ចំណេះដឹង

អត្ថាធិប្បាយ៖ កុំខ្ជះខ្ជាយលុយរបស់អ្នកសម្រាប់កាដូបុណ្យណូអែលចំពោះអ្នកដែលមិនចង់បាន

ប្រែសម្រួល៖ សហការី

បុណ្យណូអែលគឺជារដូវកាលជូនកាដូដ៏ពេញនិយមសម្រាប់មនុស្សទូទៅតែសម្រាប់អ្នកខ្លះយល់ថាមានអារម្មណ៏ហត់នឿយនិងការជូនកាដូទៅវិញទៅមកជាមួយសាច់ញាតិឬមិត្តសម្លាញ់របស់ពួកគេ។

ការស្វែងរកអំណោយដ៏មានតម្លៃឬក៏ល្អឥតខ្ចោះសម្រាប់ជាកាដូដល់សាច់ញាតិឬមិត្តសម្លាញ់ហើយក៏សង្ឃឹមថានឹងទទួលបានវិញនូវកាដូដ៏មានតម្លៃជាការតបស្នងដើម្បីជាការអបអរក្នុងរដូវកាលដ៏រីករាយក៏ប្រែក្លាយទៅជាល្បែងទោះជាក្នុងចិត្តដោយសង្ឃឹមថាខ្លួននិងទទួលបាន “នូវកាដូអ្វីមួយដែលសាច់ញាតិឬមិត្តសម្លាញ់ប្រទានឲ្យ” ដោយនឹកក្នុងចិត្តថាចង់បង្អួតគ្នាទៅវិញទៅមកពីកាដូដែលទទួលបានមានតម្លៃខ្ពស់ជាងគេ។ ភាពរីករាយនេះគ្រាន់តែជាល្បែងលេងសើចបន្លប់ចិត្តខ្លួនឯងព្រោះខ្លាចមិនមានអ្នកណាជូនកាដូហើយនិងមិនមានអ្វីតាំងនៅលើតុណូអែលនៅក្នុងថ្ងៃបុណ្យណូអែលដែលជាថ្ងៃឈប់សម្រាកជាសកល។

បើយោងតាមគេហទំព័រព័ត៌មាន WebMDដែលបានចេញផ្សាយបានសរសេរថាអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានធ្វើការថ្លឹងថ្លែងថានៅក្នុងឆ្នាំនេះមនុស្សភាគច្រើនមានអារម្មណ៏ច្របូកច្របល់ហើយតានតឹងក្នុងចិត្តក្រោយពីការ “រស់រានមានជីវិតចាកផុតពីគ្រោះភ័យកន្លងមកនិងធ្វើឲ្យមនុស្សមួយចំនួនមានអារម្មណ៏រំភើពក្នុងការទទួលបាននូវកាដូសម្រាប់ការលើកទឹកចិត្តនិងជាថាមពលជំនួយស្មារតីខ្លះៗ” រឿងរាវទាំងនេះមានសរសេរនៅក្នុងអត្ថបទមួយស្តីពីកាដូធ្វើឲ្យអង្រួនចិត្តសម្រាប់ថ្ងៃឈប់សម្រាកដែលអាចរំសាយនូវក្តីបារម្ភចំពោះសុខភាព។

លើសពីនេះទៀតនោះបើតាមការស្ទង់មតិនៅក្នុងឆ្នាំ ២០១៦ ដោយក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ ING ក្នុងការស្វែងរកការពិតលើកាជូនកាដូនៅក្នុងថ្ងៃបុណ្យណូអែលដល់អ្នកមិនចង់បានមានការបង្ហាញថាមិនមែនគ្រប់គ្នាតែងតែតបស្នងចំពោះកាដូដែលពួកគេទទួលបាននោះទេ។ នៅអឺរ៉ុប មានមនុស្សប្រហែលម្នាក់ក្នុងចំណោមប្រាំពីរនាក់បាននិយាយថា ពួកគេមិនសប្បាយចិត្តនឹងអំណោយបុណ្យណូអែលដែលពួកគេបានទទួលកាលពីឆ្នាំមុន ហើយ ១០ ភាគរយមិនអាចនៅចាំថាអំណោយអ្វីដែលពួកគេបានទទួលនោះទេ។

​ការ​ស្ទង់​មតិ​នេះមិនសូវទទួលបានការយកចិត្តទុកដាក់ពីមនុស្សនៅក្នុង​​តំបន់​អាស៊ីប៉ុន្មានទេ ដៃគូ​នៅ​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី​បាន​រាយការណ៍​អំពី​តួលេខ​ដែល​អាចយកមក​ប្រៀបធៀប​បាន។

