ព័ត៌មានជាតិ

សមាជិកព្រឹទ្ធសភានិងរដ្ឋសភាដាំកូនឈើ៣០០ដើមនៅបន្ទាយរថក្រោះយោភូមិភាគទី៥

ដោយ : បន្ទាយ / បន្ទាយមានជ័យ.

ដើម្បីចូលរួមថែរក្សាព្រៃឈើ និងការដាំដុះព្រៃឈើ និងដើម្បីរក្សា បរិស្ថានបៃតងនៃធនធានធម្មជាតិ លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា លោកអ៊ី ឡុង សមាជិករដ្ឋសភា បាននាំយកកូនឈើចំនួន៣០០ដើម ជាអំណោយរបស់លោកកែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យនិងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងលោកស្រីទៅប្រគល់.និងដាំជូនលោកឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរងនៃបញ្ជាការដ្ឋានរថក្រោះនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរ:ភូមិន្ទ ប្រចាំទិសយោធភូមិភាគទី៥ នាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ទោ កែវ សេងឡាយ បានអោយនាថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៣ នោះថា : .កូនឈើទាំងនោះមានប្រភេទកូនឈើបេងអូស្រ្តាលី(ហៅដើមគីនី) ដែលជាឈើសម្រាប់លម្អនិងលើកកម្ពស់បរិស្ថាន ។

ក្នុងឱនោះ លោកអ៊ី ឡុង បានពាំនាំនៅប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា រដ្ឋសភា សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងពីលោកកែ គឹមយ៉ាន និងលោកជំទាវ មកជូនដល់មេបញ្ជាការ មេបញ្ជាការរង នាយ នាយរងនិងពលទាហាននៃទីបញ្ជាការដ្ឋានរថក្រោះរបស់អគ្គបញ្ជាការដ្ឋានកងខេមរ:ភូមិន្ទប្រចាំទិសយោភូមិភាគទី៥ ដែលមានបន្ទាយនៅ ស្រុកព្រះនេត្រព្រះ។

លោកកោតសរសើរនិងសាទរចំពោះការកែច្នៃផ្នែកនៃតំបន់នេះអោយប្រែក្លាយជាតំបន់រមណីយដ្ឋានយ៉ាងស្រស់ស្អាតសម្រាប់ប្រជាពលរដ្ឋទៅកំសាន្តលេង ៕