ព័ត៌មានជាតិ

អង្គការ WWF និង Destination Mekong បើកដំណើរការយុទ្ធនាការ Mekong ProtecTOUR ដើម្បីជំរុញដល់ដំណើរទេសចរណ៍សត្វព្រៃ

ដោយៈសុភក្ត្រា
ភ្នំពេញ ៖កិច្ចប្រជុំកំពូល Destination Mekong Summit នាឆ្នាំនេះក្នុងប្រទេសកម្ពុជា អង្គការ World Wide Fund for Nature(WWF)សហការជាមួយនិងDestination Mekongបានធ្វើការបង្ហាញបើកដំណើរការនូវយុទ្ធនាការ Mek​o​n​g​ ProtecTOUR ដែលជាគំនិតផ្តួចផ្តើមមួយដែលមានគោលបំណងជួយពង្រឹងដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នានាក្នុងនាមជាជើងឯកក្នុងវិស័យទេសចរណ៍ដែលប្រកបដោយនិរន្តរភាពនិងដំណើរទេស​ចរ​ណ៍សត្វព្រៃ។

ចំនួនសត្វដំរីនៅអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍ និងចិនកំពុងធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ដំរីព្រៃនៅអាស៊ីក្នុងប្រទេសចំនួន៨ប្រទេសសរុបរួមមានត្រឹមតែ​ ៨,០០០ ទៅ ១១,០០០ក្បាលតែប៉ុណ្ណោះ ដែលប្រទេសអាសុីទាំងនោះគឺប្រទេស​កម្ពុជា ចិនភាគខាងត្បូង ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម ។ បើទោះជាមានការហាមឃាត់លើការធ្វើពាណិជ្ជកម្មជាអន្តរជាតិលើភ្លុកដំរីក៏ដោយក៏ភ្លុកដំរីដែលលក់នៅអាស៊ីភាគច្រើន​នៅតែបានមកពីដំរីអាហ្រ្វិកដដែល។

អង្គការ WWF Greater Mekong បានប្តេជ្ញាចិត្តក្នុងការការពារដំរី និងប្រភេទសត្វដែលជិតផុតពូជដទៃទៀត។ ដោយរួមបញ្ចូលទាំងការ​ដោះស្រាយបញ្ហាស្នូលនៃការគម្រាមកំហែងមួយចំនួនដែលពួកគេប្រឈមមុខ ពោលគឺការទប់ស្កាត់តម្រូវ​ការ​ផលិតផលពីសត្វព្រៃក្នុងចំណោមក្រុមអ្នកប្រើប្រាស់ធំៗ ដូចជាភ្ញៀវទេសចរណ៍ជាដើម។

លោកស្រី Mia Signs ជាអ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងតស៊ូមតិលើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់នៅ WWF Greater Mekong បានថ្លែងថា៖ “យើងមានកិត្តិយសយ៉ាងក្រៃលែង ក្នុងការចាប់ដៃគូសហការជាមួយ Destination Mekong ក្នុងនាមយើង​ជាដៃគូក្នុងវិស័យទេសចរណ៍ក្នុងគំនិតផ្តួចផ្តើមនេះ ដោយស្របទៅតាមចក្ខុវិស័យរួមរបស់យើងក្នុងការលើកកម្ពស់ទេសចរណ៍ដែលប្រកបដោយនិរន្តរភាព។ ​យើងជឿជាក់ថាមគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងនោះអាចជាអ្នកថែរក្សាសត្វព្រៃ និងបរិស្ថានជាតិរបស់ពួកគេ ហើយពួកគេជាខ្សែការពារដំបូងបង្អស់ក្នុងការប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ ”

តាមរយៈការស្រាវជ្រាវមួយដែលមានឈ្មោះថា “Demand Under the Ban: China Ivory Consumption Research 2021″បានបង្ហាញថាការទិញភ្លុកដំរីក្នុងចំណោមអ្នកប្រើប្រាស់ចិនក្នុងឆ្នាំ២០២១បានថយចុះដោយសារតែការដាក់កំហិ​ត​​ក្នុងការធ្វើដំណើរ ។ភាគច្រើន ឈ្មួញទិញភ្លុកដំរីគឺ ជាក្រុមមនុស្សដែលធ្វើដំណើរទៅក្រៅប្រទេសជាប្រចាំ។យុទ្ធនាការ Mekong ProtecTOUR ​គឺជាយុទ្ធសាស្ត្រដើម្បីកៀរគរភាគីពាក់ព័ន្ធ និងបុគ្គលសំខាន់ៗដទៃទៀត ដើម្បីចូលរួមការពារទុកជាមុននូវការទិញដោយ​ចេតនា​របស់អ្នកទេសចរណ៍នៅក្នុងដំណើរកំសាន្តបន្ទាប់ពីជំងឺរាតត្បាតបានបញ្ចប់។

