កីឡា

លោក Pochettino និយាយថា Chelsea ត្រូវពង្រឹងខ្សែការពារ

ប្រែសម្រួល៖ បញ្ញា

លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្លិប Premier League បាននិយាយថា Chelsea ត្រូវបោះបង់ការដាក់សម្ពាធលើអ្នកបញ្ជូនបាល់ហើយកុំបណ្តោយបាល់ឲ្យឆ្លងផុតខ្សែការពារ។

Chelsea ដែល​ឈរនៅលំដាប់​លេខ​១០​ក្នុង​តារាង ត្រូវ​ជួប​ក្រុម​លេខ​១៧ Everton នៅ​ថ្ងៃ​អាទិត្យនេះ។ ក្រុមប្រយុទ្ធរបស់ក្លិប Merseyside នឹងត្រូវដឹកនាំដោយខ្សែប្រយុទ្ធ Dominic Calvert-Lewin ដែលជាជើងខ្លាំងខាងបញ្ជូនបាល់។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមរបស់លោក Pochettino បានធ្វើឲ្យបាល់របូតផុតពីខ្សែការពារបានដោយងាយៗ និងបណ្តោលឲ្យរត់តាមក្រោយគេនៅក្នុងការប្រកួតចំនួនបួនលើកចុងក្រោយ។

លោក Pochettino បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “ក្នុងអំឡុងពេលសប្តាហ៍ចុងក្រោយនេះ យើងកំពុងខិតខំកែលម្អលើចំណុចខ្វះខាតទាំងនេះ” ។

“ខ្ញុំគិតថាមានរឿងពីរដែលសំខាន់ យើងមិនត្រូវដាក់សម្ពាធលើអ្នកបញ្ជូនបាល់ហើយសម្រាប់ Premier League ដែលទាំងអស់គ្នាមានបទពិសោធស្រាប់ហើយប្រសិនបើលេងបាល់លឿននោះយើងពិបាកនឹងបញ្ឈប់។

“ខ្ញុំមិនសង្ឃឹមខ្លាំងពេកទេតែយើងនឹងធ្វើឲ្យបានប្រសើរឡើង ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ដែរ យើងត្រូវខិតខំឲ្យបានច្រើនជាងនេះហើយឲ្យកាន់តែប្រសើរឡើង” Pochettino បានបន្ថែមថាខ្សែបម្រើកណ្តាល Enzo Fernandez និង Moises Caicedo បានចុះហត្ថលេខាសម្រាប់តម្លៃរួមគ្នាជាង ២២០ លានផោន ស្មើនឹង ២៧៦ លានដុល្លារ ដើម្បីចូលរួមកែលម្អដៃគូរបស់ពួកគេ។

លោក Pochettino បាននិយាយថា “ពួកគេនៅក្មេងៗក្តីសង្ឃឹមលើពួកគេគឺធំធេងណាស់នេះជាក្តីសង្ឃឹមរួមគ្នារបស់ក្លិប Chelsea” ។

“ការមក​ដល់របស់ពួកគេវា​​មិន​មែន​ជា​ការ​ងាយ​ស្រួល​សម្រាប់ឲ្យចូលលេងបាន​លឿននោះ​ទេហើយ​ពួក​គេ​ក៏មិន​មែន​ជា cherry នៅ​លើ​នំ​នោះ​ដែរ។

“នៅពេលដែលពេលវេលាមកដល់ពួកគេនឹងបញ្ចេញថ្វីដៃឲ្យកាន់តែច្បាស់ក្នុងការលេងឲ្យស៊ីចង្វាក់គ្នាដើម្បីជួយក្រុមឲ្យឈ្នះការប្រកួត”៕