កីឡា

Ten Hag អួតថាUnited អាច ‘នឹងផ្តួលក្រុមណាមួយ’ នៅពេលដែលសមាជិកក្រុមត្រឡប់មកលេងវិញ

ប្រែសម្រួល៖បញ្ញា

អ្នកចាត់ការ Erik Ten Hag បាននិយាយថា Manchester United មានក្រុមកំពូល ៗ របស់ Premier League បានគាំទ្រឲ្យក្រុមរបស់គាត់ត្រឡប់មកប្រកួតឲ្យបានល្អឡើងវិញនៅពេលដែលកីឡាករសំខាន់ៗបានសះស្បើយពីរបួសត្រឡប់មកវិញ។

ក្រុម United ឈរនៅលេខរៀងទី ៧ ក្នុងតារាងចំណាត់ថ្នាក់ដែលមានត្រឹម ៦ ពិន្ទុនៅក្នុង ៤  ប្រកួតចាញ់ ៣ ប្រកួតចុងក្រោយគឺចាញ់ក្រុម Bournemouth និង Bayern Munich នៅមុនតាមយកស្មើជាមួយនិងLiverpool ។

សមាជិកក្រុមរបស់ Ten Hag ជួប​បញ្ហា​របួស​ជាច្រើននាក់ ដូចជា Casemiro, Lisandro Martinez, Mason Mount, Tyrell Malacia, Victor Lindelof និង Amad Dialloជាដើម។

“​អ្នក​រាល់​គ្នាត្រូវ​យល់​ថា​នៅ​ពេល​ដែល​អ្នក​មាន​កីឡាករ​ល្អៗ​បែប​នេះ​ហើយ​មិន​អាច​ប្រើការ​បាន វា​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​លទ្ធផល​ប្រកួត ប៉ុន្តែ​យើង​នៅតែឈរឲ្យបានរឺងមាំដដែលនៅពេល​ដែល​យើង​អាច​ផ្លាស់​ប្តូរ​វាសម្រាប់​រដូវ​កាលមួយ​នេះ។

“ខ្ញុំមានទំនុកចិត្ត នៅពេលដែលកីឡាករទាំងនេះត្រឡប់មកវិញ ពួកយើងនឹងមានសមាជិកក្នុងក្រុមដែលអាចលេងបានល្អហើយថែមទាំងខ្លាំងទៀតផង។ Liverpool ជាក្រុមកំពូលតារាង នៅចុងសប្តាហ៍មុន ដូច្នេះពួកយើងបានប្រកួតជាមួយគេក្រុមនេះដែលជាជើងខ្លាំងហើយគ្រប់គ្នាជឿជាក់ថា​យើងនៅតែមានទំនុកចិត្តថា​អាច​យក​ឈ្នះ​ពួកគេ​បាន“។

United ត្រូវជួបក្រុម West Ham United នៅថ្ងៃសៅរ៍ មុននឹងជួបក្រុមលេខ២ Aston Villa នៅថ្ងៃអង្គារខាងមុខនេះ៕

ប្រភព៖ Reuters