ដោយផ្តោតចម្បងលើការកសាងសមត្ថភាព យុទ្ធនាការ Mekong ProtecTOUR បានយកចិត្តទុកដាក់ទៅលើការផ្តល់អោយមគ្គុទ្ទេសក៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នូវព័ត៌មាន និងជំនាញផ្សេងៗដែលពួកគេត្រូវការ​ដើម្បីផ្លាស់ប្តូរ​អាកប្បកិរិយា​របស់អ្នកប្រើប្រាស់ និងសកម្មភាពដែលមិនប៉ះពាល់ដល់សត្វព្រៃ។

លោកស្រី Signs បានបន្ថែមទៀតថា៖ “ដល់មគ្គុទេស៍អាចដើរតួរនាទីយ៉ាងសំខាន់ក្នុងការជួយពន្យល់ដល់ផលវិបាកនៃការ​ជួញ​ដូរភ្លុក​ដំរីដែល​នឹងប៉ះពាល់ដល់ចំនួនដំរី និង បរិស្ថាន ដែលបានធ្វើអោយភ្ញៀវទាំងអស់មាន​សុវត្ថិភាព និងអាចការពារ​អោយ​ជៀសផុតពីការចូលរួមចំណែកក្នុងការជួញដូរសត្វព្រៃខុសច្បាប់។មិនត្រឹមតែប៉ុណ្ណោះពួកគេក៏អាច ណែនាំភ្ញៀវ​ទេសចរណ៍ទាំងនោះអាចទទួលបានបទពិសោធន៍រីករាយផ្សេងៗនិង ផ្តល់នូវទំនិញអនុស្សាវរីយ៍ដែល​មាននិរន្តភាពជាងការជាវភ្លុកដំរី ។”

កាលពីឆ្នាំមុន អង្គការ WWF បានផ្តល់វគ្គហ្វឹកហ្វឺនដល់មគ្គុទេស៍ក្នុងប្រទេសកម្ពុជាថែនិងវៀតណាមដែលមានការសហ​ការជាមួយនឹងក្រសួងទេសចរណ៍និងសមាគមនដល់​មគ្គុទេស៍ក្នុងប្រទេសនីមួយៗ។ ដោយឡែកអង្គការ WWF​ បានធ្វើការ​ជាមួយ​អាជ្ញាធរ​ដែល​ផ្តល់អជ្ញាប័ណ្ណដល់មគ្គុទេស៍និងបានណែនាំចែករំលែកនូវការអនុវត្តទេសចរណ៍បែបអភិរក្សការពារសត្វព្រៃធម្មជាតិផងដែរ​ហើយមិនត្រឹមតែប៉ុណ្ណោះការអនុវត្តនេះអាចតម្រូវអោយបំពេញដើម្បីទទួលបាននូវគុណសម្បត្តិ​បន្ថែមរបស់មគ្គុទេស៍ផ្ទាល់។

លោកស្រីCatherine Germier Hamel,នាយកប្រតិបត្តិរបស់Destination Mekongបានមានប្រសាសន៍ថា៖ “Meko​n​g Protec​TOUR គឺ ជាឱកាសសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងមគ្គុទេស៍និងប្រតិបត្តករទេសចរណ៍នានា​ដែលបានចូលរួមក្នុងការលើកកម្ពស់និងលើកកម្ពស់សម្បត្តិវប្បធម៌បុរាណតំបន់ទេសចរណ៍នានានិង ធនធានធម្មជាតិនានា។ ”

លោកស្រីGermier-Hamelក៏បានបន្ថែមថា ៖ “ការចែករំលែកនូវបទពិសោធន៍ ដំណោះស្រាយជាក់លាក់ពីសហគមន៍និងការចែករំលែកសាច់រឿងផ្ទាល់ខ្លួន​ដែលមានភាពទាក់ទាញ យើងមានគោលបំណងក្នុងការពង្រឹង​សមត្ថភាពអ្នកអាជីពក្នុងវិស័យនេះ ធុរកិច្ចនិងអង្គការនានា មន្រ្តីរាជរដ្ឋាភិបាលដើម្បីធ្វើការកែប្រែទេសចរណ៍អោយក្លាយជាសសរស្តម្ភដោយឈរលើនិរន្តភាពនិងការអភិរក្សនិង ​ការពារសត្វព្រៃ។”

