សេដ្ឋកិច្ច

កម្មវិធី CP x Makro Food Festival 2023 បង្ហាញពីសារៈ សំខាន់នៃសុវត្ថិភាព ចំណីអាហារ ចំពោះអ្នកបរិភោគនៅកម្ពុជា

ភ្នំពេញ៖ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែលជាក្រុមហ៊ុនកសិ-ឧស្សាហកម្មនិងអាហារ ឈានមុខគេនិងផ្សារម៉ាក្រូ ខេមបូឌា (មជ្ឈមណ្ឌលលក់ដុំសម្រាប់ប្រតិបត្តិការរអាជីវកម្មអាជីព) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានសហការគ្នារៀបចំកម្មវិធី «CP x Makro Food Festival 2023» ដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងសុវត្ថិភាពនិង ស្តង់ដារចំណីអាហារនៅកម្ពុជា។

លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារបានមានប្រសាស​ន៍ថា ៖« អាហារដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅរបស់យើង ការទទួលទានអាហារមានគុណភាពល្អ រួមចំណែកធ្វើឱ្យយើងមានសុខភាពល្អ និងធ្វើឱ្យជីវិតកាន់តែប្រសើរ។ដូច្នេះហើយទើបក្រុមហ៊ុន ស៊ី.ភី. និងផ្សារម៉ាក្រូ បានសហការគ្នារៀបចំកម្មវិធី «CP x Makro Food Festival 2023» នេះឡើង ដើម្បីឱ្យអតិថិជនកម្ពុជាទទួលបានអាហារដែលមានគុណភាពល្អ ជាមួយនឹងស្តង់ដារលំដាប់ពិភពលោកពីក្រុមហ៊ុន ស៊ី.ភី. ជាមួយនឹងពាក្យស្លោក«អាហារសុវត្ថិភាព ជឿជាក់លើ ស៊ី.ភី. »។

លោកវេជ្ជបណ្ឌិត Poohrich បានថ្លែងថាក្រុមហ៊ុនស៊ី.ភី. បាននាំមកនូវផលិតផលអាហារដែលមានអនាម័យខ្ពស់ដូចជា សាច់ជ្រូកអនាម័យ សាច់មាន់ ហតដក និងស៊ុតដែលមានលក់នៅផ្សារម៉ាក្រូ ។

នៅក្នុងសុន្ទរកថាបើកកម្មវិធី លោក Piyapat Wongsree ជំនួយការនាយករងអាជីវកម្មលក់ជ្រូកបំណែកក្រុមហ៊ុនស៊ី.ភី. ខេមបូឌា បានមានប្រសាសន៍ថា ៖«បច្ចុប្បន្ននេះ យើងឃើញថាអាហារគ្មានអនាម័យជាច្រើន ជាពិសេសផលិតផលនាំចូលដែលមិនមានប្រភពច្បាស់លាស់ និងគ្មានការធានាគុណភាព ដាក់លក់នៅក្នុងប្រទេសកម្ពុជា។ កត្តានេះបង្កជាផលប៉ះពាល់ដល់សុខភាព និងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មកសិ-ពាណិជ្ជកម្ម នៅក្នុងម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។

លោក Piyapat បានថ្លែងបន្ថែមថា« ស៊ី.ភី. ចង់ឃើញប្រជាជនកម្ពុជា មានសុខភាពកាន់តែល្អប្រសើរ តាមរយៈការទទួលទានអាហារដែល មានគុណភាពល្អ ហើយស៊ី.ភី. ប្តេជ្ញាផលិតអាហារដែលមានអនាម័យ ជាមួយនឹងមានអាហារូបត្ថម្ភខ្ពស់។ លើសពីនេះ ស៊ី.ភី. និងធ្វើឱ្យប្រសើរឡើងនូវការផលិតចំណីអាហារ និងការកែច្នៃតាមស្តង់ដារពិភពលោក។ ដូច្នេះ អតិថិជនកម្ពុជាទាំងអស់អាចជឿជាក់លើផលិតផលចំណីអាហារ ស៊ី.ភី. បាន។ក្នុងកិច្ចសហការជាមួយផ្សារម៉ាក្រូ អតិថិជនអាចមានទំនុកចិត្តលើដំណើរការផលិតប្រកបដោយអនាម័យ និងការធានាគុណភាពនៃផលិតផល។ ម៉ាក្រូ ជាមជ្ឈមណ្ឌលលក់ដុំដែលល្អបំផុតប្រកបដោយស្តង់ដារអន្តរជាតិ សម្រាប់ដៃគូពាណិជ្ជកម្ម។»

លោក Piyapat Wongsree និង លោកវេជ្ជបណ្ឌិត Poohrich Sinwat ថ្លែងសុន្ទរកថាក្នុងកម្មវិធី

កម្មវិធីនេះក៏មានការរៀបចំជាសិក្ខាសាលាខ្នាតតូចផងដែរ ដើម្បីបង្ហាញពីសារៈសំខាន់នៃសុវត្ថិភាពចំណីអាហារ។ វាគ្មិនជំនាញមកពីក្រុមហ៊ុនស៊ី.ភី. និងផ្សារម៉ាក្រូបាន ពិភាក្សាលើប្រធានបទ «សុវត្ថិភាពចំណីអាហារ និងស្តង់ដារចំណីអាហារនៅកម្ពុជា»។ នៅក្នុងកិច្ចពិភាក្សានោះ មានចំណុចសំខាន់ចំនួន៤ ចំណុច។

