uncategorized

កំពង់ផែស្វយ័តក្រុងព្រះសីហនុចំណូលអាជីវកម្មប្រមាណជាង ៨៥លានដុល្លារក្នុងរយៈពេល១១ខែ

ដោយៈសិរីមតី
ភ្នំពេញៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ មានបរិមាណទំនិញឆ្លងកាត់ចំនួនប្រមាណជាង ៧លាន​តោន កើនទ្បើង ១១,៣៤% និងចំណូលអាជីវកម្មសរុបមានចំនួនប្រមាណជាង ៨៥លានដុល្លាអាម៉េរិក កើនទ្បើង ២,៧១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ។

ចំណែកបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ម៉ឺន TEUs ដោយមានកំណើនមធ្យម ១០,៨៣% ក្នុងរយៈពេល ១២ឆ្នាំ ចុងក្រោយ គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២ ។

ទិន្នន័យ​បាន​បន្ថែម​ថា​ ​កំពង់ផែ​រដ្ឋ​នេះ​ ​បាន​គ្រប់គ្រង​ទំនិញ​កុងតឺន័រ​ជាង​ ​៧​ ​លាន​តោន​ក្នុង​អំឡុង​ពេល​ពី​ខែ​មករា​ដល់​ខែវិច្ឆិកា​ឆ្នាំនេះ​ដែល​កើន​ឡើង​ ​១​១​ភាគរយ​ ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​។

​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី​ដំណាក់កាល​ទី​១​ ​នៅ​ឯ​កំពង់ផែ​កាលពី​ថ្ងៃសុក្រ​ ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​មានប្រសាសន៍ថា​« ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​បាន​នឹង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​។​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​គឺជា​ច្រក​អន្តរជាតិ​ដ៏​សំខាន់​សម្រាប់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ ​និង​ពិភពលោក​”​។​ យើង​មានបំណង​ប្រែក្លាយ​ច្រក​ទំនិញ​នេះ​ទៅជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ក្នុង​តំបន់​ក្នុង​ឆ្នាំ​២​០​២​៩​»​។​

​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​គឺជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​អន្តរជាតិ​ ​និង​ពាណិជ្ជកម្ម​តែមួយ​គត់​របស់​ព្រះរាជាណាចក្រកម្ពុជា​៕

​​