បទវិភាគ

បទវិភាគ៖ការបោសសម្អាតមេយោធាកំពូលៗដែលសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ធ្វើឲ្យកងទ័ពចិនចុះខ្សោយ

ប្រែសម្រួល៖ស.សម្បត្តិ

ក្រុងប៉េកាំង៖ ដោយសារអំពើពុករលួយដ៏រញ៉េរញ៉ៃច្របូកច្របល់ធ្វើឲ្យរង្គោះរង្គើនៅក្នុងជួរកងទ័ពចិនបាននាំឲ្យមានយុទ្ធនាការបោសសម្អាតសមាសភាពផ្ទៃក្នុងរបស់កងយោធាចិនដែលជាប់សង្ស័យថាមានពាក់ព័ន្ធនឹងអំពើពុករលួយស៊ីរូងផ្ទៃក្នុង។ ហេតុនេះហើយសភាមជ្ឈឹមបក្សនៃបក្សកុម្មុយនិស្តចិនសម្រេចដកឧត្តមសេនីយ៍គ្រាក់ៗដែលជាសមាជិកសភាប្រជាជនចិនឈរលើតំណែងមិនបោះឆ្នោតចេញពីតំណែងភ្លាមៗដោយសង្ស័យថាជាប់ពាក់ពីន្ធនឹងអំពើពុករលួយ។

ដោយហេតុនេះហើយបានធ្វើឲ្យកងទ័ពរចិនមានការចុះខ្សោយ។ កត្តានេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថាខណ:ដែលមេដឹកនាំចិន ស៊ី ជិនពិងកំពុងប្រឈមនឹងសភាពការណ៍តានតឹងផ្នែកភូមិសាស្ត្រនយោបាយជាមួយនឹងអាមេរិកនិងដើម្បីស្តារនិងពង្រឹងសមត្ថភាពកងទ័ពចិនឡើងវិញនោះគឺត្រូវការពេលវេលាមួយរយ:ទៀតដើម្បីពន្លឿនទំនើបកម្មកងយោធាចិនឲ្យកាន់តែល្អប្រសើរឡើងវិញ។

កាលពីថ្ងៃសុក្រ សារព័ត៌មានរដ្ឋបានឲ្យដឹងថា សមាជិកសភាមជ្ឈឹមបក្សរបស់បក្សកុម្មុនិស្តចិនបានសម្រេចដកមន្ត្រីយោធាជាន់ខ្ពស់ចំនួនប្រាំបួនរូបចេញពីស្ថាប័នរដ្ឋសភាជាតិ។ នេះគឺជាទណ្ឌកម្មមួយសម្រាប់កម្មាភិបាលជាន់ខ្ពស់ចិនដែលឈ្លក់វង្វេងនិងអំពើពុករលួយ។ សមាសភាពរបស់អ្នកទាំងនោះភាគច្រើនមកពីអង្គភាពគ្រប់គ្រងកងកម្លាំងរ៉ុក្កែត ដែលជាដៃស្តាំររបស់លោក ស៊ី ជិនពិង ក្នុងជួកងទ័ពរំដោះប្រជាជនចិន PLA មានភារកិច្ចត្រួតពិនិត្យកាំជ្រួចយុទ្ធសាស្ត្រ និងអាវុធនុយក្លេអ៊ែរ។

ការបោសសម្អាតផ្ទៃក្នងនៅក្នុងជួរកងទ័ពរំដោះប្រជាជនចិននេះគឺជាវិធានការកម្ចាត់ចោលមន្ត្រីពុករលួយដែលបានលួចបូមប្រាក់រាប់ពាន់លាននៅក្នុងការទិញ និងការងារអភិវឌ្ឍឧបករណ៍ការពារដែនអាកាសដែលជាការខិតខំធ្វើឲ្យមានទំនើបកម្មក្នុងវិស័យកងទ័ពដើម្បីឈានទៅកសាងសមត្ថភាពយោធាចិនឲ្យកាន់តែឈានឡើងដល់ក្រឹតខ្ពស់បំផុត “លំដាប់ពិភពលោក” នៅក្នុងឆ្នាំ ២០៥០ ដែលចិនបានបង្កើនថវិកាការពារជាតិដ៏ច្រើនលើសលុបគឺមានភាគរយច្រើនជាងវិស័យដទៃទៀតនៅក្នុងឆ្នាំនីមួយៗ។ .

