កម្សាន្ដ

ខេត្តស្ទឹងត្រែងមានទីតាំងសំខាន់ៗចំនួន៧សម្រាប់ជ្រើសរើសក្នុងការធ្វើដំណើរកម្សាន្ត

ដោយ:សុខុម
ស្ទឹងត្រែង:តាមការណែនាំពីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងថាសក្តានុពលទេសចរធម្មជាតិនិងកន្លែងកែច្នៃចំនួន៧ជាជម្រើសល្អក្នុងដំណើរកន្សាន្តរបស់ភ្ញៀវមកកាន់ទឹកដីភាគឦសាន្តជាប់ព្រំដែនឡាវ។


លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានប្រាប់ឱ្យដឹងថាមុននឹងឈានដល់ដាច់ឆ្នាំសាកលខាងមុខនេះខេត្តបានត្រៀមរួចរាល់ជាស្រេចហើយ។ក្នុងនោះម្ចាស់អាជីវកម្មផ្ទះសំណាក់សណ្ឋាគារ ទាំងអស់រួមទាំងទីតាំងរមណីយដ្ឋាននីមួយៗ ត្រូវរៀបចំឲ្យមានភាពបៃតង បរិស្ថានល្អ ម្ហូបអាហារមានរសជាតិឆ្ងាញ់ និងមានអនាម័យលក់ក្នុងតម្លៃសមរម្យ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានណែនាំថាក្នុងឱកាសឆ្លងឆ្នាំសកលខាងមុខនេះខេត្តស្ទឹងត្រែងមានកន្លែងបោះតង់តាមឆ្នេរខ្សាច់ដងទន្លេមេគង្គលើ មានសណ្ឋាគារចំនួន ៤ ផ្ទះសំណាក់ចំនួន ២៧ មានបន្ទប់សរុបចំនួន ៨០០ បន្ទប់។


រីឯមណីយដ្ឋានមាន៧កន្លែងរីសតចំនួន ២កន្លែងដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរក្នុងដំណើរកម្សាន្តដ៏ឆាប់ខាងមុខ។ចំពោះរមណីយដ្ឋានដែលភ្ញៀវអាចទៅបានមាន៖ ១. រមណីយដ្ឋានអូរឬស្សីកណ្តាលស្ថិតនៅក្នុងស្រុកសៀមបូក។ ២. អន្លង់ផ្សោតព្រះរំកិល ៣. អូរស្វាយសែនជ័យ ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ។៤. ភ្នំជម្រកសត្វ នៅស្រុកថាឡាបរិវ៉ាត់។៥. សម្រស់កោះហាន ស្រុកបុរីអូរស្វាយសែនជ័យ។៦កោះព្រះ ស្រុកសៀមបូក៧. ឆ្នេរខ្សាច់សេកុង។
ក្រៅពីនេះក៏មានរីស្សតចំនួន២គឺ ១. រីស្សតបក្សីមេគង្គ និង២.ស្ទឹងត្រែង រីសត៕