បច្ចេកវិទ្យា

យោធាអាមេរិកត្រៀមបាញ់បង្ហោះយានស៊ើបការណ៍សម្ងាត់លើកទី៧ដោយប្រើគ្រាប់រ៉ុក្កែត SpaceX Falcon Heavyជាយានចម្លង

ប្រែសម្រួល៖សហការី

កាលពីថ្ងៃចន្ទ យានអវកាសប្រភេទរូបូតសេរី X-37B ជាយានស៊ើបការណ៍សម្ងាត់របស់ យោធាអាមេរិក បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចុះចតនៅលើគន្លងគោចរដែលហោះចេញពីផ្លរីដាក្នុងបេសកកម្មលើកទី៧ របស់ខ្លួនទៅកាន់គន្លងតារាវិថី ដែលជាការបាញ់បង្ហោះលើកដំបូងបង្អស់របស់យានដោយប្រើគ្រាប់រ៉ុក្កែត SpaceX Falcon Heavy ជាយានចម្លងប្រកបដោយសក្តានុពលខ្ពស់ជាងមុន។

យានចម្លងFalcon Heavy ដែលផ្សំឡើងពីស្នូលរ៉ុក្កែតចំនួនបីដែលដាក់ផ្អោបជាប់គ្នានោះ នឹងត្រូវបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់ NASA នៅ Cape Canaveral ចន្លោះពេលបាញ់បង្ហោះគឺនៅពេលយប់មានរយៈពេល ១០ នាទី ដែលនឹងចាប់ផ្តើមនៅវេលាម៉ោង ៨:១៤ យប់។ EST ដែលនឹងធ្វើការហោះហើរ នៅវេលាម៉ោង0១១៤ GMT ក្នុងថ្ងៃអង្គារនៅពេលដែលអាកាសធាតុល្អប្រសើរ។

គម្រោងដំបូងសម្រាប់ការបាញ់បង្ហោះយានអវកាសនៅល្ងាចថ្ងៃអាទិត្យត្រូវបានបរាជ័យដោយសារអាកាសធាតុ។ ការព្យាករដែលធ្វើឲ្យប្រសើរឡើងមានទំនុកចិត្តត្រឺមតែ ៧០ ភាគរយសម្រាប់លក្ខខណ្ឌអាកាសធាតុអំណោយផលនៅយប់ថ្ងៃចន្ទនេះបើយោងតាមបញ្ជាការប្រព័ន្ធអវកាសអាមេរិក។

ក្រសួងការពារជាតិបានបង្ហាញព័ត៌មានលម្អិតមួយចំនួនអំពីបេសកកម្មដែលធ្វើឡើងដោយកងទ័ពអាកាស និងកងកម្លាំងអវកាសអាមេរិក ដែលជាផ្នែកមួយនៃកម្មវិធីបង្ហោះយានអវកាស៊ើបការសម្ងាត់សម្រាប់សន្តិសុខជាតិ។

យានហោះហើរសេរី X-37B ដែលផលិតដោយក្រុមហ៊ុន Boeing មានទំហំប៉ុនឡានក្រុងមួយ និងស្រដៀងគ្នាទៅនឹងយានអវកាសខ្នាតតូចមួយដែលត្រូវបានកសាងឡើងដើម្បីដាក់ពង្រាយយានអាវកាសផ្សេងៗ និងធ្វើការពិសោធបច្ចេកវិទ្យានៅក្នុងការហោះហើរលើគន្លងគោចរសម្រាប់រយៈពេលវែង។

វាបានហោះហើរបំពេញបេសកកម្មចំនួនប្រាំមួយលើកមុនរួចមកហើយ ចាប់តាំងពីឆ្នាំ ២០១០ ដែលបានបាញ់ចេញបានចំនួន ៥ គ្រាប់ដំបូងគេហើយបាននាំយកយានហោះទៅកាន់គន្លងដោយគ្រាប់រ៉ុក្កែតសេរី Atlas V ពី United Launch Alliance ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុន Boeing និង Lockheed Martin ហើយថ្មីៗនេះនៅក្នុងខែឧសភា ឆ្នាំ ២០២០ ដោយប្រើគ្រាប់រ៉ុក្កែនាំយានហោះហើរ Falcon 9 booster ដែលផលិតដោយក្រុមហ៊ុន SpaceX របស់លោក Elon Musk ។

