ចំណេះដឹង

ការផ្តល់អំណោយដល់កូនឬចៅៗក្នុងថ្ងៃបុណ្យគឺជាការបង្កើតនូវទម្លាប់ល្អនិងបណ្តុះគំនិតនៃក្តីស្រឡាញ់

ដោយ៖ ស.សម្បត្តិ

នៅថ្ងៃឈប់សម្រាកជាពិសេសថ្ងៃបុណ្យផ្សេងៗគឺជាពេលវេលាសម្រាប់គ្រួសារ គឺជាឱកាសដ៏ល្អបំផុតសម្រាប់ទំនាក់ទំនង និងស្នេហា។ឪពុកម្តាយឬអាណាព្យាបាលត្រូវឆ្លៀតផ្តល់នូវអំណោយទោះតិចឬច្រើនក្តីទៅតាមលទ្ធភាពដែលខ្លួនមាន។ ទំនៀមទម្លាប់ដ៏ផូរផង់នេះគឺវាជាធាតុផ្សំដ៏សំខាន់ដែលមានតាំងពីយូរលង់មក។

ផ្តើមចេញពីនោះវាបានចូលរួមបង្ហាញនូវទម្លាប់ល្អថែមទាំងបានបណ្តុះគំនិតនៃសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនិងបង្ហាញពីការដឹងគុណទៅដលល់កូនៗដោយគ្មានទីបញ្ចប់នៅក្នុងគ្រួសារតជំនាន់។

ថ្ងៃឈប់សម្រាកគឺជាពេលវេលាដ៏រីករាយ ដែលមនុស្សជំនាន់ក្រោយ និងក្រុមគ្រួសារមកជួបជុំគ្នា ដើម្បីចែករំលែកពេលវេលាជាមួយ និងបង្ហាញចិត្តសប្បុរសចំពោះគ្នាទៅវិញទៅមក។ ទាំងនេះគឺជាបទពិសោធដ៏សំខាន់ជាពិសេសក្នុងនៅក្នុងគ្រួសារដែលពិភពលោកយើងបានដំណើរការរៀងរហូតមក៕