សន្ដិសុខសង្គម

ហៃឡែនឌ័រពន្លះម៉ូតូបណ្តាលឲ្យស្រីម្នាក់បាក់ជើងរួចបើករត់ប្រាសអាយូស

ដោយ : បន្ទាយ / បន្ទាយមានជ័យ

រថយន្តម៉ាកToyota Highlander បុកជាមួយម៉ូតូបង្កអោយស្រីម្នាក់រងរបួសធ្ងន់បាក់ជើងកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានដំបូងៗពីកន្លែងកើតហេតុបានអោយដឹងថា : ក្រោយបង្ករថយន្តនោះ បានបើករត់គេចបាត់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

ចំណែក ជនរងគ្រោះត្រូវបានក្រុមប្អូនៗជួយសង្គ្រោះបឋមនាំទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ៕