ចំណុចទីមួយ, និយមន័យនៃពាក្យ «សុវត្ថិភាពចំណីអាហារ» គឺជាផលិតផលចំណីអាហារដែលមានសារធាតុចិញ្ចឹមនិងផលិតដោយអនាម័យខ្ពស់ ដោយមិនមានការចម្លងរោគនៃជំងឺផ្សេងៗ។

ចំណុទីពីរគឺពាក់ព័ន្ធទៅនឹងការជ្រើសរើសប្រភេទផលិតផលអាហារដែលមានប្រភពច្បាស់លាស់ ដំណើរការផលិត លក្ខខណ្ឌរក្សាទុក ថ្ងៃខែផលិត កាលបរិច្ឆេទផុតកំណត់ និងទ្រង់ទ្រាយ(រូបរាង ក្លិន រសជាតិ)។

ចំណុទីបីទាក់ទងនឹងការយល់ច្រឡំអំពីសុវត្ថិភាពចំណីអាហារ ដែលជាបញ្ហាត្រូវយកចិត្តទុកដាក់។ ការដែលមានរោងចក្រកែច្នៃស្តង់ដារនៅកម្ពុជា ដូចជារោងចក្រផលិតចំណីអាហាររបស់ស៊ី.ភី.ជាដើម។ ផលិតផលសាច់ស្រស់ដែលចេញពីរោងចក្រស្តង់ដារត្រូវបានប្រតិបត្តិការក្នុងការថែរក្សានូវសីតុណ្ហភាពនៃកម្រិតមួយ ដើម្បីរក្សាគុណភាពផលិតផល និងកាត់បន្ថយនៃការរីកលូតលាស់នៃបាក់តេរីនៅក្នុងអាហារ។

ចំណុចចុងក្រោយគឺ ការណែនាំដើម្បីឱ្យអតិថិជនទទួលបានចំណីអាហារដែលមានអនាម័យ គឺត្រូវទិញផលិតផល គ្រឿងផ្សំ ព្រមទាំងចំណី​អាហារ ពីហាងដែលមានអនាម័យ និងមានការត្រួតពិនិត្យគុណភាពពីអ្នកជំនាញ។ លើសពីនេះទៅទៀត ផលិតផលប្រភេទនីមួយៗត្រូវការរក្សាទុកក្រោមសីតុណ្ហភាពផ្សេងៗគ្នា។ ឧទាហរណ៍ដូចជា៖ សីតុណ្ហភាពធម្មតា (២៥ អង្សាសេ) សីតុណ្ហភាពត្រជាក់ (០-៤ អង្សា​សេ) និងសីតុណ្ហភាពកក (-20 អង្សាសេ) ដើម្បីគ្រប់គ្រងគុណភាព ជាមួយនឹងការរក្សាទុកឱ្យបានរយៈពេលជាអតិបរមា។

តាមរយៈកិច្ចសម្ភាសន៍បងស្រីលក្ខិណា និងប្អូនស្រីណាវីនដែលបានចូលរួមក្នុងកម្មវិធីនេះសុទ្ធតែបានសម្តែងការកោតសរសើរ ដោយបានលើកឡើងថា ៖«យើងមានមោទនភាព និងជឿជាក់ក្នុងការទិញផលិតផលចំណីអាហារនៅផ្សារម៉ាក្រូ ដោយសារតែគ្រប់ផលិតផល មានអនាម័យ ហើយផលិតផលអាហារមានគុណភាពខ្ពស់ ជាពិសេសគឺផលិតផលរបស់ស៊ី.ភី.ដូចជាសាច់ជ្រូកអនាម័យ សាច់មាន់ ហតដក និង​ស៊ុត។

សម្រាប់កម្មវិធី «CP x Makro Food Festival» ចាប់ផ្តើមពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅផ្សារម៉ាក្រូសែនសុខ និងម៉ាក្រូជ្រោយចង្វារ។ សម្រាប់រាល់ការចំណាយ អស់ចំនួន៥ដុល្លារ ក្នុងការទិញផលិតផលចំណីអាហារស៊ី.ភី.ដូចជា ( សាច់ជ្រូកអនាម័យ សាច់មាន់ ហតដក និងស៊ុត) អតិថិជននឹងទទួលបាននូវគូប៉ុងបញ្ចុះតម្លៃសម្រាប់ការទិញផលិតផលណាមួយពីហាង Five Star, Star Coffee, និង Hi-Pork។ ម្យ៉ាងវិញទៀត គូប៉ុងនេះក៏អាចសន្សំដើម្បីប្តូរយករង្វាន់ផ្សេងៗទៀតពីក្រុមហ៊ុនស៊ី.ភី. រួសរាន់ឡើងរង្វាន់មានចំនួនកំណត់៕

ថ្នាក់ដឹកនាំ ក្រុមហ៊ុនស៊ី.ភី. និងក្រុមហ៊ុនម៉ាក្រូ ថតរូបអនុស្សាវរីយ៍នៅថ្ងៃបើកកម្មវិធី CP x Makro Food Festival 2023
ផលិតផលដូចជា សាច់ជ្រូក សាច់មាន់ ហតដក និងស៊ុត របស់ក្រុមហ៊ុន ស៊ី.ភី.ប្រកបដោយស្តង់ដារ និងអនាម័យខ្ពស់ត្រូវបានដាក់លក់នៅផ្សារម៉ាក្រូ
វាគ្មិនមកពីក្រុមហ៊ុន ស៊ី.ភី. និងផ្សារម៉ាក្រូ ធ្វើបទបង្ហាញចែករំលែកចំណេះដឹងអំពីសុវត្ថិភាពចំណីអាហារ
QR Code Facebook CP Cambodia
QR Code Website CP Cambodia
QR Code Youtube CP Cambodia
QR code of Makro’s shopping online