អន្តរជាតិ

អ្នកដំណើរជាង ៨,០០០ នាក់ត្រូវជាប់នៅក្នុងអាកាសយានដ្ឋាន Jejuដោយសារព្រិលធ្លាក់ខ្លាំង

ប្រែសម្រួល៖ កញ្ញាស្រីស្រស់

ដោយសារតែមានស្ថានភាពអាកាសធាតុត្រជាក់និងមានព្រិលធ្លាក់ខ្លាំងនៅប្រទេសកូរ៉េខាងត្បូងបង្កឲ្យមានការរំខាននៅទូទាំងប្រទេស រួមទាំងកិច្ចប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ Jeju ផងដែរ។

សារព័ត៌មាន Korea Herald បានរាយការណ៍ថាមានអ្នកដំណើរជាង ៨,០០០ នាក់ដែលត្រូវចេញដំណើរតាមជើងយន្តហោះត្រូវបានជាប់គាំងនៅក្នុងព្រលានយន្តហោះ បន្ទាប់ពីផ្លូវរត់ត្រូវបានផ្អាកនៅព្រឹកថ្ងៃសុក្រ ២២ ធ្នូ ដោយសារតែមានព្រិលធ្លាក់និងខ្យល់បក់បោកខ្លាំងហួសកម្រឹត។

ការប្រែប្រួលអាកាសធាតុនេះបាននាំឲ្យមានការលុបចោលជើងហោះហើរជាង ២៦០ ជើងទាំងទៅ និងមកពីកោះ Jeju បើគិតមកទល់នឹងរសៀលថ្ងៃសុក្រ។ រួមទាំងជើងហោះហើរក្នុងស្រុកចំនួន ១៣៧ ជើង និងការចាកចេញចំនួន ១២២ ជើង។

The Korea Herald បានបន្ថែមដោយដកស្រង់សម្តីពីអាកាសយានដ្ឋាន Jeju ថា អាកាសយានដ្ឋានបានដំណើរការឡើងវិញបន្ទាប់ពីជាង ៧ ម៉ោងក្រោយពីការបញ្ចប់ប្រតិបត្តិការសម្អាតព្រិលនៅលើផ្លូវសម្រាប់យន្តហោះរត់។

ទីភ្នាក់ងារព័ត៌មានបានបន្ថែមថា ពេលវេលាហោះហើរពិតប្រាកដនៅតែប្រែប្រួល ទោះបីជាអាកាសយានដ្ឋានបានបន្តប្រតិបត្តិការឡើងវិញដោយសារស្លាបនិងតួយន្តហោះត្រូវប៉ះទង្គិចនិងព្រិល។

  • រលកត្រជាក់ឡើង “ហួសកម្រឹត”

ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​រាយការណ៍​ថា រលក​ត្រជាក់​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ព្រឹក​ថ្ងៃ​សុក្រ ដោយសីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ដល់ -១៤.៧ ​ក្រោមសូនអង្សាសេនៅ​ក្នុងទីក្រុង​សេអ៊ូល។

និងនៅតំបន់ផ្សេងទៀតជាច្រើនបានកត់ត្រាសីតុណ្ហភាពអប្បបរមាទាបជាងរដ្ឋធានី ទីរួមទាំងខេត្ត Gangwon ដែលបានចុះនៅព្រឹកព្រលឹមទាបបំផុតក្រោម -២០ ​ក្រោមសូនអង្សាសេបើយោងតាមអាជ្ញាធរឧតុនិយម។

យ៉ុនហាប់បានបន្ថែមថា ខ្យល់បក់បោកខ្លាំងក្នុងល្បឿនលើសពី ៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង បានបង្កឲ្យកាន់តែត្រជាក់ខ្លាំងនៅក្នុងតំបន់ភាគច្រើន។

​បើ​តាមសារព័ត៌មាន Yonhap បានឲ្យដឹងថាមានទឹកកកច្រើននៅ​ទូទាំង​ប្រទេស​ដោយសារ​តែអាកាសធាតុចុះត្រជាក់ខ្លាំងហួសកម្រឹតមាន​ជាង ២០០ ករណី​និងការករកើតទឹក​កក និង​បង្កការខូចខាតផ្សេងៗ ជារួមមាន៩០ ករណីនៅ​ក្នុងទីក្រុង​សេអ៊ូល បើគិតមក​ត្រឹម​ម៉ោង ១១ ព្រឹក នេះ ។

សារព័ត៌មាន យ៉ុនហាប់បានរាយការណ៍ថា ការធ្លាក់ព្រិលខ្លាំងហួសកម្រឹតក៏បានបង្កឲ្យមានផលប៉ះពាល់ដល់កិច្ចប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរចំនួន ៤៦ ករណីនៅលើផ្លូវចំនួន ៣៦ និងការចូលទៅកាន់ផ្លូវចំនួន ៩១ នៅឧទ្យានជាតិចំនួន ៦ ។

មិន​តែ​ប៉ុណ្ណោះ​ក៏​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត និងបង្ក​របួសស្នាម​ដោយសារ​ការដើរដួល​នៅលើទឹកក ៕

ប្រភព៖ Agencies/fh(rj)