សន្ដិសុខសង្គម

ចាប់ខ្លួនផ្កាយពីរជានាយកសាលានគរបាលភូមិភាគ៥ម្នាក់

ដោយ៖សុខុម
ភ្នំពេញ៖សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនលោកផ្កាយ២ ជានាយកសាលានគរបាលភូមិភាគ៥ម្នាក់បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣។


ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីចាប់ខ្លួនលោកផ្កាយពីរធ្វើឡើងនៅពេលគាត់ធ្វើដំណើរទៅដីចម្ការមួយកន្លែងនៅស្រុកសំឡូតកាលពី ថ្ងៃទី ១៧ ធ្នូ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាផ្កាយពីរឈ្មោះប៉ិវ៉ាន់ចាប់ខ្លួនសំអាងទៅលើដីកាបង្គាប់ ឲ្យចាប់ខ្លួន ឃុំខ្លួន របស់ប្រធាន ក្រុមប្រឹក្សាជំនុំជម្រះនៃ សាលា ឧ ទ្ធ រ ណ៍ ភ្នំពេញពី បទ « រំលោភ លើ ទំនុកចិត្ត » ។ផ្កាយ ២រូបនេះសំបូរ រឿងអាស្រូវសំណុំរឿងដីធ្លី នៅ ស្រុក សំឡូត ។

យោង ដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនលេខ ៧ ដក ឧ /២៣ ចុះ ថ្ងៃ ទី២២ មិថុនា ឆ្នាំ ២០២៣ ចេញដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ភ្នំពេញ លោក សួ ស សំអាត ថាជនជាប់ចោទ ឈ្មោះ ប៉ិ វ៉ា ន់ ភេទប្រុសអាយុ ៥៤ ឆ្នាំ ជា មន្ត្រី នគរបាល ត្រូវបានចាប់ខ្លួនពី បទ « រំលោភ លើ ទំនុកចិត្ត » ដែលប្រព្រឹត្តនៅ រាជធានី ភ្នំពេញ កាល អំឡុង ឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១៥បទល្មើស ព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាម បញ្ញត្តិ មាត្រា ៣៩១,៣៩២នៃ ក្រមព្រហ្មទណ្ឌ៕