សន្ដិសុខសង្គម

មន្រ្តីមន្ទីរសាធារណការខេត្តព្រះវិហារម្នាក់ស្លាប់កៀបជាប់ក្នុងរថយន្តពេលបុកជាមួយរថយន្តដឹកចេក

ដោយ៖សុខុម
ព្រះវិហារ៖ មន្ត្រីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារម្នាក់បានស្លាប់ដោយកៀបជាប់នៅក្នុងរថយន្ត។រីឯភាគីអ្នកបើកបររថយន្តសាំយ៉ុងដឹកចេកក៏រងរបួសធ្ងន់ផងដែរ។
ហេតុការណ៍នេះបានកើតឡើង


នៅ ភូមិរំចេក ឃុំរមណីយ ស្រុករវៀងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣។
លោកលឹមអង់អាចអធិការនគរបាលស្រុករវៀងបានឲ្យ cambodia flash news ដឹងនៅរសៀលថ្ងៃទី១៨ធ្នូ ថាឈ្មោះសំ វិចិត្រ្តា ភេទប្រុសអាយុ៣៦ឆ្នាំមានតួនាទីជា
ប្រធានការិយាល័យដឹកជញ្ចូន នៃមន្ទីរសាធា


រណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានស្លាប់។មុនពេលកើតហេតុបានធ្វើដំណើរតែម្នាក់ឯងចូលក្រុងព្រះវិហារប៉ុន្តែរថយន្តដឹកចេកមានទិសដៅពីព្រះវិហារឆ្ពោះទៅកំពង់ធំ។
លោកអធិការនគរបាលស្រុករវៀងបានឲ្យដឹងទៀតថាអ្នកជិះនៅក្នុងរថយន្តដឹកចេកមានចំនួន៤នាក់ក្នុងនោះអ្នកបើកបររងរបួសធ្ងន់។ដោយឡែកអ្នករួមដំណើរបីទៀតមិនគ្រោះថ្នាក់ទេ។
លោកអធិការនគរបាលស្រុកនិយាយសន្និដ្ឋានថាគ្រោះថ្នាក់អាចបណ្ដាលមកពីកត្តាមនុស្ស។រថយន្តខូចខាតធ្ងន់ធ្ងរបុកខ្ទាតធ្លាក់ពីលើផ្លូវទាំងសងខាងបច្ចុប្បន្នយកមកទុកនៅអធិការដ្ឋាននគរបាលស្រុកហើយ៕