ការបណ្តេញចេញឧត្តមសេនីយ៍គ្រាក់ៗដែលពាក់ព័ន្ធនឹងការកេងប្រវ័ញលើការផ្គត់ផ្គង់សម្ភារយោធានាពេលថ្មីៗនេះ បានធ្វើឲ្យកងទ័ពចិនរងផលប៉ះពាល់ខ្លះៗដែលក្រុមអ្នកវិភាគបានចោទជាសំណួរថាតើមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវក្នុងការវិនិយោគលើវិស័យយោធាដ៏ធំទាំងនេះក្នុងកម្រឹតណាខណ:ដែលចិនកំពុងតែប្រឈមមុខនឹងការរត់ប្រណាំងជាមួយសហរដ្ឋអាមេរិកក្នុងវិស័យសំខាន់ៗ រួមទាំងតៃវ៉ាន់ និងការចាប់យកភាគច្រើននៃសមុទ្រចិនខាងត្បូងមកគ្រប់គ្រង។

លោកស៊ី បានចាប់ផ្ដើមបោសសម្អាតអំពើពុករលួយយ៉ាងស៊ីជម្រៅបំផុតដោយកំចាត់ចោលមន្ត្រីពុករលួយនៅក្នុងជួរបក្សកុម្មុយនិស្ត និងរដ្ឋាភិបាល ដោយ PLA ដែលលោកស៊ីចាត់ទុកថាជាវិធានការអាទិភាពចម្បងរបស់គាត់ចាប់តាំងពីលោក ស៊ី បានឡើងកាន់អំណាចក្នុងឆ្នាំ ២០១២កន្លងមក ។

ឧត្តមសេនីយគ្រាក់ៗក្នុងជួ PLA ចំនួនប្រាំបួនរូបត្រូវបានបណ្តេញចេញទទួលបាននូវការអបអរសាទរពីសំណាក់មេយោធាស្អាតស្អំយ៉ាងច្រើនលើសលុបនៅក្នុងចំណោមអ្នកដែលត្រូវបានបណ្តេញចេញទាំងនោះមានបីនាក់ជាអតីតមេបញ្ជាការនិងមេបញ្ជាការរងនៃអង្គភាពកងកម្លាំងរ៉ុក្កែត PLA និង ម្នាក់ទៀតជាអតីតមេទ័ពអាកាសចំណែកម្នាក់ផ្សេងទៀតជាមេបញ្ជាការកងទ័ពជើងទឹក ដែលទទួលខុសត្រូវលើសមុទ្រចិនខាងត្បូងនិងមន្រ្តីបួននាក់ផ្សេងទៀតជាអ្នកទទួលខុសត្រូវលើផ្នែកទំនើបកម្មឧបករណ៍យោធា។

សហការីកិត្តិយសសម្រាប់ប្រទេសចិននៅវិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាពលោក អានឌ្រូវ ស្កុបប៊ែលបាននិយាយថា “នេះគឺជាសញ្ញាមួយបង្ហាញថាវិស័យយោធាកំពុងត្រូវបានចម្រាញ់យកអ្នកស្អាតស្អំបំផុត” ។

  • ‘នៅមានក្បាលម៉ាស៊ីនជាច្រើនទៀត’

ក្រុង​ប៉េកាំង​មិន​បាន​ពន្យល់លម្អិត​ពី​មូលហេតុ​ដែល​ឧត្តមសេនីយទាំងនោះ​ត្រូវ​បាន​បណ្តេញ​ចេញនោះ​ទេ។ ក្រុមអ្នកវិភាគខ្លះបាននិយាយថា បើយោងតាមភ័ស្តុតាងបានបង្ហាញថាមានពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការទិញឧបករណ៍សម្រាប់ធ្វើទំនើបកម្មវិស័យយោធារបស់PLA Rocket Force ។

សាស្ត្រាចារ្យរងនៃសាលាគោលនយោបាយសាធារណៈ Lee Kuan Yew នៅសិង្ហបុរីលោក អាលហ្វ្រេដ វូ បាននិយាយថា “នៅសេសសល់ក្បាលម៉ាស៊ីនជាច្រើនទៀត។ ការបោសសម្អាតផ្ទៃក្នុងនៅក្នុងវិស័យការពារជាតិដែលសំដៅទៅលើអង្គភាពកងកម្លាំងរ៉ុក្កែតនៅមិនទាន់ចប់នោះទេ” ។

អតីតរដ្ឋមន្ត្រីការពារជាតិ ដែលធ្លាប់ធ្វើជាប្រធានអង្គភាពកងកម្លាំងរ៉ុក្កែតលោក វៃ ហ្វេងស៊្សា ក៏បានបាត់មុខផងដែរ។ខណ:ដែលត្រូវបានគេចោទសួរអំពីការបាត់មុខរបស់លោក វៃ ហ្វេងស៊្សា អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយកាលពីខែសីហាថា កងយោធាចិនដែលស្អាតស្អំមិនលើកលែងចំពោះអំពើពុករលួយនោះទេ។

