សេដ្ឋកិច្ច

ចំនួនប្រតិបត្តិការ​បាគង មានទំហំទឹកប្រាក់២៩.៦៥ ប៊ីលានដុល្លារ គិតត្រឹមខែតុលា២០២៣

ដោយៈសិរីមតី
ភ្នំពេញ៖ លោកស្រី អ៊ុង សុម៉ី អ្នកវិភាគផ្នែកពាណិជ្ជកម្មនៃនាយកដ្ឋានបច្ចេកវិទ្យាពត៌មាននៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថាថា៖គិតត្រឹមខែតុលា ឆ្នាំ២០២៣ បាគង មានគណនីប្រមាណ១១លានគណនី ដែលក្នុងនោះរួមមានអ្នកប្រើប្រាស់ដោយផ្ទាល់ និងមិនផ្ទាល់។

លោកស្រី បានឱ្យដឹងទៀតថា៖គិតត្រឹមខែតុលាឆ្នាំ២០២៣ចំនួនប្រតិបត្តិការKHRសរុប ៣១.២៥លាន គិតជាទឹកប្រាក់ ៣៧.៣០ ទ្រីលានរៀលចំណែកចំនួនប្រតិបត្តិការ​USDសរុប ៦៦.៤៥លាន គិតជាទឹកប្រាក់២៩.៦៥ ប៊ីលានដុល្លារ។

សូមបញ្ជាក់ថា បាគង ជាប្រព័ន្ធដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ហើយក៏ជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និង​ក្រុម​ហ៊ុន​ផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឲ្យអតិថិជនអាចធ្វើប្រតិ បត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុម​ហ៊ុនផ្តល់​សេវាទូទាត់ណាមួយទៅសមាជិកដ៏ទៃទៀត ជាមួយនឹងភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងចំណាយតិច។

បាគង គឺជាប្រព័ន្ធទូទាត់តាមកម្មវិធីទូរស័ព្ទដៃរបស់ធនាគារជាតិ។ក្នុងកម្មវិធីបាគង លោកអ្នកអាចប្រើប្រាស់សេវាកម្ម ហិរញ្ញវត្ថុដូចជា៖ការផ្ញើប្រាក់ (ទៅគណនីបាគងមួយទៀត)ការទទួលប្រាក់  (ពីគណនីបាគង មួយទៀត) ការទូទាត់តាម QR (ទៅកាន់ហាងជាដៃគូរបស់បាគង) ការដាក់ប្រាក់ (ធ្វើការផ្ទេរប្រាក់ពីគណនីរបស់បាគង ទៅគណនីសមាជិកធ​នា​គា​រ / មីក្រូហិរញ្ញវត្ថុរបស់បាគង)៕