានទីតាំងនៅក្នុងខ័ណ្ឌសិតាហ្គាយ៉ា ទីក្រុងតូក្យូ។ យើងបានប្រើបច្ចេកទេសមូលដ្ឋាននៃការឆ្លាក់មេកានិច ដោយឆ្លាក់ជាចម្បងទៅលើវត្ថុធាតុដើមជ័រកែវអាគ្រីលីក។តាំងពី៣០ឆ្នាំមុន យើងបានផលិតបន្ទាត់សម្រាប់អ្នករចនាម៉ូដ ហើយឥឡូវនេះយើងផលិតជា ចម្បងជាកែវម៉ាស់ម៉ាស់ឆ្លាក់ពីជ័រអាគ្រីលីក និងពានរង្វាន់ឆ្លាក់ពីជ័រអាគ្រីលីក ។ផលិតផលដែលយើងបានផលិតបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេល៧០ឆ្នាំកន្លងមកប៉ុន្តែយើងនៅតែបន្តប្រើវត្ថុធាតុអាគ្រីលិកក្នុងការផលិត  ជាសម្ភារៈដោយប្រើបច្ចេកវិទ្យារបស់យើងរហូតមកដល់ពេលនេះដោយមិនមានការផ្លាស់ប្តូរទេ៕