កម្សាន្ដ

ឈូងសមុទ្រហាឡុង របស់វៀតណាមបានប្រែពណ៌ដោយសារតែការបំពុលបរិដ្ឋាននិងការអភិវឌ្ឍលើសលុប

ប្រែសម្រួល៖ ស.សម្បត្តិ

HA LONG ៖ ដោយសារតែការអភិវឌ្ឍហួសហេតុពេកបានគំរាមកំហែងដល់សត្វព្រៃ និងបានប្រែក្លាយពណ៌ទឹកសមុទ្រដែលកាលពីមុនមានពណ៌ដ៏ល្អឥតខ្ចោះនៅក្នុងឈូងសមុទ្រនៅតំបន់ ហាឡុង នៃប្រទេសវៀតណាមកំពុងបាត់បង់សម្រស់ដ៏ល្អរបស់វា។

យោងតាមគេហទំព័រ UNESCO បាននិយាយាថាឈូងសមុទ្រនៅតំបន់ ហា ឡុង គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងប្រទេសវៀតណាម ដែលមានមនុស្សជាង ៧ លាននាក់បានទៅលេងទឹកសមុទ្រដែលមានពណ៌បៃតងខៀវស្រងាត់ និងកោះថ្មកំបោរដែលមានព្រៃលិចទឹកកាលពីឆ្នាំមុន។

ប៉ុន្តែទិដ្ឋភាពដ៏ស្រស់បំព្រងរបស់ឆ្នេរសមុទ្រនេះដោយសារតែការរីកចម្រើនជាបន្តបន្ទាប់នៃទីក្រុង ហា ឡុង ដែលឥឡូវនេះបានក្លាយជាកន្លែងសម្រាប់ជិះយានយន្តខ្សែកាបកំសាន្ត ទស្សនាសួនកម្សាន្ត ស្នាក់នៅសណ្ឋាគារដ៏ប្រណីត និងមានផ្ទះសំណាក់ថ្មីៗរាប់ពាន់ខ្នង បានធ្វើឲ្យខូចប្រព័ន្ធអេកូឡូស៊ីរបស់ឈូងសមុទ្រយ៉ាងធ្ងន់ធ្ងរហើយបានប្រែក្លាយពណ៌ទឹកសមុទ្រប្រែពណ៌ដោយសារតែការបំពុលបរិស្ថានដែលកាលពីមុនមានពណ៌បៃតងខៀវស្រងាត់។

ទីប្រជុំជននៅជុំវិញនោះត្រូវបានអភិវឌ្ឍយ៉ាងខ្លាំង ដោយមានចំណតរថយន្ត និងអាផាតមិនប្រណីតៗដែលធ្វើឲ្យស្ទះច្រាំងសមុទ្រនិងបំពុលបរិស្ថាន។

បើតាមរូបភាពកាលពីខែមុនដែលត្រូវបានចេញផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបង្ហាញពីការដ្ឋានសំណង់ដ៏ធំសម្បើមមួយដែលកំពុងរត់កាត់ទឹកក្នុងឈូងសមុទ្របង្កឲ្យមានការខកចិត្តក្នុងចំណោមអ្នកអភិរក្សធម្មជាតិ។

អ្នកអភិរក្សបានប៉ាន់ប្រមាណថាដើមឡើយមានផ្កាថ្មប្រហែល ២៣៤ ប្រភេទដុះនៅក្នុងឈូងសមុទ្រ – តែឥឡូវនេះចំនួននេះគឺនៅសល់ត្រឹមតែពាក់កណ្តាលហើយមានបញ្ហាបរិស្ថានចោទឡើងផងដែរដែលមនុស្សបានចោលកាកសំណល់ប្លាស្ទិកនៅក្នុងសមុទ្រ។

កាលពីថ្ងៃព្រហស្បតិ៍ ទី ២៨ ធ្នូ អ្នកទេសចរបានតម្រង់ជួររកកន្លែងអង្គុយនៅលើយន្តហោះដើម្បីជិះទៅលេងឈូងសមុទ្រនិងមើលកោះជាង ១,៩០០កោះ ពីលើអាកាស។

អ្នកស្រី អាណែត ស៊ិមបុឡេ មកពីប្រទេស ឡាតវីយ៉ា បាននិយាយថា “ខ្ញុំរំពឹងថានឹងបានមើលទឹកសមុទ្រដែលមានពណ៌ខៀវស្រងាត់នៅក្នុងប្រទេសវៀតណាម” ។

“យើង​ចង់​ឃើញ​ទឹកស្រស់​ស្អាត”។

បន្ទាប់ពីបានហោះហើរជាលើកទីបីនៅលើឈូងសមុទ្រនោះ ប្រធានក្រុម ង្វៀន បា ហៃ កាន់តែមានក្តីរំភើបសម្រាប់អនាគតនៃតំបន់នេះ។

លោក​បាន​បន្ត​ថា​៖ “ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មកការ​បញ្ចេញ​សំរាម​ប្លាស្ទិក​ទៅ​លើទឹក​សមុទ្រ​មាន​ភាព​ប្រសើរ​ឡើង​ខ្លាំង នោះ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ”។

ប៉ុន្តែ​គាត់​បាន​បន្ថែម​ថា គាត់​ចង់​ឃើញ​ទឹក​មាន​ពណ៌​ខៀវ​ដូច​មុនវិញ​៕

ប្រភព៖ AFP/zl