គេសង្កេតឃើញមានការតែងតាំងលោក លី ស្ស៊ាងហ៊្វូ ជាអ្នកស្នងតំណែងជំនួសលោក វៃ ហ្វេងស៊្សាតែក្រោយមកក៏ឮថាលោក លោក លី ស្ស៊ាងហ៊្វូ ក៏ត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិភ្លាមៗនៅក្នុងខែតុលាផងដែរដោយគ្មានការពន្យល់លម្អិត បន្ទាប់ពីមានការបាត់មុខគាត់អស់ជាច្រើនខែកន្លងមក។ គាត់ធ្លាប់ជាប្រធានអង្គភាពផ្នែកទំនើបកម្មឧបករណ៍យោធា។ សមាជិក​សភា​ម្នាក់​ក្នុង​ចំណោម​សមាជិក​សភា​ប្រជាជនក៏ត្រូវ​បាន​ដក​ចេញ​ពី​សភា​កាល​ពី​ថ្ងៃ​សុក្រ។

នៅថ្ងៃដដែលនោះ លោក ឌុង យុន អតីតមេទ័ពជើងទឹកចិន ដែលមានប្រវត្តិជាអ្នកត្រួតពិនិត្យលើការល្បាតក្នុងដែនសមុទ្រចិនខាងត្បូង ត្រូវបានតែងតាំងជំនួសលោក  ជារដ្ឋមន្ត្រីការពារជាតិ។

ក្រុមអ្នកវិភាគបានធ្វើការគូសបញ្ជាក់ថា គេបានដឹងជាយូរមកហើយថាមេគ្រាក់ៗរបស់កងយោធាចិនបានប្រព្រឹតអំពើពុករលួយហើយវិធានការបង្រ្កាបចុងក្រោយបំផុតនេះមានវិសាលភាពធំធេងណាស់ដោយសារតែមានជាប់ពាក់ព័ន្ធនឹងអង្គភាពកងកម្លាំងរ៉ុក្កែតរបស់ PLA រឿងនេះធ្វើឲ្យមានការភ្ញាក់ផ្អើលនិងរំជើបរំជួលបំផុតនៅក្នុងជួរកងទ័ពរំដោះប្រជាជនចិន។

សហការីជាន់ខ្ពស់សម្រាប់គំនិតផ្តួចផ្តើមសម្រាប់កិច្ចសន្ទនាអាមេរិក-ចិនលើបញ្ហាសកលនៅសាកលវិទ្យាល័យ Georgetown លោក ដេនិស វ៉ែលឌើរ បាននិយាយថា “ផ្នែកផ្ទៃក្នុងនៅក្នុងជួ PLA នឹងមានការពិនិត្យយ៉ាងម៉ត់ចត់បំផុតលើសមាសភាពមន្រ្តីជាន់ខ្ពស់គ្រាក់ៗរបស់ចិន ដោយចម្រាញ់យកតែអ្នកដែលមានទំនុកចិត្តខ្ពស់បំផុតលើការទទួលបន្ទុកផ្នែកអាវុធនុយក្លេអ៊ែររបស់កងទ័ពរំដោះប្រជាជនចិន” ។ “លើសពីនេះទៀតនោះ គេសង្តេកឃើញថាទំនងជាមានការចូលរួមពីសំណាក់មនុស្សចាស់ៗដែលស្អាតស្អំជាច្រើននាក់ប្រសើរជាជាងមនុស្សដែលមានសារជាតិដូច “ផ្លែប៉ោមស្អុយ” មួយ។

អ្នកវិភាគបានធ្វើការគូសបញ្ជាក់ថា ការបោសសម្អាតផ្ទៃក្នុងនៅក្នុងចំណោមមេដឹកនាំយោធាជាន់ខ្ពស់គ្រាក់ៗជាបណ្ដោះអាសន្ន អាចធ្វើឲ្យអង្គភាពកងកម្លាំងរ៉ុក្កែតនិងកងកម្លាំងនុយក្លេអ៊ែរចុះខ្សោយរហូតដល់លោក ស៊ី អាចរៀបចំអង្គភាពកងកម្លាំងរ៉ុក្កែតនិងកងកម្លាំងនុយក្លេអ៊ែរឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ។

នាយកកម្មវិធីចិននៅមជ្ឈមណ្ឌល Stimson ដែលជាអ្នកគិតគូរដែលមានមូលដ្ឋាននៅទីក្រុង Washington DCលោក យុន ស៊ុន បានអះអាងថា “អង្គភាពកងកម្លាំងរ៉ុក្កែតនិងកងកម្លាំងនុយក្លេអ៊ែរគឺជាកម្លាំងយុទ្ធសាស្ត្រដែលចិនពឹងផ្អែកដូចជាបាតដៃក្នុងកិច្ចការពារសន្តិសុខជាតិរបស់ខ្លួន និងជាអង្គភាពសម្រាប់វាយប្រហារលើកោះតៃវ៉ាន់” ។