ជាមួយនឹងការហោះហើរជាបន្តបន្ទាប់ យានសេរី X-37B បានចំណាយពេលយូរនៅក្នុងលំហ ដែលជាបេសកកម្មចុងក្រោយរបស់វាមានរយៈពេលយូរជាង ២ ឆ្នាំ នៅមុនពេលត្រឡប់មកកាន់ផែនដីវិញក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។ កាលពីមុនវាតែងតែហោះហើរក្នុងគន្លងទាបដែលមានរយៈកម្ពស់ក្រោម ១,២០០ ម៉ាយ គឈ ២,០០០ គីឡូម៉ែត្រពីលើភពផែនដី ។

បេសកកម្មចុងក្រោយនេះ ត្រូវបានកំណត់បាញ់បង្ហោះជាលើកដំបូងនូវរុក្កែតប្រភេទ Falcon Heavy ដែលមានថាមពលខ្លាំងជាង SpaceX ដែលវាមានសមត្ថភាពផ្ទុកយានបានធ្ងន់ជាងសេរី X-37B ហោះបានខ្ពស់ហើយបានឆ្ងាយ ដែលអាចចូលទៅក្នុងគន្លង geosynchronous ដែលមានរយ:កម្ពស់ជាង ២២,០០០ ម៉ាយ គឺ៣៥,០០០ គីឡូម៉ែត្រ ពីលើផែនដី។ .

ជាមួយនឹងការបាញ់បង្ហោះកាលពីថ្ងៃចន្ទមន្ទីរបញ្ចកោណ មិនបានបង្ហាញពីកម្រឹតកម្ពស់ដែលខ្លួនមានបំណងចង់ឲ្យយានអវកាសហោះហើរបានខ្ពស់នោះទេ ដែលគេស្គាល់ថាជាយានសម្រាប់ធ្វើតេស្តហោះទៅកាន់គន្លងគោចរ ។

ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែមុន ការិយាល័យប្រតិកម្មរហ័សរបស់កងទ័ពអាកាសបាននិយាយថា បេសកកម្មចុងក្រោយបង្អស់នឹងពាក់ព័ន្ធជាមួយនឹងការសាកល្បងនៃ “ការហោះទៅកាន់គន្លងថ្មី ដោយធ្វើការដកពិសោធជាមួយបច្ចេកវិទ្យាអវកាសនាពេលអនាគត” ។

យានចម្លងសេរី X-37B ក៏កំពុងត្រូវបានយកមកអនុវត្តសម្រាប់ធ្វើការដកពិសោធរបស់ NASA ដើម្បីពិនិត្យមើលថាតើមូដែលមួយនេះមានរងផលប៉ះពាល់នៅលើលំហដែឬទេដោយសារអាកាសធាតុសម្រាប់បេសសកកម្មដែលមានរយៈពេលវែងនៅលើគន្លងដែលមានបរិយាកាសនិងវិទ្យុសកម្មដ៏អាក្រក់។

យោធាមិនបាននិយាយថាតើបេសកកម្មចុងក្រោយរបស់យានអវកាសនឹងមានរយៈពេលប៉ុន្មាននោះទេ ទោះបីជាមានការសន្មតថានឹងស្ថិតនៅក្នុងគន្លងរហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ឬក្រោយមកប្រសិនបើវាធ្វើក្នុងវិសាលភាពនៃនិន្នាការហោះហើរបានយូរជាងនេះជាបន្តបន្ទាប់។

បើយោងតាមទស្សនាវដ្តីអាកាសចរណ៍ Air & Space Forces ដែលដកស្រង់សម្តីលោកឧត្តមសេនីយ៍ B. Chance Saltzman បច្ចុប្បន្នជាប្រធានប្រតិបត្តិការលើអវកាសបានឲ្យដឹងថា គាត់បានដាក់សំណើសម្រាប់បេសសកកម្មនៅឆ្នាំ ២០២០  ដើម្បីប្រើយានសេរី X-37B រហូតដល់បេសកកម្មចុងក្រោយ ។

Saltzman ត្រូវបានដកស្រង់ដោយទស្សនាវដ្តីប្រចាំខែថានៅពេលដែលយានអវកាសឧទាហរណ៍ដូចជា “បច្ចេកវិទ្យាដែលត្រូវបានប្រើប្រាស់ប្រហែលជាដល់ពេលចាប់ផ្តើមមើលសមត្ថភាពជាបន្តបន្ទាប់ទៀតនៅពេលក្រោយ” ។

ជើងហោះហើររបស់យានសេរី X-37B នឹងបាញ់បង្ហោះជាលើកទីប្រាំបួនសម្រាប់ Falcon Heavy មកពីក្រុមហ៊ុន SpaceX និងជាលើកទីបីដែលវាត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីនាំយកយានស៊ើបការណ៍សម្ងាត់សម្រាប់សន្តិសុខជាតិទៅកាន់គន្លងគោចរ៕

ប្រភព៖ Re