បច្ចេកវិទ្យា

លោកTang Tan នាយកផ្នែករចនាបទ iPhone និង Apple និងចូលរួមជាមួយ LoveFrom

ប្រែសម្រួល៖ សហការី

យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់សម្តីពីប្រភពមនុស្សអ្នកដែលដឹងពីបញ្ហានេះថាលោក Tang Tan នាយកប្រតិបត្តិក្រុមហ៊ុន Apple ដែលជាអ្នកដឹកនាំការធ្វើរចនាបទសម្រាប់រូបរាង iPhone និង Apple Watch គ្រោងនឹងចាកចេញពីក្រុមហ៊ុន Apple ទៅចូលរួមជាមួយក្រុមហ៊ុន LoveFrom ។

របាយការណ៍នេះបានឲ្យដឹងថាលោក Tan នឹងចាកចេញពីក្រុមហ៊ុន Apple នៅក្នុងខែកុម្ភៈ ដើម្បីលើកគម្រោងហាដវ៉ែដ៏ឆ្លាតវៃសិប្បនិម្មិតថ្មីមួយរបស់ក្រុមហ៊ុន LoveFrom ដែលជាក្រុមហ៊ុនរចនាបទដ៏ថ្មីសន្លាងមួយដែលដឹកនាំដោយលោក Jony Ive ជាអ្នកធ្លាប់ធ្វើរចនាបទឲ្យផលិតផល Apple ដ៏ល្បីល្បាញផងដែរ។

ផលិតផលដែលលោក តាន់ កំពុងដំណើរការគឺស្ថិតនៅក្នុងដំណាក់កាលដំបូង ហើយនាយកប្រតិបត្តិ OpenAI លោក Sam Altman នឹងផ្តល់ឲ្យ LoveFrom ជាមួយនឹងសមត្ថភាពផ្នែកសុហ្វវ៉ែ នេះបើយោងតាម ​​Bloomberg ។

Apple មិន​បាន​ធ្វើការឆ្លើយ​តប​នឹង​សំណើ​សុំ​ការធ្វើ​អត្ថាធិប្បាយនេះ​ទេ។ ចំណែកខាងLoveFrom ក៏មិនអាចទាក់ទងភ្លាមៗបានដែរ៕

ប្រភព៖ Reuters