សេដ្ឋកិច្ច

ពិតជាពិសេសមែន! ធនាគារអេស៊ីលីដាសាខាទាំង៧នៅក្នុងរាជធានីភ្នំពេញ បើកបម្រើអតិថិជនរហូតដល់ម៉ោង៧យប់

ដោយៈសិរីមតី/ភ្នំពេញ៖ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងបន្ថែមម៉ោងបម្រើអតិថិជន រហូតដល់ម៉ោង ៧យប់ ចំនួន៧សាខានៅក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញទៅតាមតម្រូវការរបស់ អតិថិជនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតក៏ដូចជាផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា៖កន្លងមក មានសាខាធនាគារអេស៊ីលីដា ចំនួន៣រួចហើយ បាននិងកំពុងបើកផ្ដល់សេវាជូនអតិថិជនរយៈពេលវែង ដល់ម៉ោង៧យប់ ហើយចាប់ពីថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៤តទៅ ធនាគារអេស៊ីលីដា នឹងបន្ថែមម៉ោងបម្រើ​អតិថិជនរហូតដល់ម៉ោង ៧យប់ សម្រាប់សាខាថ្មីចំនួន៤ បន្ថែមទៀតនៅរាជធានីភ្នំពេញ។

សាខាថ្មី ចំនួន៤ ដែលទើបតែត្រូវបានដាក់ឲ្យបើកដំណើរការដល់ម៉ោង ៧យប់នេះ រួមមាន៖

– ការិយាល័យកណ្តាល៖ https://maps.app.goo.gl/a5PgvmEAKngaMSNq5

– សាខាក្រុងភ្នំពេញ៖ https://maps.app.goo.gl/iMBqL2dTpzwERLft8

– សាខាច្បារអំពៅ៖ https://maps.app.goo.gl/is9mYvpkDJr7Npjw5

– សាខាស្ទឹងមានជ័យ៖ https://maps.app.goo.gl/8T2VoKwzsBmoQveM8

ចំណែកសាខារបស់ធនាគារ អេស៊ីលីដា នៅក្នុងផ្សារទំនើបអ៊ីអន ១, ២, ៣, បម្រើរៀងរាល់ថ្ងៃ (ចន្ទ ដល់ អាទិត្យ រួមទាំងថ្ងៃឈប់សម្រាក សាធារណៈ) ចាប់ពីម៉ោង 9:00 ព្រឹក ដល់ 7:00 យប់។ដោយឡែកសាខាផ្សេងៗទៀតនៅទូទាំងប្រទេស បម្រើចាប់ពីថ្ងៃចន្ទ ដល់ សុក្រ (លើកលែងថ្ងៃឈប់សម្រាកសាធារណៈ) ចាប់ពីម៉ោង 7:30 ព្រឹក ដល់ 4:00 រសៀល។

លោកស្រីនាយិកាបានបញ្ជាក់ថា «ការបន្ថែមម៉ោងបម្រើជូនអតិថិជននេះ មានគោលបំណងសម្រួលដល់លោកអ្នកដែលមានការងារដ៏មមាញឹក និងធានាបានថា យើងខ្ញុំ​នៅជាមួយលោកអ្នកគ្រប់ពេលវេលា នៅពេលដែលលោកអ្នកត្រូវការសេវាកម្មធនាគារ។ លើសពីនេះ លោកអ្នកក៏អាចប្រើសេវាកម្មឌីជីថលដ៏ទំនើបរបស់ធនាគារ អេស៊ីលីដា បានគ្រប់ពេល (24/7) ដោយខ្លួនឯងផ្ទាល់។ការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ និងភាពងាយស្រួល នៅតែជាអាទិភាពចម្បង ហើយយើងខ្ញុំជឿជាក់ថា លោកអ្នកនឹងទទួលបានបទពិសោធន៍ដ៏ល្អជាមួយធនាគារ អេស៊ីលីដា។យើងខ្ញុំទាំងអស់គ្នារង់ចាំបម្រើលោកអ្នក ជាមួយស្នាមញញឹមគ្រប់ពេល និងវិជ្ជាជីវៈខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជឿទុកចិត្ត និងបន្តគាំទ្រធនាគារ អេស៊ីលីដា»។

លោកស្រីបានធានាអះអាងថា អតិថិជនដែលចូលទៅប្រើប្រាស់សេវានៅតាមទីតាំងរបស់​ធនាគារអេស៊ីលីដាទាំងអស់នឹងទទួលបានការស្វាគមន៍​និងយកចិត្តទុកដាក់ខ្ពស់​ពីបុគ្គលិកដែលរង់ចាំបំរើ ប្រកបដោយកាយ វាចា ចិត្ត រួសរាយនិងរាក់ទាក់ជាទីបំផុត។

នៅក្នុងឱកាសបុណ្យចូលឆ្នាំសកលខាងមុខនេះលោកស្រី សុខ សោភា សូមគោរពជូនពរដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រការប្រើប្រាស់​សេវាកម្មនានារបស់ធនាគារ​អេស៊ីលីដា​និងកំពុងបន្តប្រើប្រាស់សេវាកម្មថ្មីៗនាពេលខាងមុខសូមជួបប្រទះនឹងពុទ្ធពរទាំ៤ប្រការគឺ អាយុ វណ្ណៈ សុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ​និងសូមឱ្យការ​រកស៊ីទទួលទានប្រចាំទទួលបានជោគជ័យ៕