កិច្ចប្រជុំDestination Mekong Summitលើកទី៣នេះស្ថិតក្នុងខ្លឹមសារMEKONG IN MOTION – MEKONG EMOTION(S)”ដែលបានសរបញ្ចាក់ឱ្យ​ឃើញនូវជំហររបស់អង្គការWWF និង Destination Mekongដែលតែងតែគាំទ្រ​ដៃគូ​តំបន់​ដែល​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរទេសចរណ៍នានា និងវិស័យបដិសណ្ឋារកិច្ចជារួម។ក្នុងកម្មវិធីនោះដែរ​មានការចាក់បព្ជាំងនូវវីដេអូMekong ProtecTOUR និងការសូមអំពាវនាវនូវចូលរួមតស៊ូមតិ(pledge) ។ផ្ទាំងរូបភាពបង្ហាញ​ពីផ្លូវធម្មជាតិ​សម្រាប់​ដំរី​ធ្វើដំណើរ។

WWF-Greater Mekongគឺជាអង្គការអភិរក្សឯករាជ្យដ៏ធំ និងគួរឱ្យគោរពបំផុតមួយនៅក្នុងពិភពលោក ដែលមានអ្នកគាំទ្រជាង ៥លាននាក់ ហើយមានខ្សែបណ្តាញសកម្មរបស់ខ្លួននៅជាង១០០ប្រទេសលើសកលលោក។ បេសកកម្មរបស់ អង្គការWWF គឺដើម្បីបញ្ឈប់កាធ្វើអោយររិចរិលនៃបរិស្ថានធម្មជាតិរបស់ផែនដី និងកសាងអនាគតមួយដែលធ្វើអោយមនុស្សជាតិរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយធម្មជាតិ តាមរយៈការអភិរក្សជីវៈចម្រុះរបស់ពិភពលោក ដើម្បីធានាថា​ការ​ប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​កកើតឡើងវិញមាននិរន្តរភាព និងលើកកម្ពស់ការកាត់បន្ថយការបំពុល និងការប្រើប្រាស់់ដ៏ខ្ជះខ្ជាយ។អង្គការ WWF-Greater Mekong បាននឹងកំពុងដំណើរការនូវសកម្មភាពរបស់ខ្លួនក្នុងប្រទេស​ចំនួន៥ នៃទន្លេមេគង្គក្រោម ដែលរួមមាន ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ សម្រាប់ព័ត៌មាន និងការស្វែងយល់បន្ថែម សូមចូលទៅកាន់តំណភ្ជាប់ greatermekong.panda.org។

Destination Mekong (DM) គឺជាអង្គការដែលមានគោលដៅផ្តោតទៅលើសមាជិកភាពនៃការគ្រប់គ្រង និងទីផ្សារ (DMO) ឆ្ពោះទៅរកការលើកកម្ពស់ប្រព័ន្ធអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព និងបង្កើតតម្លៃសម្រាប់តំបន់មេគង្គ។ ចាប់តាំងពី​ការ​កកើត​របស់​ខ្លួនក្នុងឆ្នាំ២០១៧ មក Destination Mekong បានគាំទ្រ និងជួយសម្រួលដល់ការចូលទៅកាន់ទីផ្សាររបស់ សហគមន៍សមាជិកនិងដៃគូ អ្នកជំនាញ និងអ្នកជំនួញនានាដែលពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ អោយមានភាពងាយស្រួលក្នុងការចូលទៅកាន់ទីផ្សារ ដើម្បីទទួលបានជំនាញ ចំណេះដឹង ឧបករណ៍ បច្ចេកវិទ្យា មូលនិធិ និងការគាំទ្រពីរដ្ឋាភិបាលកាន់តែប្រសើរឡើង។ ដោយបានបង្កើតនូវក្របខណ្ឌភាពជាដៃគូសាធារណៈ និងឯកជននៅក្នុងតំបន់ Destination Mekong បាននឹងកំពុងរចនា និងអនុវត្តកម្មវិធី ក៏ដូចជាដំណោះស្រាយសំខាន់ៗបន្ថែម ដែលផ្តោតលើការកសាងសមត្ថភាពប្រកបដោយនិរន្តរភាព ម៉ាកយីហោ ទីផ្សារ និងបណ្តាញទំនាក់ទំនង។

គម្រោង និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់ Destination Mekong រួមមាន Experience Mekong Collection, Mekong Discovery Centers, Mekong Mini Movie Festival, Mekong Innovative Start-ups in Tourism (MIST), Mekong Heroes, និង Mekong Voices។Destination Mekong គឺជាក្រុមហ៊ុនឯកជនដែលមិនស្វែងរកប្រាក់ចំណេញ​នៅក្នុងប្រទេសសិង្ហបុរី និងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.destinationmekong.com៕