បច្ចេកវិទ្យា

Tesla រងការចោទប្រកាន់ពីបទបំភាន់អតិថិជនលើប្រព័ន្ធបើកបរស្វ័យប្រវត្តិ

ប្រែសម្រួល៖ សហការី

Tesla បានថ្លែងការពារលើការប្រើប្រាស់ម៉ាកយីហោ “Autopilot” និងមុខងារ “ស្វ័យប្រវត្តិបើកបររបស់រថយន្ត” ដែលជំនួសឲ្យមនុស្សជាអ្នកបើកនៅក្នុងការឆ្លើយតបដែលពោរពេញទៅដោយការជជែកវែកញែកលើបទប្បញ្ញត្តិរបស់អាជ្ញាធរនៃរដ្ឋកាលីហ្វ័រញ៉ាដែលបានអនុម័តដោយប្រយោលលើលក្ខខណ្ឌទាំងនោះដោយមិនបានធ្វើការស៊ើបអង្កេតឲ្យបានពេញលេញជាមុន។

ក្រុមហ៊ុនរថយន្តអគ្គិសនីដែលគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk ត្រូវបានរងការចោទប្រកាន់ដោយនាយកដ្ឋានយានយន្តរបស់រដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំមុនថាបានផ្សាយពាណិជ្ជកម្មមិនពិតនូវមុខងារ Autopilot និង Full Self-Driving ស្វ័យបើកបរដែលយានយន្តគ្រប់គ្រងការបើកបរដោយស្វ័យប្រវត្តិ។

DMV កំពុងចាត់វិធានការស្របតាមបទប្បញ្ញត្តិដូចជាការព្យួរអាជ្ញាប័ណ្ណលក់រថយន្តនៅរដ្ឋកាលីហ្វ័រញ៉ារបស់ក្រុមហ៊ុន Tesla ដែលជាទីផ្សារធំបំផុតនៅសហរដ្ឋអាមេរិក និងតម្រូវឲ្យក្រុមហ៊ុនធ្វើការសងសំណងដល់អ្នកបើកបរផងដែរ។

បើយោងតាមឯកសាររបស់ Tesla កាលពីថ្ងៃទី ៥ ខែធ្នូ ដែលបានដាក់ជូនការិយាល័យរដ្ឋបាលរដ្ឋសវនកម្មដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ទី ៨ ធ្នូ បាននិយាយថា DMV បានធ្វើការស៊ើបអង្កេតលើការប្រើប្រាស់យីហោ Autopilot របស់ខ្លួននៅក្នុងឆ្នាំ ២០១៤ ហើយនិងឃ្លាប្រយោគផ្សេងទៀតលើការផ្សាយពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០១៧ ។

ក្រុមហ៊ុនTesla បានធ្វើការគូសបញ្ជាក់ថា “DMV មិនបានចាត់វិធានការណាមួយប្រឆាំងនឹង Tesla ដែលទាក់ទងនឹងការផ្សាយពាណិជ្ជកម្មឬការប្រើប្រាស់ម៉ាកយីហោទាំងនេះថាអាចមានបញ្ហានោះទេ” ។

Tesla បាននិយាយថាកាលពីឆ្នាំ ២០១៦ DMV បានសម្រេចចិត្តមិនហាមឃាត់ការប្រើប្រាស់រថយន្តTesla ក្រោមមុខងារ “បើកបរដោយខ្លួនឯង” និងការប្រើពាក្យស្រដៀងគ្នានេះនៅក្នុងពេលបង្កើតបទប្បញ្ញត្តិសម្រាប់បច្ចេកវិទ្យាស្វយ័តរបស់ Tesla នោះទេ។ Tesla បាននិយាយថា ច្បាប់ដែលជាកម្មវត្ថុនៃប្រធានបទនេះត្រូវបានដកចេញការហាមឃាត់លើលក្ខខណ្ឌដែលមាននៅក្នុងសេចក្តីព្រាងបទប្បញ្ញត្តិ DMV តាំងពីពេលមុន។

ក្រុមហ៊ុនបាននិយាយថាករណីនេះគឺអាស្រ័យលើគោលជំហររបស់អ្នកដាក់បណ្តឹង (DMV’s)) ប្រឆាំងនិងម៉ាកយីហោរបស់ក្រុមហ៊ុន” ។

នៅក្នុងបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Tesla កាលពីឆ្នាំ ២០២២ របស់ DMV ក្រុមហ៊ុន Tesla បាននិយាយថា DMVបានចោទប្រកាន់ក្រុមហ៊ុន Tesla ថាបានបំភាន់អតិថិជនដោយបានផ្សាយពាណិជ្ជកម្មបង្ហាញនូវប្រព័ន្ធជំនួយបើកបរដោយស្វ័យប្រវត្តិមានស្តង់ដារខ្ពស់ (ADAS) ហើយមានដំណើរការល្អ។

យោងតាមគេហទំព័រ Tesla និយាយថាបច្ចេកវិទ្យា “ទាមទារឲ្យមានការត្រួតពិនិត្យលើសកម្មភាពអ្នកបើកបរ ” ប្រកបដោយ “ការយកចិត្តទុកដាក់” ប្រសិនអ្នកបើកបរគងដៃរបស់គាត់នៅលើចង្កូតរថយន្ត នោះរថយន្តមិនអាចបំពេញមុខងារស្វ័យភាពបានទេ” ។

DMV បាននិយាយថាការមិនទទួលខុសត្រូវរបស់ក្រុមហ៊ុន Tesla “ផ្ទុយនឹងស្លាកសញ្ញា និងមានការអះអាងខុសពីការពិត ឬបំភ័ន្តដែលធ្វើឲ្យមានការយល់ច្រឡំ ហើយមិនបានកែតម្រូវនោះទេ”៕

ប្រភព៖ Reuters