បច្ចេកវិទ្យា

នៅអឺរ៉ុបបាននាំគ្នាធ្វើកូដកម្មលើកិច្ចព្រមព្រៀង AI សំខាន់

ប្រែសម្រួល៖សហការី

កាលពីថ្ងៃសុក្រ ទី ៨ ខែធ្នូ បន្ទាប់ពីមានការចរចាគ្នាអស់រយៈពេល ៣៦ ម៉ោងរដ្ឋជាសមាជិកសហភាពអឺរ៉ុប និងសមាជិកសភាបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងមួយ ស្តីពីសេចក្តីព្រាងច្បាប់ “ជាប្រវត្តិសាស្ត្រ” សម្រាប់គ្រប់គ្រងគំរូបញ្ញាសិប្បនិម្មិតដូចជា ChatGPT ។

អ្នកជំនាញបានលើកឡើងអំពីរបៀបទប់ស្កាត់ដែល AI អាចត្រូវបានប្រើនៅក្នុងទ្វីបអឺរ៉ុប។ នៅក្នុងកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែលពួកគេបាននិយាយថាការទប់ស្កាត់នេះនឹងមិនប៉ះពាល់ដល់ការច្នៃប្រឌិតបច្ចេកវិទ្យា AI នៅអឺរ៉ុបនាពេលអនាគតនោះទេ។

ស្នងការទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុបលោក Thierry Breton បានប្រកាសថាកិច្ចព្រមព្រៀងនយោបាយស្តីពីច្បាប់ AI “ជាប្រវត្តិសាស្ត្រត្រូវបានបញ្ចប់នៅថ្ងៃនេះ សហភាពអឺរ៉ុបក្លាយជាទ្វីបដំបូងគេបង្អស់ដែលមានច្បាប់ច្បាស់លាស់សម្រាប់ការប្រើប្រាស់ច្ចេកវិទ្យា AI” ។

លោកបានបន្ថែមថា “ច្បាប់ប្រើប្រាស់ច្ចេកវិទ្យា AI គឺច្រើនជាងសៀវភៅច្បាប់ទៅទៀតវាជាទព័រចាប់ផ្តើមសម្រាប់អាជីវកម្មរបស់សហភាពអឺរ៉ុប និងអ្នកស្រាវជ្រាវដើម្បីនាំមុខប្រកួតប្រជែងជាសកលសម្រាប់បច្ចេកវិទ្យា AI ដែលអាចជឿទុកចិត្តបាន” ។

“ច្បាប់ប្រើប្រាស់ច្ចេកវិទ្យា AI” ត្រូវបានក្លាយជាបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបនៅឆ្នាំនេះ បន្ទាប់ពី chatbot ChatGPT ដែលជាច្រកទ្វារទីផ្សារដ៏ធំមួយឈានមុខគេរបស់ AI ជំនាន់នោះធ្វើឲ្យផ្ទុះឡើងនៅលើវេទិការឆ្នាំ ២០២២។

ទោះបីជាសមត្ថភាពរបស់ ChatGPT ក្នុងការការសរសេរអត្ថបទ និងកំណាព្យប្រកបដោយភាពស្រពិចស្រពិល គឺវានៅតែជាភាពជឿនលឿនរបស់ AI ប៉ុន្តែអ្នករិះគន់មានការព្រួយបារម្ភអំពីបច្ចេកវិទ្យានេះថាអាចនឹងត្រូវបានប្រើប្រាស់ខុសទម្រង់។

ក្នុងកម្មវិធី AI ជំនាន់ថ្មី មានរួមបញ្ចូលនូវ chatbot Bard របស់ Google អាចផលិតអត្ថបទ រូបភាព និងសំឡេងបានយ៉ាងរហ័សតាមការបញ្ជាសាមញ្ញៗ។

ឧទាហរណ៍ផ្សេងទៀតរបស់ AI រួមមាន Dall-E, Midjourney និង Stable Diffusion ដែលអាចបង្កើតរូបភាពស្ទើរតែគ្រប់រចនាបទស្របតាមតម្រូវការ។

នៅមិន​ទាន់​​កំណត់ថ្ងៃ​ឲ្យបានពិត​ប្រាកដ​ទេដោយសារតែសហភាព​អឺរ៉ុប​នៅមិនទាន់​ទទួល​បាន​ការ​ព្រម​ព្រៀង​នៅមុន​ដំណាច់​ឆ្នាំនេះ។

គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បានស្នើច្បាប់ជាលើកដំបូងក្នុងឆ្នាំ ២០២១ ដើម្បីគ្រប់គ្រងប្រព័ន្ធ AI ដោយសារមានការសង្ស័យថាអាចបង្កហានិភ័យសម្រាប់ការប្រើប្រាស់កម្មវិធីគំរូទាំងនេះ។

ឧទាហរណ៍ ហានិភ័យចំពោះសិទ្ធិ ឬសុខភាពរបស់បុគ្គលកាតព្វកិច្ចគ្រប់គ្រងប្រព័ន្ធកម្មវិធីដែលកាន់តែធំ។

ច្បាប់នេះនឹងត្រូវមានការអនុម័តជាផ្លូវការដោយរដ្ឋជាសមាជិក និងសភា ប៉ុន្តែកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃសុក្រត្រូវបានគេមើលឃើញថាជាឧបសគ្គរារាំងការអនុម័តច្បាប់ជាផ្លូវការ។

