អន្តរជាតិ

Tibet Airlinesចុះកិច្ចព្រមព្រៀងជាមួយនិងសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន C919ដែលសាកសមសម្រាប់តំបន់ខ្ពង់រាប

ប្រែសម្រួល៖សហការី

ប៉េកាំងៈកាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនី WeChat របស់ខ្លួន ដោយដកស្រង់សម្តីអនុប្រធានតំបន់ទីបេ លោក Wei Xiuchang ថា ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC) កាលពីថ្ងៃអាទិត្យដើម្បីសាកល្បងរួមគ្នាក្នុងការហោះហើរយន្តហោះពាណិជ្ជកម្មចិនប្រភេទ C919 ដែលមានរាងតូចល្មមហើយស័ក្តិសមសម្រាប់តំបន់ខ្ពង់រាប។

កិច្ចព្រមព្រៀងនេះមិន​មានកំណត់​រយៈពេល​​សម្រាប់​ការហោះហើរសាកល្បងយន្តហោះពាណិជ្ជកម្មចិនប្រភេទ C919 ​​នេះ​ទេ។

សារព័ត៌មានចិនបានចេញផ្សាយថា COMAC យន្តហោះពាណិជ្ជកម្មចិនដែលគាំទ្រដោយរដ្ឋនាពេលថ្មីៗនេះ បានបង្ហាញនូវប្រភេទ C919 ចំនួនពីរប្រភេទនៅឯ ការតាំងពិពណ៌អាកាសចរណ៍ក្នុងទីក្រុងសៀងហៃ ដែលជាម៉ូដែលតួវែង និងមូដែលតួខ្លីសម្រាប់តំបន់ខ្ពង់រាប ។

យន្តហោះ C919 ត្រូវបានគេសរសើរថាជាគូប្រជែងនឹងយន្តហោះ Airbus (AIR.PA) A320neo និង Boeing (BA.N) 737 MAX ដែលជាយន្តហោះសេរីតែមួយ៕

ប្រភព៖ Reuters