សន្ដិសុខសង្គម

រថយន្តដឹកដើមដំឡូងមីរអិលចុះចំណោតក្រឡាប់ស្លាប់២នាក់

ដោយ:សុខុម
មណ្ឌលគិរី÷មនុស្សចំនួន២នាក់បានស្លាប់ក្នុងឧប្បត្តិរវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយក្រឡាប់លើទ្រូងផ្លូវ នៅវេលាម៉ោង០៨:២០នាទីព្រឹក ថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៣ ផ្លូវជាតិ៦៧ឯភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។


សមត្ថកិច្ចបានអោយដឹងថាដើមហេតុគឺរថយន្តបើកចុះចំណោតបែកកង់ក្រោយទាញចង្កូតបណ្តាលអោយក្រឡាប់លើទ្រូងផ្លូវ នៅក្នុងរថយន្តមានមនុស្សចំនួន០៥នាក់ប្រុសទាំងអស់។ បណ្តាលអោយស្លាប់០២នាក់និងស្រាល០៣នាក់។
ប្រភពបានអោយដឹងទៀតថារថយន្តដែលជួបគ្រោះថ្នាក់គឺគោលដៅចេញពីខេត្តស្វាយរៀងដឹកដើមដំឡូងមីមកអោយគេនៅភូមិពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។


ហេតុការណ៍ខាងលើអ្នកបើករថយន្តឈ្មោះនន់ ឈៀន ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិមុនីប្រឹក្សា ឃុំត្រល់ ស្រុករមាស់ហែក ខេត្តស្វាយរៀង រងរបួសស្រាល។ រថយន្តម៉ាកហ៊ីយ៉ានដាយប្រាំតោនពណ៍ទឹកប៊ិចពាក់ផ្លាកលេខភ្នំពេញ 3F.0095។ប៉ុន្តែអ្នករួមដំណើរចំនួន២នាក់បានស្លាប់។ទី១.ឈ្មោះ យ៉េន ខេន ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរសិករ រស់នៅភូមិជាមួយគ្នាខាងលើស្លាប់។ទី២.ឈ្មោះញ៉ ហាក់ ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែ មុខរបរកសិករ រស់នៅភូមិរមាស់ហែក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ស្លាប់។អ្នករួមដំណើរផ្សេងទៀតរបួសស្រាល៕