កម្សាន្ដ

ទេសចរម៉ាឡេស៊ី៣៧នាក់ បើករថយន្តRangRover ចំនួន៧គ្រឿងចូលតាមច្រកព្រំដែនប៉ោយប៉ែតមកទស្សេនាកម្ពុជា

ដោយ ៖ បន្ទាយ / បន្ទាយមានជ័យ

ភ្ញៀវទេសចរជនជាតិម៉ាឡេស៊ីចំនួន៣៧នាក់ បានបើកនិងជិះរថយន្តRang Rover ចង្កូតស្តាំចំនួន០៧គ្រឿង ឆ្លងកាត់ផ្លូវគោកពីព្រំដែនម៉ាឡេស៊ី-ថៃ រួចចូលតាមច្រកទ្វារព្រំដែនអន្តរជាតិខ្កងលឹកប្រទេសថៃ-ច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត នាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមកទស្សនាប្រទេសកម្ពុជាកាលពីនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

មន្ត្រីនគរបាលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតអោយដឹងនៅថ្ងៃទី២០ខែធ្នូថា : កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារនេះ បានជួយសម្របសម្រួលដំណើរចូលប្រទេសជូនភ្ញៀវទេសចរជនជាតិម៉ាឡេស៊ីចំនួន៣៧នាក់ / ស្រី ០៨នាក់ /កុមារ ១៤នាក់ ដែលធ្វើដំណើរតាមរថយន្តរែងរ៉ូវែរ(Rang Rover) ចង្កូតស្ដាំ០៧គ្រឿង និងមានប្រើប្រាស់លិខិតឆ្លងដែនត្រឹមត្រូវដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល០៨ថ្ងៃ(១៩ដល់២៦ ខែធ្នូ ឆ្នាំ២០២៣)។

ចំណែកសុះ រ៉ូហ្សាលី.ប្រធានសមាគមសិស្ស និស្សិតឥស្លាមកម្ពុជាសាខាខេត្តបន្ទាយមានជ័យនិងលោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណអោយដឹងនាថ្ងៃទី២០ខែធ្នូថា : ក្រុមភ្ញៀវទេសចរម៉ាឡេស៊ីទាំងនេះត្រូវចូល-ចេញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យតែមួយនៅពេលមកដល់និងចាកចេញពីប្រទេសកម្ពុជា ។

ក្នុងនោះក្រុងសិរីសោភ័ណក៏បានចេញមកទទួលបដិសណ្ឋារកិច្ចក្រុមរថយន្តឌីហ្វេនឌ័រ(Defender Car Tour) កម្ពុជា-ម៉ាឡេស៊ីដែលឆ្លងកាត់ក្រុងសិរីសោភ័ណខេត្ត បន្ទាយមានជ័យផងដែរ ។

សូមរំលឹកថា រៀងរាល់សប្តាហ៏តែងមានក្រុមភ្ញៀវទេសចរបរទេសក្នុងក្រុមក្បួនម៉ូតូធំ ,រថយន្តកីឡា,រថយន្តទេសចរណ៍,រថយន្តការពារ ,រថយន្តផ្លូវលំបាក(Off Road ) បានធ្វើដំណើរចូលមកទសក្នុងសនាប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ៕