វាមិនមែនជារឿងអយុត្តិធម៌នោះទេ ក្នុងការទទួលស្គាល់ថាបុណ្យណូអែលតំណាងឲ្យរឿងដ៏អស្ចារ្យជាច្រើនដែលយើងគិតថាជាកាដូផងដែរដូចជាការជួបជុំដ៏រីករាយជាមួយមនុស្សជាទីស្រលាញ់ និងរួមអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ នៅក្នុងថ្ងៃឈប់សម្រាកគឺជាពេលវេលាដែលយើងគិតថាបរិយាកាសបែបនេះក៏ជាកាដូសម្រាប់យើងរួចទៅហើយគឺប្រៀដូចជាអំណោយមួយដែលយើងមានហើយមិនដែលយកមកប្រើប្រាស់ដូចជាពែងតែរបស់យើងជាដើម។

បិរយាកាសបែបនេះផ្តល់ឲ្យយើងនូវជម្រើសជាច្រើន៖ ដូចជាទុកកាដូដែលគ្មានតម្លៃនទៅខាងក្រោយទូដាក់ឥវ៉ាន់ បោះវាចោលទៅក្នុងធុងសំរាម ដាក់វាក្នុងធុងអំណោយ ឬ រុំវាឡើងវិញទាំងអារម្មណ៏តានតឺងរួចហើយក៏ដកដង្ហើមធំ ហើយក៏យកវាឲ្យទៅអ្នកផ្សេងបន្តទៀត។

  • ការវេចខ្ចប់កាដូ

ដូច្នេះយើងស្ថិតនៅលើជ្រុងមួយ កាជូនការដូគឺជាទង្វើចេញពីចិត្តសម្រាប់នរណាម្នាក់ដោយមិនរំពឹងថានិងបានអ្វីមកវិញនោះទេ។ ការ​ទទួលអំណោយ​ត្រូវតែ​ធ្វើ​តាម​គោលការណ៍​ដូច​គ្នា ក៏ប៉ុន្តែ​មាន​ការ​បង្វែរទិសដៅខ្លះៗដូចជាវត្ថុ​ដែល​ត្រូវ​បាន​ផ្តល់​ជូន​ដែលអ្នក​ទទួល​តាំងពី​ដើមទី​មកបែរជា​ឥឡូវនេះអ្នក​ប្រទាន​វា​ទៅ​ឲ្យ​អ្នក​ផ្សេងជាបន្តទៀត។

នៅក្នុងសង្គមដែលផ្តល់តម្លៃតិចតួចដូចខាងលើនេះ ការទទួលអំណោយបន្តពីគ្នាគឺជាប្រធានបទដែលត្រូវបានខ្សឹបខ្សៀវតគ្នាស្ងាត់ៗ សួថាតើវាជាវិធីសាស្ត្រដ៏ពេញនិយមដែលមិនប៉ះពាល់ដល់បរិស្ថានផ្លូវចិត្តក្នុងការប្រទានអំណោយដែលយើងមិនចង់បានហើយយើងមិនរក្សាទុកនោះ? ឬ​វា​ជា​ការ​បំពានលើ​សីលធម៌​សង្គម​ដែលក្លាយទៅជាការ​បន្ទាបបន្ថោក​តម្លៃមនុស្សដោយសារតែ​ការ​ជូន​អំណោយមិនមានសារសំខាន់?

ខណៈពេលដែលអ្នកទទួលទីមួយជូនកាដូនេះបន្តដែលហៅថា regifting ដែលអ្នកចិត្តវិទ្យាចាត់ទុកថាជាទង្វើស្មើភាពនៅពីក្រោយរឿងនេះទៅវិញ។

បើយោងតាមការសិក្សានៅក្នុងឆ្នាំ ២០១៤ នៅក្នុង Journal of Consumer Behavior បានភ្ជាប់ពាក្យដូចជា មានកំហុស ភាពខ្ជិលច្រអូស ការមិនគិតគូឲ្យបានដិតដល់ និងមិនមានការគោរព ទាំងនេះជាការពិពណ៌នាអំពីអារម្មណ៍របស់អ្នកមិនចង់បានអំណោយ។ សម្រាប់អ្នកដែលមានអាយុជំណាស់ៗ អ្នកប្រហែលជាចងចាំវគ្គ Seinfeld ដែលគួរឲ្យកត់សម្គាល់មួយដែលបានបង្ហាញអំពីឥរិយាបទតបស់អ្នកមិនចង់បានអំណោយ។

បម្រាមនៅក្នុងសង្គមជុំវិញការទទួលកាដូគឺដោយសារតែ “ការមិនស្របគ្នានៅក្នុងជំនឿ” នេះបើយោងតាមការសិក្សាដាច់ដោយឡែកមួយដែលត្រូវបានចេញផ្សាយនៅក្នុងសមាគមវិទ្យាសាស្ត្រចិត្តសាស្រ្ត។

