សន្ដិសុខសង្គម

ឃុំខ្លួនចាងហ្វាងកាសែតម្នាក់នៅខេត្តស្ទឹងត្រែងពាក់ព័ន្ធរឿងកាប់រានដីព្រៃ

ដោយ៖សុខុម
ស្ទឹងត្រែង៖តុលាការខេត្តស្ទឹងត្រែងបានសម្រេចឃុំខ្លួនចាងហ្វាងកាសែតម្នាក់ដាក់ក្នុងពន្ធនាគារនៅព្រឹកថ្ងៃទី១៨ខែធ្នូ២០២៣។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាកងរាជអាវុធហត្ថបានចាប់ខ្លួនឈ្មោះគឹម ដែន ភេទប្រុសអាយុ២៨ឆ្នាំមានតួនាទីជាចាងហ្វាងការផ្សាយឌីអិនសន្តិភាពញ៉ូវបច្ចុប្បន្នរស់នៅភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។


សមត្ថកិច្ចបានឲ្យដឹងទៀតថាការចាប់ខ្លួនចាងហ្វាងកាសែតរូបនេះដោយផ្អែកទៅលើដីការបស់តុលាការចោទប្រកាន់
ពីបទ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុព័ទ្ធកាន់កាប់ដីព្រៃ ប្រព្រឹត្តនៅភូមិណាអួង (ចំណុចវាលប៉ារ៉ា) ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាល
ពីថ្ងៃ ទី២៩ ខែមេសា ឆ្នាំ២០១៥ ។ តុលាការបានសម្រចដាក់ទោសអោយជាប់ពន្ធនាគារកំណត់ ០៥ (ប្រាំ) ឆ្នាំ គិតចាប់ពីសាលក្រមចូលស្ថាពរ រឹបអូសសម្បត្តិរដ្ឋនូវ ដីដែលមានទំហំ ៣២២៩ម ព្រមទាំងរោងទំហំ ៣មX៣ម ចំនួន០១ខ្នង ត្រង់ចំណុចនិយាមការUTM(624245-
1539797) ក្នុងភូមិណាអួង(វាលប៉ារ៉ា) ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