សេដ្ឋកិច្ច

ម៉ូតូធំ៥០០គ្រឿង មកជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ដោយៈសិរីមតី
ភ្នំពេញ៖ អ្នកជិះម៉ូតូធំ មកពីប្រទេសកម្ពុជា វៀតណាម ថៃ និងឡាវ បានជិះម៉ូតូធុនធំគ្រប់ប្រភេទ ចំនួន៥០០គ្រឿងឆ្ពោះទៅកាន់ខេត្តសៀមរាប។

ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា៖ ក្បួនម៉ូតូធំចម្រុះជាតិសាសន៍នេះ គឺដើម្បីផ្សព្វផ្សាយសក្តានុពលផលិតផលទេសចរណ៍ខេត្តសៀមរាប ព្រមទាំងរឹតចំណងមិត្តភាពរវាងប្រទេសជិតខាង។

ក្បួនម៉ូតូធំទាំងនេះ មកពីក្លិប Sedarah MC Cambodia និង ក្លឹប Friendly Bikers Cambodia និងក្លឹបមកពីប្រទេសវៀតណាម ឡាវ និង ថៃ ៕