អន្តរជាតិ

Apple ស្វែងរកកិច្ចព្រមព្រៀងប្រើប្រាស់សម្ភារដែលមានការអភិវឌ្ឍ AI ជាមួយប្រព័ន្ធផ្សាយព័ត៌មាន

ប្រែសម្រួល៖ សហការី

កាលពីថ្ងៃសុក្រសារព័ត៌មាន New York Times បានរាយការណ៍ថា ក្រុមហ៊ុន Apple បានបើកការសន្ទនានៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះជាមួយនឹងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម និងអង្គភាពបោះពុម្ពផ្សាយធំៗ ដោយស្នើសុំការអនុញ្ញាតធ្វើការអភិវឌ្ឍប្រព័ន្ធបញ្ញាសិប្បនិមិត្តលើសម្ភារប្រើប្រាស់របស់ពួកគេ។

ក្រុមហ៊ុនផលិតទូរសព្ទ iPhone បានធ្វើកិច្ចព្រមព្រៀងសម្រាប់រយ:ពេលច្រើនឆ្នាំក្នុងតម្លៃយ៉ាងតិច ៥០ លានដុល្លារ ដើម្បីធ្វើអាជ្ញាបណ្ណសម្រាប់ការបង្ហោះសារនិងអត្ថបទព័ត៌មានតាមប្រព័ន្ធបញ្ញាសិប្បនិមិត្ត នេះបើយោងតាមរបាយការណ៍ដែលបានលើកឡើងដោយអ្នកដែលបានដឹងពីការពិភាក្សាមួយនេះ។

សារព័ត៌មាន New York Times បាន​និយាយ​ថា Apple បានទាក់ទងស្ថាប័នព័ត៌មានដូចជា Condé Nast អ្នកបោះពុម្ពផ្សាយ Vogue និង New Yorker NBC និង IAC ដែល​ជា​ម្ចាស់​របស់ People, the Daily Beast និង Better Homes and Gardens។

រូបសញ្ញា Apple ត្រូវបានគេឃើញនៅលើហាង Apple នៅ The Marche Saint Germain ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2020។ REUTERS/Gonzalo Fuentes/File Photo

យោងតាមរបាយការណ៍បានឲ្យដឹងថា អ្នកបោះពុម្ពផ្សាយមួយចំនួនដែលទាក់ទងដោយក្រុមហ៊ុន Apple មិនបានសាទរចំពោះការផ្លាស់ប្តូប្រព័ន្ធបច្ចេកវិទ្យានេះទេ។ Apple មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការធ្វើ​អត្ថាធិប្បាយ​របស់ Reuters នៅឡើយ។

បច្ចេកវិទ្យាប្រព័ន្ធបញ្ញាសិប្បនិមិត្តដ៏ធំបាននិងកំពុងវិនិយោគយ៉ាងខ្លាំងក្លាដើម្បីរួមបញ្ចូល AI ជំនាន់ក្រោយ ម្យ៉ាងវិញទៀត Apple បានប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីកែលម្អមុខងារជាមូលដ្ឋាននៅក្នុងឧបករណ៍ថ្មីរបស់ខ្លួន។

ក្រុមហ៊ុន Apple ក៏បានណែនាំកុំព្យូទ័រ MacBook Pro និង iMac ថ្មី និងបន្ទះឈីបថ្មីចំនួន ៣ ដើម្បីផ្តល់ថាមពលដល់ពួកគេនៅក្នុងខែតុលា ដោយគូសបញ្ជាក់ថា ទាំងនេះអាចត្រូវបានប្រើដោយអ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិត ដែលការជជែកគ្នាលើប្រព័ន្ធនេះឬការបង្កើតកម្មវិធីផ្សេងៗទៀតក្នុងប្រពន្ធនេះតែងតែត្រូវបានរារាំងដោយសាទំហំផ្ទុកទិន្នន័យដែលអាចប្រើបាននៅក្នុងអង្គចងចាំរបស់កុំព្យូទ័រមានកម្រឹតទៅតាមស្តង់ដា៕

ប្រភព៖ Reuters