សន្ដិសុខសង្គម

បញ្ជូន២នាក់ទៅតុលាការរឿងលួចកាក់ឈីបកាស៊ីណូមានតម្លៃ៣០ម៉ឺនបាត

ដោយ : បន្ទាយ /បន្ទាយមានជ័យ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត  បានចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរំលោភលើទំនុកចិត្ត (លួចបន្លំយកកាក់ឈីបលេងល្បែងកាស៊ីណូបន្តបន្ទាប់)ប្រព្រឹត្តកាលពីវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ករណីនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ឈ្មោះ គឹម ស៊ានលី ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី  នួន  នីណារ៉ូ  មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតបានឱ្យដឹងថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣ថា  : ជនសង្ស័យទាំង២នាក់នោះ.១.-ឈ្មោះ  ឡូញ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរនិង  ២.-ឈ្មោះ  រុន នោរី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ។

លោកវរសេនីយ៍ឯក ម៉ែន  ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ  និងបង្ក្រាបបទល្មើស បានឱ្យដឹងថា  ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

កម្លាំងការិយាល័យព្រហ្មទណ្ឌ  នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃសៅរ៍  ទី១៦  ខែធ្នូ  ឆ្នាំ ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី ៕