កីឡា

អាជ្ញាកណ្តាលដែលគេដាល់ចំក្រោមភ្នែកខាងឆ្វេងបានចេញពីពេទ្យហើយក្រោយព្យាបាល៣៦ម៉ោង

ប្រែសម្រួល៖ បញ្ញា

អាជ្ញាកណ្តាលដែលត្រូវបានរងកណ្តាប់ដៃរបស់ប្រធានក្លិបបាល់ទាត់ប្រទេសទួរគីនៅលើទីលានត្រូវបានចេញពីមន្ទីរពេទ្យវិញ ហើយតែភ្នែកនៅហើមជាំនៅឡើយប៉ុន្តែមិនមានបង្កជាបញ្ហាដល់សុខភាពគាត់នោះទេ។

កាលពីល្ងាចថ្ងៃចន្ទ នៅចុងបញ្ចប់នៃការប្រកួត Super Lig អាជ្ញាកណ្តាល Halil Umut Meler ត្រូវបានប្រធានក្លិបបាល់ទាត់របស់ប្រទេសតួកគីប្រើកណ្តាប់ដៃដាល់ចំមុខបន្ទាប់មកអ្នកគាំទ្របាល់ទាត់បានទាត់គាត់បន្ថែមទៀតខណៈពេលដែលគាត់ដួលនៅលើទីលាន។

នៅព្រឹកថ្ងៃពុធនេះ យោងតាមវីដេអូទូរទស្សន៍បានបង្ហាញរូបភាពគាត់ចេញពីមន្ទីរពេទ្យ Ankara ហើយចូលទៅក្នុងឡានពណ៌ខ្មៅមួយ។

ប្រធានវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Acibadem លោក Mehmet Yorubulut បាននិយាយថា របួស ក្បាលនឹងជាសះស្បើយទាន់ពេលវេលា។ លោក​បាន​បន្ថែម​ថា​៖ ​ការ​ហូរ​ឈាម​នៅ​ភ្នែកខាង​ឆ្វេង​របស់ Meler ជិតបាត់​ទាំង​ស្រុងហើយ។

លោក Faruk Koca ប្រធានក្លិប Ankaragucu ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារពីបទវាយដំលើលោក Meler នៅចុងបញ្ចប់នៃការប្រកួត។ មុននេះ Meler ត្រូវបានគេដកស្រង់សម្តីដែលគាត់បានប្រាប់ប៉ូលីសថា Koca ក៏ធ្លាប់បានគម្រាមសម្លាប់គាត់ផងដែរ នៅអំឡុងពេលកើតហេតុ។

អំពើហិង្សាបានកើតឡើងនៅចុងបញ្ចប់នៃការប្រកួតក្នុងផ្ទះរបស់ Ankaragucu ទល់នឹង Rizespor ។ Koca បានចូលទៅក្នុងទីលាន ហើយវាយ Meler នៅនាទីផ្លុំកញ្ចែចុងក្រោយបន្ទាប់ពី Rizespor រកបានគ្រាប់បាល់តាមស្មើនៅនាទីទី ៩៧ ក្នុងលទ្ធផលស្មើ ១-១ ។

សហព័ន្ធបាល់ទាត់បាននិយាយថា Ankaragucu ដែលជាប្រធានរបស់ខ្លួនប្រចាំក្លិប និងអ្នកដែលបានចូលរួមក្នុងការវាយតប់លើអាជ្ញាកណ្តាល នឹងត្រូវ “ដាក់ទណ្ឌកម្មក្នុងលក្ខខណ្ឌធ្ងន់ធ្ងរបំផុតតាមដែលអាចធ្វើទៅបាន” ។ សហព័ន្ធបាល់ទាត់បានសម្រេចផ្អាកការប្រកួតទាំងអស់ផងដែរ៕

ប្រភព៖ Reuters