ប្រធានសហភាពអឺរ៉ុប Ursula von der Leyen បាននិយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដោយស្វាគមន៍ “ច្បាប់ប្រើប្រាស់បច្ចេកវិទ្យា AI ដោយទទួលស្គាល់ថាជាច្បាប់សកលដំបូងបង្អស់។ ក្របខ័ណ្ឌនៃច្បាប់មានតែមួយគត់សម្រាប់ការអភិវឌ្ឍន៍ AI ដែលគេអាចជឿទុកចិត្តបាន” ។

“សម្រាប់សុវត្ថិភាព និងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងអាជីវករ។ ការប្តេជ្ញាចិត្តបង្កើតគោលការណ៍ណែនាំជានយោបាយរបស់យើងហើយយើងអាចផ្តល់ជូនបាន។ ខ្ញុំស្វាគមន៍កិច្ចព្រមព្រៀងនយោបាយក្នុងថ្ងៃនេះ”។

មិនមែនមានតែសហភាព​អឺរ៉ុបទេ​ដែល​​ព្រួយ​បារម្ភ​​លើការប្រើប្រាស់បច្ចេកវិទ្យា ​ AI នោះ។​

នៅក្នុងខែតុលាប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញបញ្ជាស្តីពីស្តង់ដារសុវត្ថិភាពលើការប្រើប្រាស់បច្ចេកវិទ្យា AI ខណៈដែលអឺរ៉ុបកំពុងព្រាងច្បាប់ដ៏ទូលំទូលាយដំបូងបង្អស់សម្រាប់គ្រប់គ្រងវិស័យនេះ ច្បាប់របស់ចិនដែលគ្រប់គ្រងជាពិសេសទៅលើការបង្កើត AI បានចូលជាធរមាននៅក្នុងខែសីហាឆ្នាំនេះ។

  • ការផាកពិន័យលើបទរំលោភច្បាប់

ឧបសគ្គចម្បងគឺរបៀបគ្រប់គ្រងប្រព័ន្ធ AI ដូចជា ChatGPT ជាដើម។

រដ្ឋសមាជិកមួយចំនួនខ្លាចមានការតាក់តែងបទប្បញ្ញត្តិច្រើនពេកដែលអាចប៉ះពាល់ដល់ការលូតលាស់របស់ស្ថាបនិកអឺរ៉ុបដូចជា Aleph Alpha របស់អាល្លឺម៉ង់ ឬ Mistral AI របស់បារាំង។

រដ្ឋមន្ត្រីឌីជីថលបារាំង លោក Jean-Noel Barrot បាននិយាយថា ប្រទេសបារាំងនឹង “វិភាគដោយប្រុងប្រយ័ត្ននូវការសម្របសម្រួល” ដែលបានព្រមព្រៀងគ្នា និងធានាថាវា “រក្សាសមត្ថភាពរបស់អឺរ៉ុបក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ខ្លួន” ។

កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងវិធីសាស្រ្តនឹងតម្រូវការតម្លាភាពសម្រាប់ម៉ូដែល AI ក្នុងគោលបំណងទូទៅទាំងអស់ និងការរឹតបន្តឹងការផលិតម៉ូដែលដែលមានថាមពលខ្លាំងជាងនេះ។

ចំណុចជាប់គាំងមួយទៀតគឺការឃ្លាំមើលជីវមាត្រពីចម្ងាយ ជាមូលដ្ឋាន ការកំណត់អត្តសញ្ញាណផ្ទៃមុខតាមរយៈទិន្នន័យកាមេរ៉ានៅកន្លែងសាធារណៈ។ រដ្ឋាភិបាលមិនចង់ឲ្យមានការលើកលែងសម្រាប់ការអនុវត្តច្បាប់ក្នុងគោលបំណងរក្សាសន្តិសុខជាតិ។

ខណៈពេលដែលច្បាប់មានដាក់បម្រាមលើការសម្គាល់មុខតាមពេលវេលាជាក់ស្តែង ចំនួនកំណត់និងត្រូវពិចារណាសម្រាប់ការលើកលែង។

ប៉ុន្តែមិនមែនគ្រប់គ្នាអបអរនឹងកិច្ចព្រមព្រៀងនេះទាំងអស់នោះទេ។

ប្រធានអឺរ៉ុបនៅ CCIA លោក Daniel Friedlaender ដែលជាក្រុមបញ្ចុះបញ្ចូលបច្ចេកវិទ្យាដ៏សំខាន់មួយបាននិយាយថា “វាលឿនពេកហើយក៏សោកស្តាយផងដែរសម្រាប់គុណភាពនិងគុណវិបត្តិដែលបង្កជាមហន្តរាយដល់សេដ្ឋកិច្ចអឺរ៉ុប” ។

អ្នកគ្រប់គ្រងគោលនយោបាយរបស់ CCIA Europe លោក Boniface de Champris បាននិយាយថា “សហភាពអឺរ៉ុបមានអំណាចក្នុងការអនុវត្តច្បាប់” ។

សហភាពអឺរ៉ុបនឹងត្រួតពិនិត្យដាក់ទណ្ឌកម្មលើអ្នកដែលរំលោភច្បាប់តាមរយៈស្ថាប័នថ្មីហៅថា ការិយាល័យ AI របស់សហភាពអឺរ៉ុប ដែលនឹងនៅជាមួយនិងគណៈកម្មាការនេះ។

ការិយាល័យ AI របស់សហភាពអឺរ៉ុប នឹងមានអំណាចក្នុងការពិន័យជាប្រាក់ចំនួនប្រាំពីរភាគរយនៃប្រាក់ចំណូលរបស់ក្រុមហ៊ុន ឬស្មើនឹង ៣៥ លានអឺរ៉ូ ឬ ៣៧.៧ លានដុល្លារអាមេរិក៕

ប្រភព៖ AFP