“អ្នកផ្តល់កាដូជឿថាការផ្តល់ជាកាដូគឺជាតំណាងនៃចំណងផ្លូវចិត្តជូនទៅអ្នកទទួល ដូច្នេះអ្នកទទួលមានសិទ្ធិសម្រេចថាតើត្រូវធ្វើអ្វីជាមួយនឹងកាដូមួយនេះ។ ផ្ទុយ​ទៅ​វិញ អ្នក​ទទួល​បែរជា​ជឿ​ថា​អ្នក​ផ្តល់​កាដូឲ្យ​ទៅនរណាម្នាក់នោះមានអ្នក​ខ្លះ​និយាយថា​របស់ដែលជា​អំណោយ​នោះ​ត្រូវ​បាន​គេ​ប្រើប្រាស់រួចហើយរុំធ្វើជាកាដូយកមកឲ្យគេសម្រាប់បោះចោលទៅវិញទេ”។

បើនិយាយឲ្យសាមញ្ញស្រួលស្តាប់នោះគឺថា អ្នកទទួលរាងស្ទាក់ស្ទើរក្នុងការទទួលយក ពីព្រោះពួកគេសង្ស័យថាមិនមែនជារបស់ពិតហើយគេយល់ថាការផ្តល់កាដូរបៀបនេះគឺជាការប្រមាថលើពួកគេទៅវិញ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីភាគច្រើន អ្នកផ្តល់ឲ្យមានតែសប្បាយរីករាយចំពោះអ្នកដែលពួកគេបានផ្តល់ជូននូវកាដូទាំងនោះដែលពួកគេចាត់ទុកថាអំពើដ៏ល្អបំផុតមួយក្នុងពេលបច្ចុប្បន្ននេះ រួមទាំងអ្នកទទួលកាដូផងដែរ។ ការធ្វើឲ្យមានប្រក្រតីនៃការរៀបចំឡើងវិញនូវកាដូ ក្នុងករណីនេះតាមរយៈបុណ្យជាតិដោយស្រមៃថា ខ្លួនធ្វើបានល្អដោយមិនជាបើក្នុងបម្រាម ហើយបានអ្នកទទួលមានការជឿជាក់មកលើអ្នកប្រទានដែលធ្វើឲ្យពួកគេកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នា។

  • វប្បធម៌នៃការប្រទាន និងទឹកចិត្តក្នុងការប្រទាន

ពលរដ្ឋក្នុងប្រទេសសឹង្ហបុរីមានភាពស្ទាត់ជំនាញក្នុងការទទួលការប្រទានប្រាក់ជាបន្តបន្ទាប់។ ទីក្រុង Lion បានឈរលើគេនៅក្នុងការស្ទង់មតិ Rakuten នៅឆ្នាំ ២០១៤ លើអ្នកឆ្លើយសំណួរចំនួន ៧,០០០ នៅទូទាំងប្រទេសក្នុងតំបន់ចំនួន ៧ ដែលមាន ៤៥ ភាគរយពេញចិត្ត និងមានឆន្ទៈក្នុងការទទួលយកការប្រទានអំណោយបន្ត។

តើនេះមានន័យថាជាការជួសជុលដើម្បីកែលំអនូវអ្វីដែលកំពុងតែមានការផ្លាស់ប្តូរដោយយល់ថាការប្រទានបន្តឡើងវិញធ្វើឲ្យរដូវកាលកាន់តែមាននិរន្តរភាព និងមិនសូវខ្ជះខ្ជាយថវិការជាដើម?

យើង​អាច​គូស​ចំណាំ​នៅ​ពី​ក្រោមពាក្យទាំង​នោះ ហើយ​លើកយកបង្ហាញនៅ​ក្នុង​មួយ​ថ្ងៃណាមួយ ប៉ុន្តែ​ដូចសុភាសិតមួយនិយាយថាវា​នឹង​បាត់​ព្រៃ​សម្រាប់​ដើមឈើលូតលាស់។

អ្នកទិញកាដូកំពុងចំណាយកាន់តែច្រើនលើប័ណ្ណឥណទានរបស់ពួកគេ ហើយពួកគេតែងតែមិនអាចមានលទ្ធភាពធ្វើការទូទាត់វិក្កយបត្ររបស់ពួកគេឲ្យបានពេញលេញនោះទេ។

