សេដ្ឋកិច្ច

ធនាគារកណ្តាលចិនបានចាក់បញ្ចូលសាច់ប្រាក់ដើម្បីធានាលំហូរសាច់ប្រាក់បង្វិលត្រឡប់មកស្ថាប័នហិរញ្ញវត្ថុសម្រាប់រយៈពេល ១៤ ថ្ងៃម្តងនៅចុងឆ្នាំនេះ

ប្រែសម្រួល៖ សហការី

សៀងហៃ៖ កាលពីថ្ងៃចន្ទ ធនាគារកណ្តាលរបស់ប្រទេសចិនបានបន្តបញ្ចូលសាច់ប្រាក់បន្ថែមជាលើកដំបូងសម្រាប់រយៈពេលខ្លីចំនួន ១៤ ថ្ងៃម្តងក្នុងទម្រង់បង្វិលត្រឡប់និងបន្តសម្រាប់រយៈពេល ៣ ខែថែមទៀត ដែលជាកិច្ចខិតខំប្រឹងប្រែងជួយសម្រួលដល់ការកើនឡើងនូវតម្រូវការសាច់ប្រាក់នៅចុងឆ្នាំនេះ។

ធនាគារប្រជាជនចិន (PBOC) បានចាក់បញ្ចូលសាច់ប្រាក់សរុបទាំងអស់ចំនួន ២៤៤ ពាន់លានយន់ ស្ម់នឹង ៣៤.២៨ ពាន់លានដុល្លារ តាមរយៈ repos repos ទម្រង់បង្វិលត្រឡប់នៅក្នុងប្រតិបត្តិការទីផ្សារបើកចំហ និងមានបន្ថែមដល់ទៅ ១៨៤ ពាន់លានយន់ តាមរយៈ tenor សម្រាប់រយៈពេលចំនួន ប្រាំពីរថ្ងៃម្តង និង ៦០ ពាន់លានយន់ តាមរយៈ tenor សម្រាប់រយៈពេលចំនួន ១៤ ថ្ងៃម្តង។

ការបន្តផ្តល់សាច់ប្រាក់កម្ចីឡើងវិញតាមរយៈ ១៤ ថ្ងៃម្តង ដែលត្រូវកំណត់ជាប្រាក់បង្វិលសងទៅស្ថាប័នហិរញ្ញវត្ថុ គឺជាការចាក់បញ្ចូលសាច់ប្រាក់ជាលើកដំបូងគិតចាប់តាំងពីចុងខែកញ្ញាមក។

ធនាគារកណ្តាលចិនបាននិយាយថាកិច្ចប្រតិបត្តិការកាលពីថ្ងៃច័ន្ទគឺមានគោលបំណង “រក្សាលក្ខខណ្ឌសាច់ប្រាក់បំណាច់ឆ្នាំឲ្យបានគ្រប់គ្រាន់” នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះតាមអ៊ីនធឺណិត៕

($1 = 7.1179 យន់ចិន)

ប្រភព៖ Reuters