“អង្គភាពកងកម្លាំងរ៉ុក្កែតនឹងកងកម្លាំងនុយក្លេអ៊ែរត្រូវការពេលវេលាខ្លះៗដើម្បីសម្អាតភាពរញ៉េរញ៉ៃ និងត្រូវមានវិធានការស្តារទំនុកចិត្តប្រកបដោយការជឿជាក់លើសមត្ថភាពនៃអង្គភាពកងកម្លាំងរ៉ុក្កែតនិងកងកម្លាំងនុយក្លេអ៊ែរ។ នេះបានន័យថាសម្រាប់ពេលនេះចិនកំពុងតែចុះខ្សោយកម្លាំងយ៉ាងខ្លាំង”។

លោក ស៊ុន បានពណ៌នាអំពីយុទ្ធនាការរបស់លោក ស៊ី ក្នុងការលុបបំបាត់អំពើពុករលួយក្នុងកងយោធាថាជាកិច្ចការស្នូល “ដែលនៅមិនទាន់បានបញ្ចប់នៅឡើយទេ”។

  • ប្រយុទ្ធដើម្បីយកឈ្នះលើការប្រយុទ្ធបានដែឬទេ?

ក្រុមអ្នកវិភាគបានធ្វើការព្យាករណ៏ថាបញ្ហារ៉ាំរ៉ៃច្របូកច្របល់ក្នុងអំពើពុករលួយនៅមានរយៈពេលវែងជាងនេះ នឹងបន្តកើតមាននៅក្នុងជួមេដឹកនាំគ្រាក់ៗរបស់កងយោធាចិន ដោយសារតែមានឫសគល់ពាក់ព័ន្ធមួយចំនួនដូចជាការផ្តល់ប្រាក់ឈ្នួលទាបនិងរូបភាពដ៏សែនអាប់អួលើការចំណាយក្នុងវិស័យយោធានៅមានបញ្ហាចាក់ស្រេះដែលមិនទាន់បានដោះស្រាយនោះទេ។

អតីតសាស្ត្រាចារ្យរងនៅសកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងច្បាប់សៀងហៃ លោក ជៀន ឌួយយុងបាននិយាយថា ការបង្រ្កាបមិនសំចៃដៃកំពុងតែបន្តដែលអាចរារាំងលោក ស៊ី ពីការប្រថុយប្រថានក្នុងការធ្វើឲ្យរង្គោះរង្គើដែលអាចបង្កឲ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរជាមួយមេដឹកនាំគ្រាក់ៗក្នុងជួរកងយោធាផ្សេងៗទៀតនៅក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខទៀត។

លោក ជៀន ដែលឥឡូវនេះជាអ្នកធ្វើអត្ថាធិប្បាយនយោបាយមានមូលដ្ឋាននៅប្រទេសឈីលីបាននិយាយថា “មុនពេលដែលគេដឹងថាអំពើពុករលួយកំពុងរីករាលដាលខ្លាំងប៉ុណ្ណា គាត់ក៏បាននឹកឃើញដល់មនុស្សជំនិតរបស់គាត់ដែលជាចំណុចរសើប Kool-Aid ដែលគាត់តែងតែជឿជាក់ថាមេដឹកនាំកងយោធាដែលជាមនុស្សជំនិតរបស់គាត់ពិតជាអាច “ប្រយុទ្ធ និងនៅតែអាចយកឈ្នះការប្រយុទ្ធបាន” ដូចដែលគាត់ធ្លាប់បានរំពឹងទុកជាយូរមកហើយ” ។

“ប៉ុន្តែតើនៅក្នុងចិត្តរបស់ឧត្តមសេនីយ៍គ្រាក់ៗទាំងនោះអាចគិតអំពីការប្រយុទ្ធបានដោយរបៀបណា ប្រសិនបើពួកគេរវល់តែគិតកេងយកប្រាក់ដាក់ហោប៉ៅរបស់ពួកគេរាងៗខ្លួន? ឥឡូវនេះ លោក ស៊ី ខកចិត្តដោយដឹងថាការប្រកាសនូវភាពស្មោះត្រង់របស់ពួកគេចំពោះគណបក្សនៅក្នុងសង្វៀននយោបាយយោធានៅមានភាពចន្លោះប្រហោង។ ខ្ញុំអាចប៉ាន់ស្មានបានថាពួកគេដែលជាមនុស្សជំនិតទាំងនោះនៅមានចំណុចដ៏រសើបដែលនឹងធ្វើឲ្យគាត់បាត់បង់ទំនុកចិត្តខ្លះជាក់ជាមិនខាន” ៕

ប្រភព៖ Reuters/fs