បើយោងតាមទិន្នន័យស្ថិតិលើការប្រើប្រាស់កាតឥណទាន និងគិតប្រាក់ពីអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) សមតុល្យការវិលជុំក្នុងត្រីមាសទី ៣ នៃឆ្នាំនេះមានចំនួន ៦.៨៦ ពាន់លានដុល្លារសិង្ហបុរី កើនឡើងពី ៥.៧៨ ពាន់លានដុល្លារសិង្ហបុរី នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជាចំនួនខ្ពស់បំផុតចាប់តាំងពីពេលនោះមកយ៉ាងតិចគិតតាំងពីឆ្នាំ២០១៤។

នៅក្នុងប្រទេសដូចជាសហរដ្ឋអាមេរិក អ្នកទិញទំនិញប្រហែល ២៥% នៅតែសងបំណុលថ្ងៃឈប់សម្រាកមិនទាន់រួចរាល់គិតចាប់ពីឆ្នាំ ២០២២ មក នេះបើយោងតាមការស្ទង់មតិលើការទិញទំនិញនៅខែវិច្ឆិការបស់ WalletHub ។

បើយោងតាមរបាយការណ៍របស់ finder.com ប្រាក់រាប់ពាន់លានដុល្លារត្រូវប្រើខ្ជះខ្ជាយលើការទិញកាដូដែលគេមិនចង់បាន។តាមពិត ជនជាតិអាមេរិកខ្ជះខ្ជាយជាង ១០ ពាន់លានដុល្លារលើអំណោយដែលគេមិនចង់បានជារៀងរាល់ឆ្នាំ នេះ ។ បើយោងតាមតួលេខរបស់វិទ្យាស្ថានអូស្ត្រាលីនៅក្នុងប្រទេសអូស្ត្រាលី កាកសំណល់អំណោយបុណ្យណូអែល ត្រូវបានគេរំពឹងថានឹងលើសពី ៩០០ លានដុល្លារអាមេរិក នេះ ។

យើង​កំពុង​ចំណាយ​ច្រើន​ជាងការចំណាយ​ដែល​យើង​មិន​អាចរកបាន​ដើម្បី​ទិញ​កាដូ​ដែល​យើង​មិន​បាន​គិតឲ្យបានត្រឹម​ត្រូវ។ តើ​យើងយល់ថា​មិនមែនជារឿងសំខាន់​នោះទេព្រោះយើង​មាន​អារម្មណ៍​ថា​យើង​កំពុង​រក្សាទុក​កាកសំណល់ដូច្នេះ​យើង​បាន​រក​ឃើញ​វិធី​ដើម្បី​បោះវាចោល​ឬយ៉ាងណា?

លើចំណុចនេះ គួរតែពិចារណាថាតើការទទួលអំណោយគ្រាន់តែជាដំណោះស្រាយមួយពេលដែលយើងទទួលយកដើម្បីគ្រាន់តែបំផ្លែងថាវាជាការពេញនិយម។

ខ្ញុំឆ្ងល់ថាតើគេអាចបង្ហាញពីការពិតដែរឬទេតែប្រហែលជាមិនស្រួលពេកទេប្រសិនបើគេដឹងរឿងពិតនិងធ្វើឲ្យហួសចិត្តជាមិនខាន។

សុភាសិត​ចាស់​រំឭក​យើង​ថាការធ្វើ​ចេញពីចិតគឺជាអារម្មណ៏ពិតហើយមិនស្ថិតនៅលើសម្ភារនិយមដ៏សម្បូរបែបនោះទេគឺមិនសំខាន់ថាយើងប្រទានអ្វីនោះទេក៏ប៉ុន្តែគឺជាផ្នត់គំនិតដែលយើងចង់បង្ហាញពីការយកចិត្តទុកដាក់របស់យើងចំពោះគ្នាទៅវិញទៅមក និងក្នុងជីវិតរស់នៅរបស់យើងសម្រាប់ពិភពលោកទាំងមូល។

ហើយប្រហែលជាការប្រទានដ៏អស្ចារ្យដែលយើងអាចផ្តល់ជូនគ្នាទៅវិញទៅមកគឺអាចកាត់បន្ថយការប្រើប្រាស់របស់យើងតែយើងគួរតែជ្រើសរើសបន្ថែមទៀតដោយយកចិត្តទុកដាក់បំផុត និងកំណត់ឡើងវិញនូវវប្បធម៌នៃការប្រទានអ្វីមួយដែលមានតម្លៃទាក់ទងនឹងអំណោយទានរបស់យើងគឺមិនមែននៅក្នុងន័យសម្ភារនិយមនោះទេ ប៉ុន្តែនៅក្នុងអត្ថន័យផ្លូវចិត្។ .

Cherie Tseng គឺជាប្រធានផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន fintech ក្នុងស្រុក ដែលជាម្តាយមានកូនបីនាក់ និងជាអ្នកកែសម្រួលជាមួយ The Birthday Collective៕

ប្រភព៖ CNA/aj