កម្សាន្ដ

Taylor Swift ប្រារព្ធពិធីបុណ្យ Christmas តាមរយ:ទស្សនាការប្រកួតរបស់មិត្តប្រុសនាង Travis Kelce លេងនៅ Las Vegas

ប្រែសម្រួល៖ បញ្ញា

កាល​ពី​ថ្ងៃ​ចន្ទ ទី២៥ ធ្នូ តារា​ចម្រៀង​ប៉ុប Taylor Swift បាន​ចូលទស្សនា​ការ​ប្រកួតជាមួយនឹងសម្លៀកបំពាក់ Santa Claus សម្រាប់បុណ្យ​ណូអែល​នៅក្នុងកីឡដ្ឋាន Arrowhead ដើម្បី​មើល​មិត្ត​ប្រុស​របស់​នាង Travis Kelce ដែលជាប្រធាន​ក្រុម Kansas ខណ:ដែល​ពួកគេ​លេងនៅ Las Vegas Raiders ក្នុង​ការ​ប្រកួត​ថ្ងៃ​បុណ្យ​ណូអែល។

Swift និង Kelce បានក្លាយជាគូស្នេហ៍ដ៏ល្បីល្បាញបំផុតនៅលើពិភពលោកចាប់តាំងពីពួកគេទាំងពីរនាក់បានចាប់ផ្តើមក្លាយជាគូស្នេហ៏នឹងគ្នានៅដើមរដូវកាល ហើយម្ចាស់ពានរង្វាន់ Grammy ១២ សម័យរូបនេះបានមើលការលេងរបស់មិត្តប្រុសនាងជាច្រើនដងនៅកីឡដ្ឋាន Arrowhead ។

លើក​នេះ​នាង​បាន​បង្ហាញ​ខ្លួន​ក្នុងឈុតសម្លៀកបំពាក់ Santa Claus ​ជាមួយ St Nick បាននៅ​ក្បែរ​នាងផងដែរ។

Swift មិន​មែន​ជា​តារា​ល្បី​តែ​ម្នាក់​គត់​នៅក្នុង​កីឡដ្ឋាន Arrowhead កាល​ពី​ថ្ងៃ​ចន្ទនោះ​ទេ។ នៅមានតារាបាល់បោះមកពីរដ្ឋ Iowa Caitlin Clark ដែលជាកីឡាករដ៏ឆ្នើមប្រចាំឆ្នាំរបស់ AP ដែលកំពុងសោយរាជ្យក្នុងតំណែងជើងឯកក៏មានមុខលេងនៅខាងក្រៅឆាកសម្រាប់ការកម្តៅសាច់ដុំមុនការប្រកួតផងដែរ៕

ប្រភព៖ AP/sr