កម្សាន្ដ

ហ្គេមRockstar របស់ Take-Two មានបង្ហាញនូវឈុតឆាកខ្លីៗ ‘GTA VI’ ដែលគ្រោងនិងចេញលក់នៅឆ្នាំ២០២៥

ប្រែសម្រួល៖ កញ្ញាស្រីស្រស់

ហ្គេមដ៏ពេញនិយម Rockstar ដែលជាកម្មវិធីរបស់ Take-Two Interactive Software បានដាក់បង្ហាញឈុតខ្លីៗកាលពីថ្ងៃចន្ទដែលជាកម្មវិធីសេរីថ្មីចុងក្រោយបង្អស់សម្រាប់ការលេងហ្គេមវីដេអូដែលមានការពេញនិយមបំផុតហើយក៏លក់ដាច់បំផុតផងដែរ “Grant Theft Auto” (GTA) ដែលអថិជនបានទន្ទឹងការរង់ចាំអស់ជាច្រើនឆ្នាំកន្លងមកឥឡូវនេះគ្រោងនឹងចេញលក់ហើយ។

ហ្គេមវីដេអូដ៏ពេញនិយមបំផុត “GTA VI” ត្រូវបានគ្រោងនឹងចេញលក់នៅលើទីផ្សារនៅឆ្នាំ ២០២៥ ខាងមុខនេះហើយ នេះបើយោងតាមការបង្ហាញឈុតឆាកខ្លីៗដែលបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយក្នុងប្រព័ន្ធ YouTube  បន្ទាប់ពីកំណែឈុតឆាកខ្លីៗមួយចំនួនត្រូវបានលេចធ្លាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម។ ចំណែក Trailer វិញត្រូវបានគេរំពឹងថានឹងចេញផ្សាយនៅត្រឹមព្រឹកថ្ងៃអង្គារនេះហើយ។

ឈុតឆាកខ្លីៗរបស់ហ្គេមនេះបានលេចឡើងនៅក្នុងរយៈពេលជាងមួយទស្សវត្សរ៍មកហើយបន្ទាប់ពីអ្នកគ្រប់គ្រងកម្មវិធីមុនត្រូវបានបើកឲ្យមានដំណើរការឡើងវិញហើយក៏ស្របពេលគ្នាជាមួយនឹងខួបលើកទី ២៥ របស់ហ្គេម Rockstar ផងដែ។

អ្នកវិភាគជាច្រើនបានព្យាករថា ចំណងជើងរបស់ហ្គេមថ្មីនេះ នឹងទាក់ទាញចំណាប់អារម្មណ៍អតិថិជនខ្លាំងជាមុនហើយអាចលក់បានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ការ hack ចូលគ្រប់គ្រងកម្មវិធីហ្គេមកាលពីឆ្នាំមុនបានលេចចេញនូវវីដេអូអភិវឌ្ឍន៍ហ្គេមជាច្រើនសាច់រឿងរបស់ “GTA VI” ដែលបង្ហាញពីឈុតឆាកវីដេអូហ្គេមខ្លីៗនូវ សកម្មភាពចោរប្លន់ ការបាញ់កាំភ្លើង និងការបើកបរក្នុងពិភពបើកចំហឈុតឆាកវីដេអូហ្គេមខ្លីៗទាំងនេះគឺជាការលេចធ្លាយហ្គេមដ៏ធំបំផុតមួយមិនធ្លាប់មានពីមុនមក៕

ប្រភព៖ Reuters